បើកឆាកខែថ្មី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងពីរមានទឹកប្រាក់ជាង ៨៥ លានដុល្លារអាមេរិក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គ្រាន់តែបើកឆាកខែមិថុនា ឆ្នាំ ២០២១ នេះភ្លាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ ២ ដែលមានទឹកប្រាក់ចំនួន…
រាជធានីភ្នំពេញ ៖ គ្រាន់តែបើកឆាកខែមិថុនា ឆ្នាំ ២០២១ នេះភ្លាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ ២ ដែលមានទឹកប្រាក់ចំនួន…
រាជធានីភ្នំពេញ ៖ គ្រាន់តែបើកឆាកខែមិថុនា ឆ្នាំ ២០២១ នេះភ្លាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ ២ ដែលមានទឹកប្រាក់ចំនួន ៨៥,៥ លានដុល្លារអាមេរិក និងផ្ដល់ការងារដល់ពលរដ្ឋចំនួន ១១៧៨ នាក់ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១ នេះ បានបង្ហាញពីគម្រោងវិនិយោគពីរ នៅកម្ពុជា ទី ១ គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០០ កន្លែង ។ ២ គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន ២៧៥ បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ១៦៧៩ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន ២ សង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៧៩ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧៨កន្លែង ។
ក្នុងរយៈពេល ៥ ខែកន្លងមក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានអនុម័តគម្រោងវិនិយោគនៅកម្ពុជា ចំនួន ៥៧ គម្រោងមានទឹកប្រាក់វិនិយោគប្រមាណ ២.២៥៦ លានដុល្លារអាមេរិក ក្នុងនោះគេឃើញគម្រោងពីរដែលមានទឹកប្រាក់វិនិយោគច្រើនជាងគេ គឺទី ១ គម្រោងវិនិយោគរោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្ម មានទុនវិនិយោគ ១.២៨៣ លានដុល្លារអាមេរិក ទី ២ គម្រោងវិនិយោគរោងចក្រផលិតក្រដាសមានតម្លៃវិនិយោគ ៥០៤ លានដុល្លារអាមេរិក ក្នុងខេត្តកំពត ។
បើតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដដែលនេះ បញ្ជាក់ថាគម្រោងដែលបានស្នើសុំវិនិយោគ និងអនុម័តនោះ ភាគច្រើនជាគម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ដែលបញ្ជាក់ថា វិស័យឧស្សាហកម្មនៅតែទទួលបានការវិនិយោគជាបន្តបន្ទាប់ទោះស្ថិតនៅក្នុងដំណាក់កាលនៃវិបត្តិនៃជំងឺកូវីដ ១៩ នេះក៏ដោយ ៕
ចែករំលែកព័តមាននេះ