ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ ៩​នាក់ ដែលមាន​ថៃ​ម្នាក់ និង​មេខ្យល់​ម្នាក់ ត្រូវ​កងកម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន ឃាត់ខ្លួន

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ​៖ កម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន បាន​ឃាត់ខ្លួន​ពលករ​លួច​ឆ្លងដែន ៣​ករណី ចំនួន ៩​នាក់ ក្នុងនោះ មាន​ជនជាតិ​ថៃ​ម្នាក់ និង​មេខ្យល់​ម្នាក់​។ ពលករ…

បន្ទាយមានជ័យ​៖ កម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន បាន​ឃាត់ខ្លួន​ពលករ​លួច​ឆ្លងដែន ៣​ករណី ចំនួន ៩​នាក់ ក្នុងនោះ មាន​ជនជាតិ​ថៃ​ម្នាក់ និង​មេខ្យល់​ម្នាក់​។ ពលករ និង​មេខ្យល់​ទាំងនោះ ត្រូវបាន​ឃាត់ខ្លួន នៅ​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​។​

​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី ឌី សុជាតិ ស្នងការរង​នគរបាល ខេត្តបន្ទាយមានជ័យ បាន​ប្រាប់ថា កងកម្លាំង​ចម្រុះ ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ បាន​បង្ក្រាប​បទល្មើស​លួច​ឆ្លងដែន ៣​ករណី ដោយ​ឃាត់​បាន ៩​នាក់ (​ស្រី ២​នាក់​) និង​មាន​ម្នាក់​ជា​ជនជាតិ​ថៃ​។ ក្នុងនោះ ក៏មាន ម្នាក់ទៀត ជា​មេខ្យល់​។​

​លោកស្រី បាន​បញ្ជាក់ថា ករណី​១ នៅវេលា​ម៉ោង ៩​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​អាគារ​ខេ ស្ថិត​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​.​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​ពលករ​ខ្មែរ​ចំនួន ៣​នាក់ ដែល​លួច​ឆ្លង ចូល​ពី​ប្រទេស​ថៃ មក​កម្ពុជា​វិញ ដែល​គេចវេះ​ពី​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ករណី​ទី​២. នៅវេលា​ម៉ោង ៩ និង​៥៥​នាទី​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​គោលដៅ​៣៨ ស្ថិត​ភូមិ​ទំនប់​ក​៥ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត បាន​ឃាត់ខ្លួន​ពលករ​ខ្មែរ​ចំនួន ៤​នាក់ (​ស្រី​ម្នាក់​) ដែល​បម្រុង​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។​ ករណី​ទី​៣. នៅវេលា​ម៉ោង ០៥ និង ៣០​នាទី​ទៀបភ្លឺ ចូល​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥៨ ស្ថិត​ភូមិ​សីលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ កម្លាំង​បាន​ឃាត់ខ្លួន ២​នាក់ ដែល​លួច​ឆ្លងដែន​មកពី​ប្រទេស​ថៃ ចូលមក​កម្ពុជា មាន​ម្នាក់ ប្រុស ជា​ជនជាតិ​ថៃ និង​ម្នាក់ទៀត ស្ត្រី ជា​មេខ្យល់ ចូលមក​ក្រុង​ប៉ោយប៉ែត​។​

​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី ឌី សុជាតិ បាន​បញ្ជាក់ថា ចំពោះ​មេខ្យល់​ម្នាក់ ត្រូវ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាមច្បាប់ និង​ពលករ ៨​នាក់ ត្រូវបានធ្វើ​កិច្ចសន្យា​អប់រំ ហើយ​បញ្ជូនទៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ​៕ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ