ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វី​ស​ប្រកាស​ផ្ដល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​៥២​លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍ​វិស័យ ៣​សំខាន់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន​ប្រកបដោយ​ចីរភាពរដ្ឋាភិបាល​ប្រទេស​ស្វី​ស តាម​រយៈ​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​កិច្ច​អភិវឌ្ឍន៍​និង​សហប្រតិបត្តិការ ( SDC ) ប្រ​ចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​ប្រកាស​ផ្ដល់​នូវ​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា​ចំនួន​៥២​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​អភិវឌ្ឍ​វិស័យ​អាទិភាព​ចំនួន​៣…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន​ប្រកបដោយ​ចីរភាពរដ្ឋាភិបាល​ប្រទេស​ស្វី​ស តាម​រយៈ​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​កិច្ច​អភិវឌ្ឍន៍​និង​សហប្រតិបត្តិការ ( SDC ) ប្រ​ចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​ប្រកាស​ផ្ដល់​នូវ​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា​ចំនួន​៥២​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​អភិវឌ្ឍ​វិស័យ​អាទិភាព​ចំនួន​៣ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រោយ​ជំនួប​រវាង​លោក​ឈៀង យ៉ា​ណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ អម​នាយក​រដ្ឋមន្ត្រី អគ្គលេខាធិកា​គណៈកម្មាធិការ​និ​តិ​សម្បទា និង​អ​ភី​វឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង លោក​ម៉ាក​ឃឺ​ស ប៊ឺ​លី នាយក​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​កិច្ច​អភិវឌ្ឍន៍ និង​សហប្រតិបត្តិការ កាលពី​ល្ងាច​ថ្ងៃ​ទី​០៣ មិថុនា ២០២១ បានឱ្យ​ដឹង​ថា ស្វី​ស គ្រោង​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​សរុប​ប្រមាណ​៥២​លាន​ដុល្លារ ដល់​កម្ពុជា​សម្រាប់​រយៈពេល​៤​ឆ្នាំ​គិត​ចាប់​បី​ឆ្នាំ​២០២២ ដល់​ឆ្នាំ ២០២៥ ឬ​ប្រមាណ​១៣​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ដើម្បី​គាំទ្រ​ដល់​កម្ពុជា អភិវឌ្ឍន៍​វិស័យ​អាទិភាព​សំខាន់​ៗ​ចំនួន​៣ ។

យោង​តាម​សេចក្តី​ប្រកាស​ដដែល​នេះ​បានឱ្យ​ដឹង​បន្ត​ថា វិស័យ​សំខាន់​ៗ៣​ដែល​កម្ពុជា​គ្រោ​យ​នឹង​ជំរុញ​ការ​អភិវឌ្ឍន៍​ក្រោម​ជំនួយ​របស់​ស្វី​ស​រួម​មាន ១​វិស័យ​អភិបាលកិច្ច និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ ( គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា លើកកម្ពស់​ការ​ផ្ដល់​សេវា​សាធារណៈ ផែនការ​អនុវត្ត​គណនេយ្យ​ភាព​សង្គម ការ​ទទួល​បាន​ព័ត៌មាន និង​ការ​ចូលរួម​របស់​យុវជន ) ២ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន ( គាំទ្រ​ដល់​ការ​អប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ការងារ​សមរម្យ​សម្រាប់​យុវជន ) និង​ទី​៣ ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ ( គាំទ្រ​ដល់​ខ្សែ​សង្វា​ក់​តម្លៃ​ដំណាំ​សាកវប្បកម្ម ការ​រំដោះ​គ្រាប់​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​សម្រាប់​ធ្វើ​កសិកម្ម សហគមន៍​នេសាទ និង​ព្រៃឈើ កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​គ្រប់គ្រង​ទឹក​សម្រាប់​កសិកម្ម និង​ការ​ប្រើប្រាស់​ព្រៃឈើ​ប្រកបដោយ​ចីរភាព​) ។

ក្រៅពី​ការ​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ចំនួន​៥២​លាន​ដុល្លារ​អា​មេ​រិ​ក​នេះ​ហើយ ស្វី​ស​ក៏​បាន​ផ្ដល់​ជំនួយ​ដល់​ប្រទេស​ឡាវ ដែល​ជា​មិត្ត​ជិតខាង​របស់​កម្ពុជា​និង​ប្រទេស​ក្នុង​តំបន់​ផ្សេង​ទៀត​នូវ​ទឹកប្រាក់​ប្រមាណ​១៤៨​លាន​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ សម្រាប់​អភិវឌ្ឍន៍​លើ​វិស័យ​ស្រ​ដៀង​នឹង​កម្ពុជា​ដែរ ។

គួរ​បញ្ជាក់​ថា នៅ​អំឡុង​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០២០​កន្លង​ទៅ ភាគី​ស្វី​ស​ក៏​បាន​បើក​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា​សរុប​ប្រមាណ​១៤២​លាន​ដុល្លារ​ផង​ដែរ ដើម្បី​គាំ​ត្រ​ដល់​កម្ពុជា ក្នុង​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នានា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ