ចុះបង្ក្រាបទីតាំងសន្និធិរោងសិប្បកម្មនេះ !
- រតនគិរី
ខេត្តរតនគិរី៖ ទីតាំងសន្និធិរោងសិប្បកម្មគ្មានលិខិតអនុញ្ញាត ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងជំនាញផ្នែករដ្ឋបាលព្រៃឈើបានលុងចុះបង្ក្រាបចាត់ការតាមច្បាប់ព្រៃឈើ។

ការចុះបង្ក្រាបនោះ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង០២នាទីថ្ងៃទី២៦ ឧសភាឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅមុខសាលាបឋមសិក្សារឡាបានសៀក ក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី។

កម្លាំងចុះបង្ក្រាបនោះបានចាប់យកឈើអារប្រភេទសុក្រមសរុបចំនួន ២,៧៧១ម៉ែត្រត្រីគុណ។ ក្រោយបង្ក្រាបសមត្ថកិច្ចបានធ្វើកណត់ហេតុចាត់ការបន្តតាមនិតិវិធី៕ ដោយ៖ ផង់ វិន


ចែករំលែកព័តមាននេះ