ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ឆ្នាំង រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ចំនួន​៨៦​នាក់ ទៅ​លើ​កម្មករ​រោងចក្រ​ចំនួន​២

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

លទ្ធផល​នៃ​ការ​យក​សំណាក​លើ​កម្មករ​ធ្វើការ​នៅ​រោងចក្រ ហឹ​រ៉ា​យ​ហ្សិ​ន អៅ​ដរ និង​រោងចក្រ តិក​ហ្វុ​ក នៅ​ស្រុក​កំពង់ត្រឡាច ចេញ​ហើយ លទ្ធផល​គឺ​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៨៦​នាក់ ក្នុង​នោះ

ខេត្តកំពង់ឆ្នាំង ៖ លទ្ធផល​នៃ​ការ​យក​សំណាក​លើ​កម្មករ​ធ្វើការ​នៅ​រោងចក្រ ហឹ​រ៉ា​យ​ហ្សិ​ន អៅ​ដរ និង​រោងចក្រ តិក​ហ្វុ​ក នៅ​ស្រុក​កំពង់ត្រឡាច ចេញ​ហើយ លទ្ធផល​គឺ​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៨៦​នាក់ ក្នុង​នោះ (​រោងចក្រ តិក​ហ្វុ​ក មាន​ចំនួន​១​នាក់ និង​រោងចក្រ ហឹ​រ៉ា​យ​ហ្សិ​ន អៅ​ដរ មាន​ចំនួន​៨៥​នាក់​) ពិតជា​គួរ​ព្រួយបារម្ភ​ក្រៃ​លែង ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង ដែល​ទទួល​បាន​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២១ នេះ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង ដដែល​បាន​បញ្ជាក់​ថា រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង សូម​ជម្រាប​ជូន​សាធារណជន និង​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ឆ្នាំង​ឲ្យ​បាន​ជ្រាប​ថា ករណី​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ព្រឹត្តិការណ៍​សហ​គមន៍ 20​កុម្ភៈ នៅ​ថ្ងៃ​ទី ២៣ ខែឧសភា​នេះ ខេត្តកំពង់ឆ្នាំង បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៨៦​នាក់​បន្ថែម​ទៀត ដែល​ជា​កម្មករ បុគ្គលិក​ខ្មែរ និង​បរទេស​បម្រើ​ការងារ​នៅ​រោងចក្រ ហឹ​រ៉ា​យ​ហ្សិ​ន អៅ​ដរ និង​រោងចក្រ តឹក​ហ្វុ​ក ដែល​មា​នទី​តាំងនៅ​ភូមិ​ផ្សារ​ត្រាច និង​ភូមិ​លង្វែក ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ។

ក្នុង​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​សាលាខេត្ត​ដដែល ក៏​បាន​រាយ​នាម​ឈ្មោះ កម្មករ បុគ្គលិក​ទាំង​៨៦​នាក់ ដែល​រក​ឃើញ​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា គឺ​ច្រើន​លើសលប់ ដែល​ធ្វើការ​នៅ​រោងចក្រ ហឹ​រ៉ា​យ​ហ្សិ​ន អៅ​ដរ និង​មាន​ចំនួន​ប្រមាណ​តែ​២​នាក់​ប៉ុណ្ណោះ​ដែល​ធ្វើការ​នៅ​រោងចក្រ តឹក​ហ្វុ​ក​។ ហើយ​អ្នកមាន​វិជ្ជមាន​ទាំងនោះ ពួក​គាត់​មាន​ទីលំនៅ​ស្រុក​កំពង់ត្រឡាច ស្រុក​សាមគ្គី​មាន​ជ័យ ស្រុក​រលាប្អៀរ និង​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង និង​មាន​មក​ពី​ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល និង​ខេត្តកំពង់ចាម​ផង​ដែរ​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង ក៏​បាន​បញ្ជាក់​ដែរ​ថា អ្នក​វិជ្ជមាន​កូ​វី​ដ​ទាំង​៨៦​នាក់ បាន​យក​ទៅ​ដាក់​ឲ្យ​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​វិទ្យាល័យ ហ៊ុន​សែន កំពង់ត្រឡាច និង​សម្រាក​ព្យាបាល​នៅ​អគារ​រោងចក្រ ហឹ​រ៉ា​យ​ហ្សិ​ន​អៅ​ដរ​។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋបាល​សាលាខេត្ត​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់ និង​ប្រយោល ជាមួយ​អ្នកមាន​វិជ្ជមាន​កូ​វី​ដ​១៩ ដូច​បាន​រាយ​នាម​ឈ្មោះ​នេះ ក្នុងអំឡុងពេល​១៤​ថ្ងៃ​ត្រូវ​ប្រញាប់​ទៅ​យក​សំណាក​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រឡាច និង​មណ្ឌល​សុខភាព ដែល​នៅ​ជិត​ផ្ទះ​បំផុត ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​១៩ ។

គួរ​រំលឹក​ដែរ​ថា រោងចក្រ ហឹ​រ៉ា​យ​ហ្សិ​ន អៅ​ដរ ដែល​មាន​កម្មករ បុគ្គលិក​ចំនួន​៨៥០០ (៨​ពាន់​៥​រយ​) នាក់ ត្រូវ​បាន​បិទទ្វារ​កាលពី​ថ្ងៃ​ទី​២២ ខែឧសភា បន្ទាប់​ពី​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​យ៉ាងច្រើន​សន្ធឹកសន្ធាប់​កាល់​ថ្ងៃ​ទី​២១ ខែឧសភា កន្លង​ទៅ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ