ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុគន្ធ នី​សា ប្រកាស​ត្រៀម​វិល​ពី​អា​មេ​រិ​កមក​កម្ពុជា​វិញ​

4 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស​នាង សុគន្ធ នី​សា បាន​ប្រកាស​ថា ខ្លួន​បាន​ត្រៀមខ្លួន​ឡើង​យន្តហោះ​ពី​អា​មេ​រិ​ក វិល​មក​កាន់​កម្ពុជា​វិញ​នៅ​ថ្ងៃស្អែក​នេះ បន្ទាប់​ពី​នាង​បាន​ចេញ​មក​នៅ​ទឹកដី​មហាអំណាច​មួយ​នេះ​ក្នុង​រយៈពេល​ខ្លី​មួយ​។

តារាចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស​នាង សុគន្ធ នី​សា បាន​ប្រកាស​ថា ខ្លួន​បាន​ត្រៀមខ្លួន​ឡើង​យន្តហោះ​ពី​អា​មេ​រិ​ក វិល​មក​កាន់​កម្ពុជា​វិញ​នៅ​ថ្ងៃស្អែក​នេះ បន្ទាប់​ពី​នាង​បាន​ចេញ​មក​នៅ​ទឹកដី​មហាអំណាច​មួយ​នេះ​ក្នុង​រយៈពេល​ខ្លី​មួយ​។

សុគន្ធ នី​សា បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​កាន់​ទឹកដី​អា​មេ​រិ​ក​ជាមួយ​ស្វាមី កាលពី​អំឡុង​ខែមេសា ក្រោយ​ពី​នាង​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​។ ការ​ចាកចេញ​ទៅ​អា​មេ​រិ​ក​យ៉ាង​តក់ក្រហល់​នេះ​មិន​ត្រូវ​បាន​តារាចម្រៀង​រូប​នេះ បញ្ជាក់​ប្រាប់​មហាជន​ពី​ហេតុផល​ច្បាស់លាស​ឡើយ ពោល​គឺ​នាង​គ្រាន់តែ​បង្ហើប​យ៉ាង​ខ្លី​ថា នាង​ត្រូវ​បំពេញការងារ​គ្រួសារ​នៅ​ទីនោះ​មួយ​រយៈ​។

យ៉ាងណា​ក៏​ដោយ នៅ​ទឹក​អា​មេ​រិ​ក សុគន្ធ នី​សា បាន​បញ្ជាក់​ច្បាស់​អោយ​មហា​ជ​ដឹង​ថា នាង​ពុំ​មាន​ហេតុផល​ណាមួយ​សម្រាប់​រស់នៅ​អា​មេ​រិ​ករ​ហូត​នា​ពេល​នេះ​ឡើយ ពោល​នាង​នឹង​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ​ក្នុង​ពេល​ឆាប់ ជាមួយនឹង​ការ​បន្ត​អាជីព​សិល្បៈ​របស់​នាង​ដូច​ដើម​ផង​ដែរ​។

ជា​ថ្មី​ម្តងទៀត សុគន្ធ នី​សា បាន​បញ្ជាក់​ច្បាស់​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា នៅ​ថ្ងៃស្អែក​នេះ​ជា​ថ្ងៃ​កំណត់​ដែល​នាង​នឹង​ត្រូវ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ហើយ​។ សារ​ដែល សុគន្ធ នី​សា បាន​បង្ហោះ​នេះ​បាន​ធ្វើ​អោយ​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​រូប​នាង​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​វត្តមាន​នៃ​ការ​វិល​ត្រឡប់ ហើយ​ពួក​គេ​ក៏​នៅ​តែ​រង​ចាំ​ការ​ចេញ​បទ​ចម្រៀង​ថ្មី​ពី​តារា​រូប​នេះ​ផង​ដែរ​។

ជា​ការ​កត់សម្គាល់ កាល​ចេញ​ទៅ​រស់នៅ​ទឹកដី​អា​មេ​រិ​ក នៅ​ក្នុង​រយៈពេល​ប្រមាណ​ជាង​១​ខែ​របស់ សុគន្ធ នី​សា កន្លង​មកនេះ ត្រូវ​បាន​គេ​ដាក់​កា​រស​ង្ស័​យា​ថា នាង​បាន​មាន​គម្រោង​ទុកជា​មុន​សម្រាប់​ការយ​កកូន​ដំបូង​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​។

ហេតុផល​ខាងលើ​នេះ គឺ​ស្រប​ទៅ​នឹង​អ្វី​ដែល​គេ​បានឃើញ​ពី​ការ​ជូនពរ​ពី​អ្នកសិល្បៈ​ជិត​ស្និត​រូប​នាង ក្នុង​ពេល​ដែល​នាង​បាន​ចេញ​ទៅ​អាម​រិ​ក​។ ម្នាក់​ៗ​បាន​ជូនពរ​នាង​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ និង​ត្រឡប់​មក​វិញ​ជាមួយនឹង​ដំណឹង​ល្អ​ពី​ការ​ពពោះ​កូន​ដំបូង​ផង​ដែរ​។

ទោះជា​យ៉ាងណា សុគន្ធ នី​សា នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ណាមួយ​សម្រាប់​ការ​ជូនពរ​ខាងលើ​នេះ​ឡើយ ខណៈ​ពេល​ទស្សនិកជន​មួយ​ចំនួន​ក៏​ចង់​ឃើញ​តារា​រូប​នេះ​មានកូន​លើក​ដំបូង​សម្រាប់​ចំណងអាពាហ៍ពិពាហ៍​របស់​នាង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ