ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​ ! ​ចាប់ពី​ថ្ងៃ​២៦​ ឧសភា​ដល់​១​មិថុនា​នឹង​មាន​ភ្លៀង​ធ្លាក់ពី​តិច​ទៅ​ច្រើន​មាន​ផ្គរ​រន្ទះ​ និង​ខ្យល់​កន្ត្រាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជា​ធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានឱ្យ​ដឹង​ថា​ចាប់ពី​ថ្ងៃ​២៦ ឧសភា ដល់​ថ្ងៃ​១ មិថុនា តំបន់​មួយ​ចំនួន​របស់​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពីតិច​ទៅ​ច្រើន ហើយ​មាន​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់…

រាជា​ធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានឱ្យ​ដឹង​ថា​ចាប់ពី​ថ្ងៃ​២៦ ឧសភា ដល់​ថ្ងៃ​១ មិថុនា តំបន់​មួយ​ចំនួន​របស់​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពីតិច​ទៅ​ច្រើន ហើយ​មាន​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ស្តី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៦ ខែឧសភា ដល់​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២១​ថា ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) បន្ត​អូស​បន្លាយ​កាត់​នៅ​ប៉ែក​ខាងលើ​នៃ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន ។

ជាមួយ​គ្នា​នោះ ខ្យល់មូសុង​និរតី​ខ្លាំង​បក់​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣២-៣៤ °C ។

នៅ​ថ្ងៃ​ទី​២៦-២៨ ខែឧសភា នៅ​បណ្តា​ខេត្ត​នានា​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ក្នុង​កម្រិត​បង្ហូរ​ទៅ​ខ្លាំង ។ បន្ទាប់​ពី​នោះ​នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។

ចំណែក​បណ្តា​ខេត្ត​ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៤-២៦ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣ °C ។ នៅ​ថ្ងៃ​ទី​២៦ -២៨ ខែឧសភា ផ្នែក​មួយ​ចំនួន​នៃ​បណ្តា​ខេត្ត​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ជាប់​ជួរ​ភ្នំ​ដងរែក និង​នៅ​ខ្ពង់រាប​ជាប់ និង​ប្រទេស​វៀតណាម​អាច​មាន​ភ្លៀង​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង ។

ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C និង​សីតុណ្ហភាព​ពី​៣០-៣២ °C ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ខ្លាំង ។ នៅ​លើ​ផ្ទៃសមុទ្រ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាមួយ និង​ខ្យល់​បក់​ខ្លាំង​នឹង​រលក​សមុទ្រ​ខ្ពស់​ៗ ។

ចំពោះ​ស្ថានភាព​ខាងលើ​ក្រសួង​ក៏​សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត ភ្លៀង​ធ្លាក់​ខ្លាំង ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ សម្រាប់​ប្រជា​នេសាទ និង​អ្នកដំណើរ​សមុទ្រ សូម​បន្ត​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ភ្លៀង​ខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ដែល​អាច​មាន​កម្ពស់ ១-២,៥ ម៉ែត្រ ចាប់ពី​ថ្ងៃ​ទី​២៦-២៩ ខែឧសភា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ