ផ្ទុះកូវីដ នៅក្រុងសួង លើបុគ្គលិកក្រុមហ៊ុន យូនី ស៊ីធី Unicity ធ្វើតេស្ត ១៣៩នាក់ រកឃើញវិជ្ជមាន ១៩នាក់
- ត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ អភិបាលក្រុងសួង លោក ជា ណារ៉ុន បានប្រកាសនៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ពីករណីវិជ្ជមានវីរុសកូវីដ១៩ ដែលបានផ្ទុះឡើង…
ខេត្តត្បូងឃ្មុំ៖ អភិបាលក្រុងសួង លោក ជា ណារ៉ុន បានប្រកាសនៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ពីករណីវិជ្ជមានវីរុសកូវីដ១៩ ដែលបានផ្ទុះឡើង…
ខេត្តត្បូងឃ្មុំ៖ អភិបាលក្រុងសួង លោក ជា ណារ៉ុន បានប្រកាសនៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ពីករណីវិជ្ជមានវីរុសកូវីដ១៩ ដែលបានផ្ទុះឡើង នៅក្រុងសួង លើបុគ្គលិកក្រុមហ៊ុន យូនី ស៊ីធី Unicity ដោយធ្វើតេស្ត ១៣៩នាក់ រកឃើញវិជ្ជមាន ១៩នាក់។ យុវជនប្រុសស្រី ដែលឆ្លងកូវីដទាំងនោះ អាយុចន្លោះពី ១៧ឆ្នាំ ដល់ ២៩ឆ្នាំ។
លោកអភិបាលក្រុងសួង លើកឡើងក្នុងសេចក្តីជូនដំណឹងបន្ទាន់ លើករណីវិជ្ជមានកូវីដ ថា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យយើង បានធ្វើតេស្តសំណាក (Rapid test) លើបុគ្គលិកក្រុមហ៊ុនយូនីស៊ីធី (Unicity) ចំនួន ១៣៩នាក់ នៅ ៦ទីតាំងផ្ទះជួលស្នាក់ នៅតាមភូមិក្នុងសង្កាត់សួង ក្រុងសួង។ ជាលទ្ធផល “មានវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់”។
លោកអភិបាលក្រុងសួង ជា ណារ៉ុន បានប្រកាសអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋក្រុងសួង និងអ្នកពាក់ព័ន្ធផ្សេងទៀត ទាំងប៉ះពាល់ដោយផ្ទាល់ និងប្រយោល មេត្តារួសរាន់ មកជួបក្រុមគ្រូពេទ្យ ដើម្បីពិនិត្យសំណាក និងធ្វើចក្តាឡីស័ក ជៀសវាងការបន្តដើរប្រាស្រ័យទាក់ទងជាមួយបុគ្គលដទៃទៀត នាំឲ្យកើតមានហានិភ័យខ្ពស់ក្នុងភូមិ សង្កាត់៕
ចែករំលែកព័តមាននេះ