ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​ធ្លាក់​ថ្លៃធៀប​ជាមួយ​ប្រាក់​យន់​ចិន !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ មាន​អត្រា​ធ្លាក់​ចុះ​ជាង​ប្រាក់​យន់​ចិន​បន្តិច​នៅ​ថ្ងៃ នេះ បើ​ធៀប​នឹង​ថ្ងៃ​ម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៥…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ មាន​អត្រា​ធ្លាក់​ចុះ​ជាង​ប្រាក់​យន់​ចិន​បន្តិច​នៅ​ថ្ងៃ នេះ បើ​ធៀប​នឹង​ថ្ងៃ​ម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៥ ខែឧសភា ឆ្នាំ ២០២១ នេះ​បានឱ្យ​ដឹង​ថា ១ យន់​ចិន ទិញ​ចូល ៦៣៥ រៀល ហើយ​លក់​ចេញ​រហូត​ដល់​ទៅ ៦៤១ រៀល​ឯណោះ ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៦៣៣ រៀល និង​លក់​ចេញ​តែ ៦៣៩ រៀល​ប៉ុណ្ណោះ ។

ថ្ងៃនេះ​ផង​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំ​នួ ន​ទៀត​ដែល​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៧៣ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៩៧៤ រៀល លក់​ចេញ ៥០២៤ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១៥៥ រៀល លក់​ចេញ ៣១៨៧ រៀល ។

ទន្ទឹម​នេះ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៧៤៣ រៀល លក់​ចេញ ៣៧៨១ រៀល ហើយ ១០០ វុន​កូរ៉េ ទិញ​ចូល ៣៦២ រៀល លក់​ចេញ ៣៦៦ រៀល ខណៈ ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ៣០៦៦ រៀល លក់​ចេញ ៣០៩៧ រៀល ។ ជាមួយ​គ្នា​នេះ ១ បាត​ថៃ ទិញ​ចូល ១៣០ រៀល លក់​ចេញ ១៣១ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៨ រៀល ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ