ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ម្នាក់ ខឹង​ប្រពន្ធ​យកកូន​រត់​ចេញពីផ្ទះ ដក​កាំភ្លើង​បា.ញ់​មេឃ​ ៣​គ្រាប់

2 ឆ្នាំ មុន

ក្រុងព្រះសីហនុ ៖ បុរស​ម្នាក់ ដែល​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា ឌួ​ង សាង​គ័ង ជា​មន្ត្រី​នគរបាល​ជាតិ ថ្នាក់​អនុសេនីយ៍ទោ បាន​ផ្ទុះអាវុធ​ចំនួន ០៣​គ្រាប់…

ក្រុងព្រះសីហនុ ៖ បុរស​ម្នាក់ ដែល​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា ឌួ​ង សាង​គ័ង ជា​មន្ត្រី​នគរបាល​ជាតិ ថ្នាក់​អនុសេនីយ៍ទោ បាន​ផ្ទុះអាវុធ​ចំនួន ០៣​គ្រាប់ កាលពី​ល្ងាច​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ក្រោយ​ផ្សារ​ទំនើប​សា​ម៉ូ​ដា​តា ស្ថិត​ក្នុងភូមិ​២ សង្កាត់​៤ ក្រុង​ខេត្ត​ព្រះ​សីហ​នុ ។

មូលហេតុ​ដែល​បណ្តាល​ឲ្យ​លោក​ប៉ូលិស​បាញ់​មេឃ​៣​គ្រាប់​នេះ ដោយសារ​តែ​ខឹង​ប្រពន្ធ (​ពុំ​បានការ​តាម​ប្រពៃណី និង​ស្រប​តាម​ផ្លូវច្បាប់​នោះ​ទេ​) ដែល​បាន​រួមរស់​ជាមួយ​គ្នា រហូត​មានកូន​ម្នាក់ ហើយ​ស្ត្រី​ជា​ប្រពន្ធ ក៏​បាន​មក​យក​កូន​ទើប​សម្រាល​បាន​ជាង​១​ខែ រត់គេច​ចេញពីផ្ទះ​របស់​បុរស​ជា​ប្តី ។

កន្លង​មក ប្តី​ប្រពន្ធ​ខាងលើ តែងតែ​ឈ្លោះ​គ្នា​ជា​ច្រើន​ដង ព្រោះ​បញ្ហា​គ្រួសារ​រស់នៅ​មិន​ចុះសម្រុង​គ្នា និង​ស្នាក់​នៅផ្ទះ​ផ្សេង​គ្នា ។ លុះ​ថ្ងៃ​កើតហេតុ​នេះ ស្រាប់តែ​ប្រពន្ធ បាន​មក​យក​កូន ពី​បុរស​ជា​ប្តី ទៅ​ស្នាក់​នៅផ្ទះ​ខ្លួន តែ​ប្តី​ពេល​ឃើញ​បែប​នេះ​មិន​សុខចិត្ត ផ្ទុះ​កំហឹង ក៏​ដក​អាវុធ​ខ្លី​មួយ​ដើម បាញ់​មេឃ ចំនួន​០៣​គ្រាប់ តែម្តង ។

គួរ​បញ្ជាក់​ថា ការ​ផ្ទុះអាវុធ ៣​គ្រាប់ គឺ​ពុំ​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ គឺ​បាញ់​ឡើង​លើ ដើម្បី​បន្ធូរ​កំហឹង​ ជាមួយ​ប្រពន្ធ ។

ក្រោយ​ពេល​កើតហេតុ​ការណ៍ភ្លាមៗគេ​ឃើញ​សមត្ថកិច្ច​នគ​បាល នៃ​អធិការ​ក្រុងព្រះសីហនុ បាន​ចុះ​មក​កន្លែង​កើតហេតុ និង នាំ​ខ្លួន​ជន​បង្ក បាញ់បោះ​សេរី យក​ទៅ​សួរនាំ ដើម្បី​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ