ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋអូស្ត្រាលី​ធ្វើ​ពហិការ​ឈប់​ទិញ​នំ​សូកូឡា Snickers បន្ទាប់​ពី​ដឹង​ថា ផលិត​នៅ​ក្នុង​ប្រទេស​ចិន

4 ឆ្នាំ មុន

វី​ដេ​អូ TikTok មួយ​បាន​បង្ហាញ​ថា នំ​សូកូឡា​ដែល​មាន​យីហោ Snickers ត្រូវ​បាន​ផលិត​នៅ​ក្នុង​ប្រទេស​ចិន កំពុង​ធ្វើ​អោយ​ប្រជាជន​អូស្ត្រាលី នាំ​គ្នា​ប្តេជ្ញា​ថា​នឹង​ឈប់​ទិញ​ចំពោះ​នំ​យីហោ​មួយ​ប្រភេទ​នេះ​ហើយ នេះបើយោងតាម dailymail…

វី​ដេ​អូ TikTok មួយ​បាន​បង្ហាញ​ថា នំ​សូកូឡា​ដែល​មាន​យីហោ Snickers ត្រូវ​បាន​ផលិត​នៅ​ក្នុង​ប្រទេស​ចិន កំពុង​ធ្វើ​អោយ​ប្រជាជន​អូស្ត្រាលី នាំ​គ្នា​ប្តេជ្ញា​ថា​នឹង​ឈប់​ទិញ​ចំពោះ​នំ​យីហោ​មួយ​ប្រភេទ​នេះ​ហើយ នេះបើយោងតាម dailymail ចេញផ្សាយនៅថ្ងៃទី៣១ ឧសភា ២០២១ ។

វី​ដេ​អូ​ឃ្លី​ប​នេះ ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម TikTok ដោយ​គណនី​មួយ​ឈ្មោះ Jeremy Toh បន្ទាប់​ពី​គាត់​បាន​រក​ឃើញ​នៅ​ពេល​កំពុង​ដើរ​ទិញ​ឥ​វ៉ា​ន់​នៅ Woolworths កាលពី​ថ្ងៃអាទិត្យ ទី​៣០ ឧសភា ។

រូបភាព​បង្ហាញ​ពី​សូកូឡា ជា​ច្រើន​ប្រភេទ ដែល​ដាក់​លើ​ធ្នើ​នៅ​ផ្សារ​ទំនើប ដែល​កាមេរ៉ា​ថត ចាប់​យក​រូបភាព​ពី Snickers មួយ​ប្រអប់ ។

សំឡេង​ពោល​ឡើង តើ​អ្នកដឹង​ទេ​ថា Snickers របស់​អ្នក​លែង​ត្រូវ​បាន​គេ​ផលិត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ទៀត​ហើយ ?

គាត់​បាន​ចាប់​យក​សូកូឡា មុន​ពេល​បើក​វា ហើយ​តម្រង់​កាមេរ៉ា​នៅ​កន្លែង​វេច​ខ្ចប់ ដែល​វា​ត្រូវ​បាន​បង្ហាញ​ថា Snickers ត្រូវ​បាន​ផលិត​នៅ​ក្នុង​ប្រទេស​ចិន ។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Mars Wrigley ដែល​ផលិត​នំ​ជា​ច្រើន​ប្រភេទ ក្នុង​នោះ​មាន​ម៉ាក Snickers បាន​និយាយ​ថា ក្រុមហ៊ុន​ត្រូវ​តែ​រក​ប្រភព​ផលិតផល​នេះ​ពី​ប្រទេស​ចិន​ជា​បណ្តោះអាសន្ន ពោល​គឺ​ការ​ផ្លាស់​ប្តូរ​នេះ មិន​មាន​ជា​អចិន្ត្រៃយ៍​ទេ ខណៈ​ដែល​ទីតាំង​របស់​ផលិត​នៅ​ឯ Ballarat ក្នុង​រដ្ឋ Victoria ក្នុង​អូស្ត្រាលី កំពុង​តំឡើង ដែល​មាន​ទឹកប្រាក់​រាប់​លាន​ដុល្លារ ។

អ្នកនាំពាក្យ​ក៏​បាន​និយាយ​បន្ត​ថា រោងចក្រ​អូស្ត្រាលី នឹង​ចាប់ផ្តើម​ផលិត​នំ នៅ​ឆ្នាំ​ក្រោយ ហើយ​ផលិតផល​ដែល​ផលិត​នៅ​ក្នុងស្រុក​នឹង​ឈាន​ដល់ទី​ផ្សារ​ទំនើប នៅ​ឆ្នាំ​ក្រោយ ផង​ដែរ ។

វី​ដេ​អូ TikTok បាន​ធ្វើ​ឲ្យ​ផ្ទុះ​កំហឹង​រួច​ទៅ​ហើយ ដោយ​ប្រជាជន​អូស្ត្រាលី​ជា​ច្រើន បាន​ប្រកាស​ថា ពួក​គេ​ធ្វើ​ពហិការ​នឹង​លែង​ទិញ​នំ​សូកូឡា​មួយ​នេះ​ទៀត​ហើយ ។ មនុស្ស​ម្នាក់​បាន​និយាយ​ថា “​មិន​មាន Snickers សម្រាប់​ខ្ញុំ​ទៀត​ទេ​” ៕

@thatjeremytoh

Found this in Woolies today. Apparently it’s been happening since March 2020. Come on Mars Confectionery! #madeinchina #snickers #marsbars #lollies

♬ original sound – Jeremy Toh

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ