ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​គយទ្រាំ​លែង​បាន​ អុជធូប១បាច់​និយាយ​ទម្លាយ​រឿង​​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សី​ហ​នុ​​ម្នាក់​

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​​មន្ត្រី​គយ​និង​រដ្ឋាករ​ខេត្តកោះកុង​ គឺ​លោក​សិទ្ធិ​ កូ​សាំង​សុ​ី​ន ​បាន​ទំលាយ​រឿងដ៏ជូរ​ចត់​មួយ​ប្រាប់​អ្នក​យក​ព័ត៌មាន​មក​ពី​អង្គភាព​ផ្សេង​ៗ​គ្នា ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា នៅ​ឯ​ភូមិកំណើត​របស់​គាត់​ក្នុងស្រុក​អង្គ​ជ័យ​ខេត្តកំពត ​។…

ខេត្តកំពត ៖ ​​មន្ត្រី​គយ​និង​រដ្ឋាករ​ខេត្តកោះកុង​ គឺ​លោក​សិទ្ធិ​ កូ​សាំង​សុ​ី​ន ​បាន​ទំលាយ​រឿងដ៏ជូរ​ចត់​មួយ​ប្រាប់​អ្នក​យក​ព័ត៌មាន​មក​ពី​អង្គភាព​ផ្សេង​ៗ​គ្នា ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា នៅ​ឯ​ភូមិកំណើត​របស់​គាត់​ក្នុងស្រុក​អង្គ​ជ័យ​ខេត្តកំពត ​។

​លោក​សិទ្ធិ​ កូ​សាំង​សុ​ី​ន ជា​មន្ត្រី​គយ​វ័យ​ចំណាស់ម្នាក់ដែល​ជិត​ចូល​និវត្តន៍មុន​និយាយ​ប្រាប់​រឿងរ៉ាវ​ប្រាប់​បណ្ដាញ​ព័ត៌មាន​ លោក​បាន​អុច​ធូប​បួងសួង​មួយ​បាច់​ធំ​ ហើយ​លើកដៃ​ឡើង​លើ​អោ​យស​ច្ចះ​ទៀងត្រង់​ថា ​កាលពី​ថ្ងៃ​ទី​២៤ មេសា ឆ្នាំ២០២១នេះ ​លោក​ហេង ​ប៊ុ​នទី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ រួម​ទាំង​រថយន្ត​ជា​ច្រើន​គ្រឿង​បាន​បើក​ដេញ​ និង​បើក​ស្ទាក​រថយន្ត​គាត់​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​4 ​ត្រង់​ចំណុច​ស្ទឹង​ស្រាល​ ឃុំ​បាក់រទេះ ​ស្រុក​កំពង់​សិលា​ ខេត្តកោះកុង​។​

លោក​សិទ្ធិ​ កូ​សាំង​សុ​ី​ន​ មន្ត្រី​គយ​ចល័ត​និយាយ​ថា​ ពេល​ឃាត់​រថយន្ត​គាត់​ហើយ​ ហើយ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​រូប​នេះ​ បាន​ប្រើ​ពាក្យ​សម្ដី​ប្រមាថ​មើលងាយ​គាត់​ជា​ខ្លាំង ​ក្នុង​នាម​គាត់​ជា​មន្ត្រី​គយ​មួយ​រូប ​ដែល​បំពេញការងារ​ក្នុង​ជួ​រាជរដ្ឋាភិបាល​ ។ ​លោក​សិទ្ធិ​ កូ​សាំង
​សុ​ី​ន​និយាយ​ថា​ ការ​ឃាត់ខ្លួន​វាស់កំពស់​និង​សួរ​ចម្លើយ​រយះ​ពេល​ជាង​3​ម៉ោង ​ទើប​ដោះ​លែង​គាត់​វិញ ​។

​លោក​សិទ្ធិ​ កូ​សាំង​សុ​ី​ន ​និយាយ​ថា ​ការ​ឃាត់ខ្លួន​គាត់​រយះ​ពេល​ជាង៣ម៉ោង​នោះ​ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សី​ហ​នុ​បាន​ដកហូត​តែ​ម៉ាស់​ពាក់​ព​ណ៌ខ្មៅ​មួយ​ប៉ុណ្ណោះ ​មិត្ត​ភ​ក្កិ​ទិញ​ពី​ស្រុក​ថៃ ​មក​ចែក​អោយ​មន្ត្រី​គយ​​និង​មន្ត្រី​ឯទៀត​នៅ​ក្នុង​ពិធី​សម្ភោ​ធ​អគារ​មួយ​នៅ​ខេត្តកោះកុង​។ ​មន្ត្រី​គយ​រូប​នេះ​និយាយ​ថា​ គាត់​បាន​ពាក់​ម៉ាស់​ខ្មៅ​ដែលអោយ​នេះ​ជាប់​និង​ក្បាល​​ពេល​ជិះ​រថយន្ត ​ព្រោះ​អាច​ការពារ​ជំងឺឆ្លង​បាន​ច្រើន​ក្នុង​គ្រាអាសន្ន​សម័យ​កូ​វី​ដ​19​។

​លោក​សិទ្ធិ ​កូ​សាំង​សុ​ី​ន​និយាយ​ប្រាប់​ថា ​គាត់​បាន​ដាក់​ពាក្យប្ដឹង​គ្រប់​ស្ថា​ប័នពាក់​ព​ន្ធ័​តាំងពី​ថ្ងៃ​កើត​ហេតុ រហូត​មក​ដល់​ថ្ងៃ​ទី២៧ ​ឧ​សភា​ ឆាំ្ន​2021 មិន​ទាន់​ឃើញ​ស្ថា​ប័ន​នោះ ​ហៅ​គាត់​ទៅ​ដោះស្រាយ​នៅឡើយ ។ ​លោក​សិទ្ធិ​ កូ​សាំង​សុ​ី​ន ​និយាយ​ថា​ នេះ​ជា​ជីវិត​ចុង​ក្រោយ​ហើយ​ក្នុង​នាម​មន្ត្រីរាជការ​ជិត​ចូល​និវត្តន៍​ត្រូវ​មានការ​ដោះស្រាយ​ជូន​គាត់​ថា​ តើ​អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ​ និង​លុយ​ចំនួន៥ពាន់​ដូ​ល្លារ​ទៀត ​ត្រូវ​បាន​យក​ពី​កូនចៅ​គាត់​ប្រគល់​អោយទៅ​មនុស្ស​ផ្សេង​ថ្លៃ​គេ​ចុះ​ធ្វើការ​។

អ្នក​យក​ព័ត៌​មានបាន​ទាក់ទង​តាម​ទូរ​សព្ទ័​ទៅ​លោក​ហេង ​ប៊ុ​នទី ​ដែរ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា​ ឆាំ្ន​2021​ តែ​លោក​ឆ្លើយ​ថា «​រវល់»​។ ​លោក​វរសេនីយ៍ត្រី​អេ​ង​ ហ៊ី​ ​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​ល់​ផ្ទៃ​ប្រទេស​បាន​និយាយ​ប្រាប់​អ្នក​យក​ព័​ត៌មាន​តាម​ទូ​រស​ព្ទ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា​នេះ​ថា​ កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​កំពុង​ចេញ​ល្បាត​តាម​គោលដៅ ក៏​ឃើញ​មនុស្ស​ពាក់​ម៉ាស់​ដូច​និ​ន​ចារ ក៏ហៅ​រថយន្ត​នោះ​ឈប់​ហើយ​ធ្វើការ​ដកហូត​ម៉ាស់​ពាក់​ខ្ល​ម​មុខ​នោះ​សិន​។​

អ្នកនាំពាក្យ​រូប​នេះ​និយាយទៀត​ថា​ មន្ត្រី​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​មិន​បាន​ឃាត់ខ្លួន​ទេ ​ហើយ​បើ​ឃាត់ខ្លួន​វិញ​ក៏មិន​អាច​ដោះ​លែង​បាន​ដែរ​។ ដោយ៖ ​កែវ ​ឆាត

អត្ថបទសរសេរ ដោយ