ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល ៥ ខែនាំចេញកសិកផលបានជាង ២២៣៥ លានដុល្លារ អង្ករធ្លាក់ចុះ តែស្រូវ ពោត សណ្តែក ដំឡូងមី ចេក ស្វាយ កើនឡើង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២១ នេះ ការនាំចេញកសិផលកម្ពុជាទៅក្រៅប្រទេស មានបរិមាណសរុបជាង…

រាជធានីភ្នំពេញ ៖ នៅក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២១ នេះ ការនាំចេញកសិផលកម្ពុជាទៅក្រៅប្រទេស មានបរិមាណសរុបជាង ៤ លានតោន ទៅកាន់ទិសដៅ ៥៧ ប្រទេស គឺមានការកើនឡើងជិតចំនួន ២ លានតោន ស្មើនឹង ៨៩,៣២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដែលទទួលបានត្រឹមតែជាង ២ លានតោនប៉ុណ្ណោះ ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ បានប៉ាន់ស្មានតម្លៃដែលទទួលបានពីការនាំចេញកសិផលមានចំនួន ២ ២៣៥ លានដុល្លារ ។ ក្នុងនោះការនាំចេញស្រូវមានចំនួន ២៣៩ លានដុល្លារ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ១ ៧៩៩ លានដុល្លារ ។ 

«ការនាំចេញកសិផលសរុបក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២១ មានកំណើនចំនួន ៨៩,៣២% ក្នុងនោះកសិផលក្រៅពីអង្ករមានការកើនឡើងចំនួន ១១៣,១០% រីឯការនាំចេញអង្ករមានការថយចុះចំនួន -៣៤,៥៦% ដោយសារតម្លៃដឹកជញ្ជូនមានការកើនឡើងខ្ពស់» នេះជាការគូសសបញ្ជាក់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិម្ម ។

ជាការកត់សម្គាសល់បរិមាណអង្ករនាំចេញមានចំនួន ២៣៣ ០៣១ តោន មានការថយចុះចំនួន ១២៣ ០៦៦ តោន (-៣៤,៥៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល ៥ ខែឆ្នាំ ២០២០ ដែលមានចំនួន ៣៥៦ ០៩៧ តោន ។ ចំណែកការនាំចេញស្រូវមានចំនួន ១ ៦១៤ ២១១ តោន ក្នុងរយៈពេល ៥ ខែឆ្នាំ ២០២១ ទៅកាន់ប្រទេសវៀតណាម និងប្រទេសអារ៉ាប់រួម មានការកើនឡើងចំនួន ៧៤៨ ១២៩ តោន កើន ៨២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ ដែលមានចំនួន ៨៨៥ ១៨៦ តោន ។

ចំណែកកសិកផលក្រៅពីស្រូវ-អង្ករ មានដំឡូងមី ស្វាយចន្ទី ពោត សណ្តែក ស្វាយ ចេក ក្រូចថ្លុង ស្វាយ សុទ្ធសឹងតែមានកំណើនបើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ