ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេ​ស​កកម្ម​៣​ថ្ងៃចាប់​បានជនឧក្រិដ្ឋ​៦​នាក់​ដោយ​ជោគ​ជ័យ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​លទ្ធផល​ជោគជ័យ​មួយ​នៃ​បេសក​កម្មរយៈពេល៣​ថ្ងៃ​ បង្ក្រាប​លើ​ទីតាំង​កែ​ច្នៃ​ផលិត​គ្រឿងញៀន​៤​កន្លែង​របស់​កម្លាំង​សមត្ថកិច្ច​ជំនាញ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដែល​មានការ​សហការ​ចូលរួម​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជនបរទេស​ចំនួន​៦​នាក់​ក្នុង​បទល្មើស ជួញដូរ កែ​ច្នៃ វេច​ខ្ចប់…

រាជធានី​ភ្នំពេញ ៖ ជា​លទ្ធផល​ជោគជ័យ​មួយ​នៃ​បេសក​កម្មរយៈពេល៣​ថ្ងៃ​ បង្ក្រាប​លើ​ទីតាំង​កែ​ច្នៃ​ផលិត​គ្រឿងញៀន​៤​កន្លែង​របស់​កម្លាំង​សមត្ថកិច្ច​ជំនាញ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដែល​មានការ​សហការ​ចូលរួម​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជនបរទេស​ចំនួន​៦​នាក់​ក្នុង​បទល្មើស ជួញដូរ កែ​ច្នៃ វេច​ខ្ចប់ និង​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ព្រមទាំង​រឹបអូស​គ្រឿងញៀន​ជិត​១០០គីឡូក្រាម ។

ដោយ​អនុវត្ត​តាម​បញ្ជា​របស់​ឯកឧត្តម​នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និងឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។

រយៈ​ពេល៣​ថ្ងៃ​ គឺ​គិតចាប់ពី​ថ្ងៃ​ទី២៨.២៩.​និង​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២១ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀនបាន​ចាត់តាំង​ក្រុម​ជំនាញ ដឹកនាំ​សហការ​ស្រាវជ្រាវ​បង្ក្រាប​ដែល​មាន លោក​ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា នាយករង​មន្ទីរ លោក​ឧត្ដម​សេនិយ៍​ទោ ឈឿ​ន សុចិត្ត ស្នងការ នគរបាល​ខេត្ត កណ្តាល លោក ឧត្តមសេនីយ៍ត្រី គល់ យី ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ ការ​ដឹកនាំ សម្របសម្រួល​ពី​លោក សេង រិ​ទ្ធី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល និង​លោក ស៊ិ​ត វណ្ណៈ ព្រះរាជ​អ​ជ្ញា​រង អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដំណើរការ សើ​ុ​ប​អង្កេត ស្រាវជ្រាវ បង្ក្រាប ។

លទ្ធផល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនឧក្រិដ្ឋ ជា​ជនបរទេស​ចំនួន​៦ នាក់ និង​ឆែកឆេរ​ទីតាំង៤​កន្លែង​នៅ ស្រុក​មុខកំពូល​ខេត្តកណ្ដាល នៅ​ខ័​ណ្ឌ​ច្បារ​អំពៅ ១​កន្លែង និង​៣​កន្លែង​នៅ ខ័​ណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។
ជនសង្ស័យ ៦ នាក់ ដែល​ឃាត់ខ្លួន ៖

១.​ឈ្មោះ ង្វៀ​ន យ៉ាំ​ង​យិ​ន​(Nguyen Van Vinh) ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​វៀតណាម សញ្ជាតិ​វៀតណាម ។
២.​ឈ្មោះ LIANG LI HUA ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ ចិន ។
៣.​ឈ្មោះ QIU QING WEI ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ ចិន ។
៤.​ឈ្មោះ CHEN ZHI QIANG ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ ចិន សញ្ញា​តិ កា​ណា​ដា ។
៥.​ឈ្មោះ CHEN SHEN TANG ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិ ចិន ។
៦.​ឈ្មោះ LI YI ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ ចិន ។

វត្ថុ​តាង​ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន ៖
១.​សារធាតុ​ញៀន​ប្រភេទ​(​ថ្នាំ​ក្រ​វី​) អិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់ ៩៤ គីឡូ ៣១២.៨៨ ក្រាម ។
២.​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ៤២.៨៥ ក្រាម ។
៣.​សារធាតុ​ផ្សំ (P2P)​ទម្ងន់ ១០​គីឡូ ៥១៩.៨៨​ក្រាម ។
ក្នុង​នោះ​ចាប់​យក​សម្ភារៈ​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ដូច​មាន ៖
១.​សម្ភារៈ សំរាប់​កែ​ឆ្នៃ វេច​ខ្ចប់ ជញ្ជីង​ថ្លឹង មួយ​ចំនួន​ធំ ។
២.​រថយន្ត ២​គ្រឿង ។
៣.​អាវុធ​ខ្លី ២​ដើម​( ម៉ាក​CF98-9 បង់ ២ គ្រាប់​ចំនួន ១៥​គ្រាប់ និង ម៉ាក P0220 បង់ ២ និង​គ្រាប់​ចំនួន ៧​គ្រាប់​) ។
៤.​អាវុធ​ខ្លី​(​កែ​ច្នៃ​) ២​ដើម
៥.​ខ្នោះដៃ ២​គូរ
៦.​ទូរស័ព្ទ​ដៃ ២​គ្រឿង ។

ក្រោយ​បញ្ចប់​បេសក​កម្ម​ថ្ងៃ​នោះ សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​រៀបចំ​បែបបទ​ប្រគល់​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​បន្ត​នីតិវិធី កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាលចាត់ការ​តាម​ផ្លូវច្បាប់ ៕ ដោយ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ