ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀល មានកម្លាំងយ៉ាងណាទប់ទល់ជាមួយលុយប្រទេសទាំងនេះ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃនេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៨ ខែឧសភា…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃនេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧០ រៀល, ១ អឺរ៉ូ ទិញចូល ៤៩៦៣ រៀល លក់ចេញ ៥០១២ រៀល ខណៈ ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១៥១ រៀល លក់ចេញ ៣១៨៣ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់យន់ចិន ១ យន់ ទិញចូល ៦៣៨ រៀល លក់ចេញ ៦៤៤ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៧០៦ រៀល លក់ចេញ ៣៧៤៣ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៦៤   រៀល លក់ចេញ ៣៦៨ រៀល ។ ជាមួយគ្នានេះហាងឆេងដុល្លារស៊ីងហ្គាពួរ ១ ដុល្លារ ទិញចូល ៣០៧៣ រៀល លក់ចេញ៣១០៤ រៀល ខណៈដែល ១ បាតថៃ ទិញចូល ១៣០ រៀល លក់ចេញ ១៣១ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ