ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រៃវែង​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ចំនួន​១០​នាក់​ថ្មី​បន្ថែម​ទៀត ក្នុង​នោះ​ស្លា​.​ប់ម្នាក់

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តព្រៃវែង​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ចំនួន​១០​នាក់​ថ្មី​បន្ថែម​ទៀត ក្នុង​នោះ​ក៏​មាន​ស្លា​.​ប់ម្នាក់​ផង​ដែរ និង​បាន​បិទ​ផ្សារ​នៅ​ក្រុង​ព្រៃវែង​មួយ​កន្លែង ដែល​មាន​រាយ​នាម​ដូច​ខាងក្រោម ៖

ខេត្តព្រៃវែង ៖ យោង​តាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ខេត្តព្រៃវែង​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ចំនួន​១០​នាក់​ថ្មី​បន្ថែម​ទៀត ក្នុង​នោះ​ក៏​មាន​ស្លា​.​ប់ម្នាក់​ផង​ដែរ និង​បាន​បិទ​ផ្សារ​នៅ​ក្រុង​ព្រៃវែង​មួយ​កន្លែង ដែល​មាន​រាយ​នាម​ដូច​ខាងក្រោម ៖

១- ឈ្មោះ ឡេ​ង វាសនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​៨ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង (​ជាងមាស​នៅ​ផ្សារ​ក្រុង​ព្រៃវែង )​គាត់​មាន​រោគ​សញ្ញា​ក្តៅខ្លួន បាន​មក​ពិនិត្យ និង​យក​សំណាក​ពិនិត្យ​នៅ​ថ្ងៃ​ទី​២៩/៥/២០២១ យក​លើក​ទី​១ លទ្ធផល Rapid test គឺ​វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​បាន​ដាក់​អោយ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តព្រៃវែង ។

២- ឈ្មោះ ប៊ុត សា​វី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ឧត្តុង្គ ឃុំ​ព្រែក​ក្របៅ ស្រុក​ពាម​ជរ បាន​យក​សំណាក​នៅ​ថ្ងៃ​ទី​២៩/៥/២០២១ យក​លើក​ទី​១ លទ្ធផល Rapid Test គឺ វិជ្ជមាន​កូ​វី​ដ​១៩ ។ ហើយ​រូប​គាត់​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​ឈ្មោះ ប៉ិច សៀង​ហៃ ដែល​មាន​អាកា​រៈ​ក្តៅខ្លួន និង​បាន​ដាក់​អោយ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ពាម​ជរ​។

៣- ឈ្មោះ សុខ សឿ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​ឧត្តុង្គ​ឃុំ ព្រែក​ក្របៅ ស្រុក​ពាម​ជរ បាន​យក​សំណាក​នៅ​ថ្ងៃ​ទី​២៩/៥/២០២១ យក​លើក​ទី​១ លទ្ធផល Rapid Test វិជ្ជមាន​កូ​វី​ដ​១៩​។ (​គាត់​បាន​ប៉ះពាល់​ផ្ទាល់​នឹង​ឈ្មោះ វ៉ង់ រ៉​ង មាន​អាកា​រៈ​ក្តៅខ្លួន​) ហើយ​គាត់​បាន​ដាក់​អោយ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ពាម​ជរ​។

៤- ឈ្មោះ វ៉ា​ន់ វីត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ឧត្តុង្គ ឃុំ ព្រែក​ក្របៅ ស្រុក​ពាម​ជរ បាន​យក​សំណាក​នៅ​ថ្ងៃ​ទី​២៩/៥/២០២១ យក​លើក​ទី​១ លទ្ធផល Rapid Test វិជ្ជមាន​កូ​វី​ដ​-១៩​។ (​គាត់​បាន​ប៉ះពាល់​ផ្ទាល់​ឈ្មោះ ប៉ិច សៀង​ហៃ មាន​អាកា​រៈ​ក្តៅខ្លួន​) និង​បាន​ដាក់​អោយ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ពាម​ជរ​។

៥- ឈ្មោះ ស៊ឹ​ម និមល ភេទ​ស្រី អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ជី​ពុត ឃុំ​រំចេក ស្រុក​ព្រះស្តេច បាន​យក​សំណាក​ពិនិត្យ​ថ្ងៃ​ទី​២៩/៥/២០២១ លទ្ធផល Rapid test គឺ​វិជ្ជមាន​កូ​វី​ដ​-១៩ បាន​ដាក់​អោយ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ព្រះស្តេច ។

៦- ឈ្មោះ ឃ្លោក ចិន្តា ភេទ​ស្រី អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ជម្រៅ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច បាន​យក​សំណាក​ពិនិត្យ​ថ្ងៃ​ទី​២៩/៥/២០២១ លទ្ធផល Rapid test វិជ្ជមាន​កូ​វី​ដ​១៩ បាន​ដាក់​អោយ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ព្រះស្តេច ។

៧- ឈ្មោះ សេត សឿង ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ជម្រៅ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច បាន​យក​សំណាក​ពិនិត្យ​ថ្ងៃ​ទី​២៩/៥/២០២១ លទ្ធផល Rapid test វិជ្ជមាន​កូ​វី​ដ​-១៩ បាន​ដាក់​អោយ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ព្រះស្តេច ។

៨- ឈ្មោះ ឆ​ន ចាន់​រី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ជី​ពុត ឃុំ​រំចេក ស្រុក​ព្រះស្តេច បាន​យក​សំណាក​ពិនិត្យ​ថ្ងៃ​ទី​២៩/៥/២០២១ លទ្ធផល Rapid test វិជ្ជមាន​កូ​វី​ដ​១៩ បាន​ដាក់​អោយ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ព្រះស្តេច ។

៩- ឈ្មោះ អ៊ី​ម រតនា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ក្រចាប​ទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​ម្តាយបង្កើត​ដែល​មាន​ជំងឺ​កូ​វី​ដ​១៩​បាន​ស្លា​.​ប់ និង​បាន​យក​សំណាក​ពិនិត្យ​ថ្ងៃ​ទី​២៩/៥/២០២១ យក​លើក​ទី​១ លទ្ធផល Rapid test គឺ​វិជ្ជមាន​កូ​វី​ដ​១៩ បាន​ដាក់​អោយ​សំរាក​ព្យា​ល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។

និង​១០- អ្នកជំងឺ​ឈ្មោះ ឡាញ់ យឹ​ម ភេទ​ស្រី អាយុ​៦៩​ឆ្នាំ រស់នៅ​ភូមិ​ក្រចាប​ទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ចូល​មក​មន្ទីរពេទ្យ​ខេត្ត​ដោយ​មាន​អាកា​រៈ ក្តៅ ក្អក ហត់​ដង្ហក់ ហើយ​បាន​ស្លា​.​ប់​ភ្លាម​ៗ និង​បាន​យក​សំណាក​ពិនិត្យ​បន្ទាន់​នៅ​រសៀល​ថ្ងៃ​២៩/៥/២០២១ លទ្ធផល Rapid test គឺ​វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​ក៏​បាន​រៀបចំ​ទុកដាក់​ស​.​ព​តាម​បច្ចេកទេស​សុខាភិបាល និង​បាន​រាយការណ៍​ជូន​គណៈកម្មការ​បូ​ជាស​.​ព​រួចរាល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ