ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តកំពត នាំ​ជំនួយ​ផ្តល់ជូន​គ្រួសារ​សព​អ្នកស្លា.ប់ ១០​នាក់ ដោយសារ​ពុល​ស្រា នៅ​ស្រុក​កំពង់ត្រាច​

2 ឆ្នាំ មុន
  • កំពត

កំពត​៖ ក្រុមគ្រួសារ​អ្នកស្លាប់​ពុល​ស្រា នៅ​ខេត្តកំពត ចំនួន ១០​នាក់ បានទទួល​អំណោយ​ពី​អភិបាល​ខេត្តកំពត កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១​។​ លោក…

កំពត​៖ ក្រុមគ្រួសារ​អ្នកស្លាប់​ពុល​ស្រា នៅ​ខេត្តកំពត ចំនួន ១០​នាក់ បានទទួល​អំណោយ​ពី​អភិបាល​ខេត្តកំពត កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១​។​

លោក ជាវ តា​យ និង​ក្រុមការងារ​ខេត្ត​-​ស្រុក បាន​ទៅ​ភូមិ​ធ្នង់ ឃុំ​ឬ​ស្សី​ស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ដែលជា​កន្លែង​អ្នកស្រុក ពុល​ស្រា​។ ក្រៅពី​ចូលរួម​រំលែក​ទុក្ខ​ក្រុមគ្រួសារ​សព លោក​អភិបាលខេត្ត បាន​ជំ​រុញអោយ​មន្ត្រី​ពាក់​ព​ន្ធ័ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន ជួយ​តាមដាន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន អោយបាន​ហ្មត់ចត់ ពិសេស​អ្នក ដែល​មិនទាន់​ជាសះស្បើយ​ពី​ករណី​ពុល​ស្រា​នេះ ដោយ​ត្រូវ​រាយ​ការ ឬក៏​បញ្ជូន​ពួកគាត់ ប្រញាប់​ទៅកាន់​មន្ទីរពេទ្យ​។​

លោក​អភិបាលខេត្ត លើកឡើងថា ការឧបត្ថម្ភ​ដល់​គ្រួសារ​សព ទាំង ១០​នាក់ ដោយ​ក្នុង ១​គ្រួសារ ទទួលបាន​ជំនួយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា មាន​អង្ករ​ចំនួន ៥០​គីឡូក្រាម ទឹកបរិសុទ្ធ ២​កេះ ទឹកក្រូច ២​កេះ និង​ថវិការ​របស់​ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រ​ខេត្តកំពត ៥០​ម៉ឺន​រៀល និង ២០​ម៉ឺន​រៀល​ទៀត ជា​ថវិកា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពត​។

​បន្ទាប់ពី​មាន​ករណី​ពុល​ស្រា ដែល​បានសម្លាប់​មនុស្ស ១០​នាក់ នៅក្នុង​ភូមិ​ធ្នង់​រួចមក នគរបាល បាន​ឃាត់ខ្លួន​មនុស្ស ២​នាក់ កាលពី​ថ្ងៃទី​២៤ ខែឧសភា​។ ម្នាក់​ឈ្មោះ គុយ សុខ ភេទ​ស្រី និង​ម្នាក់ទៀត ឈ្មោះ ជ័យ សុផល ភេទ​ប្រុស​។ ពីរ​នាក់​នេះ ត្រូវជា​បងថ្លៃ និង​ប្អូនថ្លៃ​អ្នក​បិតស្រា នៅ​ភូមិ​របង​ក្រាស ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច​៕ កែវ ឆាត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ