ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​គណនា​ប្រាក់​សន្សំ អាច​ជួយ​អ្នក​ឱ្យ​សម្រេច​គោលដៅហិរញ្ញវត្ថុ​បាន ​!

2 ឆ្នាំ មុន

ក្នុង​ការ​សន្សំ​ប្រាក់ វា​ពិតជា​មាន​វិធីសាស្ត្រ​ជា​ច្រើន សម្រាប់​ជួយ​ឱ្យ​យើង​ម្នាក់​ៗ​សន្សំ​ប្រាក់​យ៉ាង​មាន​ប្រសិទ្ធភាព ស្រប​ពេល​ជាមួយ​គ្នា​ដែរ គ្រាន់តែ​មានចំណេះ​ដឹង​ផ្នែក​សន្សំ​ប្រាក់​មិន​គ្រប់គ្រាន់​នោះ​ទេ វា​ពឹង​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​មនុស្ស​ម្នាក់​ៗ​ថែម​ទៀត​ផង ព្រោះ​ការ​ប្តេជ្ញា​ចិត្ត​គឺជា​ជំហាន​ដំបូង​ដែល​អ្នក​អាច​ឈាន​ទៅ​រក​ការ​សន្សំ​ប្រាក់​ដោយ​ប្រសិទ្ធភាព ​។ ជា​រឿយ​ៗ​យើងតែងតែ​លើក យក​វិធីសាស្ត្រ​ក៏​ដូច​ជា​គន្លឹះ​ផ្សេង​ៗ​មកចែករំលែក​ដល់​អ្នក​អាន…

ក្នុង​ការ​សន្សំ​ប្រាក់ វា​ពិតជា​មាន​វិធីសាស្ត្រ​ជា​ច្រើន សម្រាប់​ជួយ​ឱ្យ​យើង​ម្នាក់​ៗ​សន្សំ​ប្រាក់​យ៉ាង​មាន​ប្រសិទ្ធភាព ស្រប​ពេល​ជាមួយ​គ្នា​ដែរ គ្រាន់តែ​មានចំណេះ​ដឹង​ផ្នែក​សន្សំ​ប្រាក់​មិន​គ្រប់គ្រាន់​នោះ​ទេ វា​ពឹង​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​មនុស្ស​ម្នាក់​ៗ​ថែម​ទៀត​ផង ព្រោះ​ការ​ប្តេជ្ញា​ចិត្ត​គឺជា​ជំហាន​ដំបូង​ដែល​អ្នក​អាច​ឈាន​ទៅ​រក​ការ​សន្សំ​ប្រាក់​ដោយ​ប្រសិទ្ធភាព ​។ ជា​រឿយ​ៗ​យើងតែងតែ​លើក យក​វិធីសាស្ត្រ​ក៏​ដូច​ជា​គន្លឹះ​ផ្សេង​ៗ​មកចែករំលែក​ដល់​អ្នក​អាន ដែល​កំពុង​ស្វែងរក​គន្លឹះ​ដើម្បី​សន្សំ​ប្រាក់​ឱ្យ​មាន​ប្រសិទ្ធភាព ដូចនេះ​អត្ថបទ​ខាងក្រោម​នេះ គឺជា​ការ​ចែករំលែក​ពី​ការ​គណនា​ប្រាក់​សន្សំ​តាម​ប្រព័ន្ធ​អន​ឡាញ​វិញ​ម្តង ​។

តោះ ​! មក​ស្វែង​យល់​ទាំងអស់​គ្នា ៖
តើ​អ្នកដឹង​ទេ​ថា ហេតុ​អ្វី​យើង​ត្រូវ​ប្រើ​វិធីសាស្ត្រ​គណនា​ប្រាក់​សន្សំ​តាម​អន​ឡាញ​ ឬអុី​ន​ធើ​ណេ​ត ​? ពីព្រោះ​វា​អាច​ជួយ​អ្នក បង្កើត​ផែនការ​សន្សំ ដើម្បី​ធ្វើ​ឱ្យ​គោលដៅ​របស់​អ្នក​ក្លាយជា​ការ​ពិត ​។ នៅ​ពេល​អ្នកធ្វើការ​គណនា​ប្រាក់​សន្សំ​តាម​អុី​ន​ធើ​ណេ​ត វា​មិន​ត្រឹមតែ​ជួយ ​និង​តាមដាន​ហិរញ្ញវត្ថុ​របស់​អ្នក​នោះ​ទេ តែ​វា​ក៏​ជួយ​អ្នក​ឱ្យ​ដឹង​អំពី​ការ​កើនឡើង​នៃ​ការ​ប្រាក់ ដែល​បាន​មក​ពី​ប្រាក់​ដើម​ផង​ដែរ ​។ ដូចនេះ វិធីសាស្ត្រ​នេះ​ពិតជា​ប្លែក​សម្រាប់​លោក​អ្នក​បន្តិច ប៉ុន្តែ​យើង​ក៏​គួរ​រៀន​ខ្លះ​ដែរ ពីព្រោះ​បច្ចុប្បន្ន​មាន​តែ​បច្ចេកវិទ្យា​ទើប​អាច​ជួយ​យើង​បាន ឱ្យ​ដឹង​នូវ​អ្វី​ៗ​សឹងតែ​គ្រប់យ៉ាង​បាន​ដោយ​មិន​ចាំបាច់​ទៅ​ជួប​នរណា​ម្នាក់ ដើម្បី​សួរនាំ​នោះ​ទេ​។

ទី ​១- ការ​គណនា​ប្រាក់​តាម​អន​ឡាញ ជួយ​អ្នក​បង្កើត​ផែនការ​សន្សំ​ប្រចាំខែ ​៖
អ្នក​គណនា​ប្រាក់​សន្សំ​តាម​អុីន​ធឺរ​ណែ​ត នឹង​អាច​ជួយ​អ្នក​ឱ្យ​កំណត់​ចំនួន​ប្រាក់​សន្សំ​ប៉ុន្មាន​ជា​រៀង​រាល់​ខែ និង​ត្រូវ​ប្រើ​រយៈពេល​ប៉ុន្មាន ដើម្បី​ឈាន​ដល់​គោលដៅ​សន្សំ​ដែល​អ្នក​ចង់បាន ​។ ដើម្បី​ប្រើ​ម៉ាស៊ីន​គិត​លេខ​តាម​អន​ឡាញ​នេះ នៃ​ប្រាក់​សន្សំ​ប្រកប ដោយ​ប្រសិទ្ធភាព អ្នក​ត្រូវ​ដឹង​តិច​និកទាំងនេះ ​៖ ការ​សន្សំ​ដំបូង​របស់​អ្នក (​ប្រសិនបើ​អ្នកជា​មនុស្ស ទើប​ចង់​ចាប់ផ្តើម​សន្សំ​ប្រាក់​ដំបូងនោះ​នៅ​ក្នុង​ការ​គណនា អ្នក​នឹង​ដឹង​ថា​អ្នក​គួរ​ចាប់ផ្តើម​សន្សំ​ប៉ុន្មាន​ឱ្យ​ស្រប​តាម​លទ្ធភាព​របស់​អ្នក​)​ ។ ប្រសិនបើ​អ្នក​ដាក់​ប្រាក់​ចូល​គណនី ដែល​អ្នកមាន​ស្រាប់​(​មាន​លុយ​ខ្លះ​) តើ​ប្រាក់​នោះ​បច្ចុប្បន្ន មាន​ប៉ុន្មាន ? ដូចនេះ​ជំហាន​បន្ត អាច​ឱ្យ​លោក​អ្នកដឹង នូវ​បរិមាណ​លុយ ដែល​អ្នក​គ្រោង​សន្សំ​រៀង​រាល់​ខែ និង​គោលដៅ​បន្ទាប់​សម្រាប់​បន្ត​សន្សំ​នេះឯង ​។ ឧទាហរណ៍​ថា ​ប្រសិនបើ​អ្នក​ដាក់​ប្រាក់​សន្សំ ១០០ ដុល្លារ ក្នុង​មួយ​ខែ (​ជា​ប្រចាំ​) នោះ​អ្នក​ប្រើ​ការ​គណនា​លេខ​តាម​អន​ឡាញ អ្នក​នឹង​មើលឃើញ​ថា តើ​អ្នក​នឹង​ទៅ​ដល់​គោលដៅ​លឿន​ប៉ុណ្ណា ​។ ម្យ៉ាងទៀត​សូម​បន្ថែម​គោលដៅ​របស់​អ្នក​ទ្វេ​ដង ហើយ​មើល​ថា​តើ​វា​នឹង​ចំណាយពេល​យូរ​ប៉ុណ្ណា ដើម្បី​ទៅ​ដល់ទី​នោះ​ ។

ទី ​២- ការ​គណនា​ប្រាក់​សន្សំ​តាម​អន​ឡាញ នឹង​បង្ហាញ​ពី​ផល​ចំណេញ​នៃ​ការ​ប្រាក់ ៖
ប្រសិនបើ​ប្រាក់​របស់​អ្នក ដាក់​សន្សំ​នៅ​ក្នុង​គណនេយ្យ​សន្សំ នោះ​វា​នឹង​អាច​ទទួល​បានការ​ប្រាក់ ​។ ការ​គណនា​ប្រាក់​សន្សំ​តាម​អន​ឡាញ នឹង​បង្ហាញ​ថា ការ​ប្រាក់​ដែល​អ្នក​ទទួល​បាន​ប៉ុន្មាន​លុយ នៃ​ប្រាក់​ដើម​របស់​អ្នក ដូចនេះ​វា​ពិតជា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង ទៅ​លើ​ចំណាប់អារម្មណ៍​របស់​អ្នក ឱ្យ​កាន់តែ​ចូល​ចិត្ត​សន្សំច្រើន​ឡើង​ៗ ​។ ឧទាហរណ៍​ថា​អ្នក​ដាក់​ប្រាក់​សន្សំក្នុង​ខែ ១០០ ​ដុល្លារ ក្នុង​គណនីយ​សន្សំ ឬ​ក្នុង​គណនីយ​មាន​កាលកំណត់ ហើយ​អ្នក​ទទួល​បានការ​ប្រាក់​ក្នុង​មួយ​ខែ ១០ ​ភាគរយ (​ទៅ​តាម​ធនាគារ​ដែល​គេ​ផ្តល់​ឱ្យ​) ចឹ​ង​ការ​គណនា​ការ​ប្រាក់​សម្រាប់​អ្នក​វា​នឹង​បង្ហាញ ​។ ហើយ​សូម​ជម្រាប​ជូន​ផង​ដែរ​ថា អត្រា​ការ​ប្រាក់​កាន់តែ​ខ្ពស់ គឺ​ត្រូវ​ទុក​ប្រាក់​សន្សំ​កាន់តែ​យូរ ប៉ុន្តែ​វា​គឺ​ជួយ​ជំរុញ​ទឹកចិត្ត​ដល់​ការ​សន្សំ​ដើម្បី​គោលដៅ​ណាមួយ​របស់​អ្នក ​។

ទី ​៣- គណនា​ប្រាក់​សន្សំ​តាម​អន​ឡាញ វា​ជួយ​ឱ្យ​អ្នក​សម្រេច​បាន​នូវ​គោលដៅ​ធំ​ៗ ៖
ការ​គណនា​តាម​អន​ឡាញ គឺ​នឹង​បង្ហាញ​ឱ្យ​អ្នកដឹង​ទំហំ​ទឹកប្រាក់ រយៈពេល ប្រសិនជា​អ្នក​ត្រូវការ​ប្រាក់​ទាំងនោះ ដើម្បី​ទិញ​របស់ របរ​ដែល​មាន​តម្លៃ ដូច​ជា​ផ្ទះ ឡាន បង់ថ្លៃ​សាលា ឬ​ធ្វើ​ដំណើរ​កំសាន្ត​ក្រៅប្រទេស​ជាដើម ​។ ដូចនេះ​វា​នឹង​បង្ហាញ​ថា ក្តី​សុ​បិ​ន្ត​របស់​អ្នក​នឹង​អាច​សម្រេច​នៅ​ពេល​ណា វា​នឹង​បង្ហាញ​អ្នក​អំពី​យុទ្ធសាស្ត្រ​ថា ​ត្រូវ​សន្សំ​ប៉ុន្មាន​ក្នុង​មួយ​ខែ​ៗ ​។ ឧទាហរណ៍ អ្នក​សង្ឃឹមថា នឹង​ទិញ​ផ្ទះ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ អ្នក​អាច​ប្រើ​ការ​គណនា​ប្រាក់​សន្សំ​តាម​អន​ឡាញ​នេះ ដើម្បី​រក​ចំនួន​ទឹកប្រាក់ ដែល​អ្នក​គួរ​ទុក​មួយ​ខែ​ៗ ដើម្បី​សន្សំ​ប្រាក់​ទិញ​ផ្ទះ​នោះ​បាន​ក្នុង​រយៈពេល ​៥ ​ឆ្នាំ​នឹង ​៕ ប្រភព ៖ Discover

អត្ថបទសរសេរ ដោយ