ថ្ងៃនេះ! ខេត្តព្រៃវែងមានអ្នកស្លា.ប់ដោយសារកូវីដម្នាក់ទៀតហើយ
- ព្រៃវែង
ខេត្តព្រៃវែង ៖ អ្នកជំងឺកូវីដ19 ម្នាក់ទៀតហើយ បានស្លា.ប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យខេត្តព្រៃវែងកាលពីវេលាម៉ោង៣ឈាន
ខេត្តព្រៃវែង ៖ អ្នកជំងឺកូវីដ19 ម្នាក់ទៀតហើយ បានស្លា.ប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យខេត្តព្រៃវែងកាលពីវេលាម៉ោង៣ឈាន
ខេត្តព្រៃវែង ៖ អ្នកជំងឺកូវីដ19 ម្នាក់ទៀតហើយ បានស្លា.ប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យខេត្តព្រៃវែងកាលពីវេលាម៉ោង៣ឈានចូល ព្រឹកថ្ងៃទី3 មិថុនានេះ ទោះបីក្រុមគ្រូពេទ្យខិតខំព្យាបាលយ៉ាងយកចិត្តទុកដាក់ ក៏មិនអាចជួយសង្គ្រោះបាន ។
អ្នកជំងឺកូវីដ19 ម្នាក់ដែលបានស្លា.ប់បាត់បង់ជីវិតខាងលើនេះឈ្មោះ ពៅសុភា ភេទប្រុស អាយុ4២ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងរេ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រៃវែងបានបញ្ជាក់ថា អ្នកជំងឺកូវីដមួយរូបខាងលើនេះបានចូលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តព្រៃវែង កាលពីថ្ងៃទី 11 ឧសភា ដោយមានអាការ: ក្តៅ ដង្ហក់ និងក្អកខ្លាំងរយៈពេល7ថ្ងៃរួចមកហើយ ទើបចូលមកមន្ទីរពេទ្យ អោយក្រុមគ្រូពេទ្យជួយពិនិត្យ ហើយលទ្ធផលតាមរយៈការធ្វើតេស្តរហ័សបានបង្ហាញថា គាត់មានវិជ្ជមានជំងឺកូវីដ19 ដោយក្រុមគ្រូពេទ្យបានខិតខំព្យាបាលយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះបាន គឺរហូតមកដល់ព្រឹកថ្ងៃទី 3 មិថុនានេះ អ្នកជំងឺរូបនោះក៏បានស្លា.ប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យខេត្តតែម្ដង។
គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី2 មិថុនា ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺ covid-19 សរុបចំនួន520នាក់ក្នុងនោះព្យាបាលជាសះស្បើយចំនួន 215 នាក់ កំពុងសម្រាកព្យាបាលចំនួន 300 នាក់ និងស្លា.ប់ចំនួន៥នាក់ ហើយថ្ងៃទី៣ មិថុនានេះ ស្លា.ប់ម្នាក់ទៀត ធ្វើឲ្យចំនួនអ្នកស្លា.ប់កើនឡើងដល់ 6 នាក់ហើយ ៕
ចែករំលែកព័តមាននេះ