ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត​ពីក្រោយ​ករណី​ជន​ដៃដល់​កា​.​ប់ និង​វាយ​យុវជន​ម្នាក់​គ្មាន​ប្រណី

4 ឆ្នាំ មុន
  • តាកែវ

ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ និង​មានការ​សម្របសម្រួល​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​ជា​ច្រើន​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ហើយ ក្រោយ​ពី​កា.ប់ និង​វាយ​ជន​រង​គ្រោះ​ម្នាក់​យ៉ាង​សាហា.វ កាលពី​ថ្ងៃ​ទី​

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ និង​មានការ​សម្របសម្រួល​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​ជា​ច្រើន​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ហើយ ក្រោយ​ពី​កាប់ និង​វាយ​ជន​រង​គ្រោះ​ម្នាក់​យ៉ាង​សាហាវ កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២១ នៅ​ក្នុង​ឃុំ​កំពែង ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ឃាត់ខ្លួន​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​កំពុង​ព្រីង សង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ហើយ​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នាំ​ខ្លួន​មក​សាកសួរ​បន្ត​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស ដើម្បី​ស្វែងរក​បក្ខពួក​បន្ត​ទៀត​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​នេះ​ឈ្មោះ អ៊ា​ង សុ​ខេ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ក្តា​ញ់ ឃុំ​ក្តា​ញ់ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។

បើ​យោង​តាម​សម្តី​លោក​ឡេ​ង ប៊ុ​ន​ឡុ​ង អធិការ​ស្រុក​ព្រៃកប្បាស បានអោយ​ដឹង​ថា ជនសង្ស័យ​ខាងលើ និង​បក្ខពួក​បាន​ធ្វើ​សកម្មភាព​ហិ​.​ង្សា​ដោយ​មាន​ស្ថាន​ទម្ងន់ទោស កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា វេលា​ម៉ោង​១៧​និង​១០​នាទី ចំណុច​ហាង​កាហ្វេ​១​កន្លែង ស្ថិត​នៅ​ភូមិ​កំពែង​ត្បូង ឃុំ​កំពែង ស្រុក​ព្រៃកប្បាស ដោយ​បាន​ធ្វើ​សកម្មភាព​កាប់ និង​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ សុខ ដា​រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ក្រោយ​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​នឹង​គ្នីគ្នា​ក៏​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​។

លោក​អធិការ​បន្ត​ទៀត​ថា ដោយ​មានការ​យកចិត្តទុកដាក់ ខិតខំ​ប្រឹងប្រែង និង​មាន​កិច្ចសហការ​ល្អ​រវាង​សមត្ថកិច្ច​ខេត្តកណ្តាល ក៏​ឈាន​ដល់​ការ​ឃាត់​ខ្លូ​ន​ជនសង្ស័យ​បាន​ម្នាក់​ដែល​ជា​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ចំណែក​បក្ខពួក​ដែល​នៅ​សេសសល់ កម្លាំង​របស់​លោក​កំពុង​សហកា​បន្ត​តាម​ចាប់​មក​ផ្តន្ទាទោស​ដូច​គ្នា​។

លោក​ឡេ​ង ប៊ុ​ន​ឡុ​ង​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ជន​ដ​សង្ស័យ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ សុខ ដា​រា គឺ​កើត​ចេញពី​ការ​ប្រច័ណ្ឌ​ទៅ​លើ​នារី​ម្នាក់​មានឈ្មោះ​ថា​រី ដែល​ពី​មុន​នាង​គឺជា​សង្សារ​របស់​ជន​ដៃដល់ ហើយ​ក៏​ស្រាប់តែ​បែកចិត្ត​មក​លួច​ស្រលាញ់​ជន​រង​គ្រោះ ទើប​ធ្វើ​អោយ​ជនសង្ស័យ​ខឹង ក៏​នាំ​បក្ខពួក​មក​ធ្វើ​សកម្មភាព​កាប់ និង​វាយ​ជន​រង​គ្រោះ​តែ​ម្ដង​ទៅ​។ បច្ចុប្បន្ន​ជនសង្ស័យ​រូប​នេះ​កំពុង​នាំ​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដើម្បី​បន្ត​នីតិវិធី​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ