ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Lee Tae Hoon ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អ្នកចាត់ការ​ក្រុម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាគម​កីឡាបាល់ទាត់​កង​យោធពលខេមរភូមិន្ទ​(​ទ័ព​) បាន​ធ្វើការ​ប្រកាស​អតីត​គ្រូ​ជម្រើសជាតិ​កម្ពុជា លោក Lee Tae Hoon ជា​អ្នកចាត់ការ​ថ្មី​នៅ​ក្នុង​ក្រុម​របស់​ខ្លួន​ជា​ផ្លូវការ ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១…

រាជធានី​ភ្នំពេញ ៖ សមាគម​កីឡាបាល់ទាត់​កង​យោធពលខេមរភូមិន្ទ​(​ទ័ព​) បាន​ធ្វើការ​ប្រកាស​អតីត​គ្រូ​ជម្រើសជាតិ​កម្ពុជា លោក Lee Tae Hoon ជា​អ្នកចាត់ការ​ថ្មី​នៅ​ក្នុង​ក្រុម​របស់​ខ្លួន​ជា​ផ្លូវការ ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែមិថុនា​។

ពិធី​ប្រកាស​ដំណឹង​ដ៏​គួ​ឱ្យរ​ស៊ើប​មួយ​នេះ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទកាសែត ស្ដី​ពី​ការ​ប្រកួត​ជា​ផ្លូវការ អ្នកចាត់ការ​ក្រុម​ថ្មី​របស់​សមាគម​កីឡា​បាល់​កង​យោធពលខេមរភូមិន្ទ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ភ្នំពេញ វេលា​ម៉ោង​១១​ព្រឹក​។ នេះ​ជា​ដំណឹង​ថ្មី​មួយ ដែល​អាច​ចាត់​ទុក​ថា ជា​ការ​ត្រឡប់​មក​ប្រកប​អាជីព​ថ្មី​នៅ​កម្ពុជា របស់​លោកគ្រូ Lee Tae Hoon បន្ទាប់​ពី​លោកគ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​រូប​នេះ​បាន​ចាកចេញ​ទៅ​រួមរស់​ជាមួយ​ក្លិប Hong Anh Gia Lai –HAGL នៃ​ក្រប​ខ​ណ្ខ​កំពូល​របស់​វៀតណាម​អស់​រយៈពេល​២​ឆ្នាំ គឺ​នៅ​ក្នុង​ឆ្នាំ​២០១៩-២០២០​។ លោក Lee Tae Hoon ធ្លាប់​បាន​ធ្វើ​ជា​គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អស់​រយៈពេល​៧​ឆ្នាំ​៣​ខែ គឺ​តាំងពី​ឆ្នាំ​២០១០ ហើយ​បាន​ផុត​អាណត្តិ​នៅ​ក្នុង​ឆ្នាំ​២០១៨​។

លោក ខូ​វ ឆាយ អគ្គលេខាធិការ​សមាគម​កីឡាបាល់ទាត់​កង​យោធពលខេមរភូមិន្ទ​បានឱ្យ​ដឹងផង​ដែរ​ថា ពី​ដំបូង​ឡើយ លោក​មិនសូវ​មាន​សង្ឃឹម​ក្នុង​ការ​នាំ​យក​លោក Lee Tae Hoon មក​ដឹកនាំ​ក្រុម​នោះ​ទេ តែ​ដោយសារ​កត្តា​សំខាន់​មួយ​ចំនួន គឺ​ការ​មាន​ទិស​ដៅ​ស្របគ្នា ក្នុង​ការ​អភិវឌ្ឍន៍​បាល់ទាត់ ទើប​ឈាន​ទៅ​ដល់​មាន​កិច្ចព្រមព្រៀង និង​ប្រកាស​តែងតាំង​អតីត​គ្រូបង្វឹក​ជម្រើសជាតិ​រូប​នេះ​ជា​អ្នកចាត់ការ​ក្រុម​ថ្មី​តែ​ម្ដង​ទៅ​។

លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា គ្រូបង្វឹក​ជនជាតិ​កូរ៉េ​ខាងត្បូង​រូប​នេះ​នឹង​ត្រូវ​កាន់​តួនាទី ទូទៅ​ដូច​អ្នកចាត់ការ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Keisuke Hoda គឺ​លោក​គ្រប់គ្រង​លើ​បច្ចេកទេស​រួម​របស់​ក្លិប​រួម​ទាំង​គ្រូបង្វឹក​ផង​ដែរ ។ ហើយ​មាន​សុពលភាព​រយៈពេល​២​ឆ្នាំ​។ ក្លិប​ក៏​រំពឹង​ថា វត្តមាន​របស់​លោក Lee Tae Hoon នឹង​ធ្វើ​ឱ្យ​សមាគម​កីឡាបាល់ទាត់​កង​យោធពលខេមរភូមិន្ទ​កាន់តែ​រីក​ចម្រើន​ទាំង​ការ​លី​គ​កំពូល ក៏​ដូច​ជា​ការ​ប្រកួត​ពានរង្វាន់​សម្ដេច​ហ៊ុន សែន​។

ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ លោក Lee Tae Hoon ក៏​បាន​សម្ដែង​នូវ​ការ​រីករាយ ចំពោះ​ការ​បាន​ទទួល​ឱកាស ដើម្បី​បាន​ដឹកនាំ​ក្រុមបាល់ទាត់​នៅ​កម្ពុជា​ម្ដងទៀត​។ លោក​ក៏​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ប្រើប្រាស់​នូវ​បទ​ពិសោធន៍ និង​និង​សមត្ថភាព​ដែល​លោក​មាន​ចូលរួម​អភិវឌ្ឍន៍​សមាគម​កីឡាបាល់ទាត់​កង​យោធពលខេមរភូមិន្ទ​ឱ្យ​មានការ​រីក​ចម្រើន និង​ក្លាយជា​ក្លិប​បាល់ទាត់​មានឈ្មោះ​បោះ​សម្លេង​នៅ​ក្នុង​តំបន់​នា​ថ្ងៃ​អនាគត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ