ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​ធំ​២​គ្រឿង​​ពន្លះ​​គ្នា​លើ​​ផ្លូវជាតិ​លេខ5

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ធុន​ធំ2​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ជា​អ្នកបើកបរ​ម្នាក់​បាន​រង​របួសធ្ងន់​និង​ម្នាក់​

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ធុន​ធំ2​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ជា​អ្នកបើកបរ​ម្នាក់​បាន​រង​របួសធ្ងន់​និង​ម្នាក់​ទៀត​រង​របួសស្រាល ចំណែក​រថយន្ត​ខូចខាត​យ៉ាងដំណំ​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង 3 និង 55 នាទី​ឈានចូល​ព្រឹក​ថ្ងៃ​ទី 23 ខែឧសភា ឆ្នាំ 2021 នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ 5 ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ 87 និង​លេខ 88 ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយ​ដឹង​ថា ​ភាគី​ខាង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ក្បាល​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ កំពង់ស្ពឺ 3​A-1666 មា​នក​ណ្ដោ​ង ​ស៊ឺមី​កន្ទុយ​ពាក់​ស្លាក​លេខ ភ្នំពេញ 4A-2884 បើកបរ​ដោយ​បុរស​ឈ្មោះ វន សុខ​ហេង អាយុ​26​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ព្រៃ​រុំដួល ឃុំ​ថ្ម​សែត ស្រុក​បរ​សេដ្ឋ​ ខេត្តកំពង់ស្ពឺ ។ ចំណែក​ភាគី​ម្ខាង​ទៀត​ជា​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ក្បាល​ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ 3A-3959 មាន​សណ្ដោង សឺ​មី​កន្ទុយ ពាក់​ស្លាក​លេខ ភ្នំពេញ​ 4A-05​99 បើកបរ​ដោយ​បុរស​ឈ្មោះ ត្រុ​ត លី​ណា​ អាយុ39​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ខៀវ ​ឃុំ​ស្រែអំបិល ​ស្រុក​ស្អាង ​ខេត្តកណ្ដាល ។

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា ​មុន​ពេល​កើតហេតុ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ខៀវ បាន​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ក្រហម បើក​ក្នុង​ដំណើរ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​ជ្រុល​ទៅ​ឆ្វេង​ដៃ បណ្ដាល​ឲ្យ​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ពណ៌​ខៀវ​ក្រឡាប់​បះជើង ។​

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ទៅ​ពិនិត្យ​វាស់វែង​ឃើញ​ថា រថយន្ត​ទាំង2​គ្រឿង​បាន​ខូចខាតធ្ងន់ធ្ងរ ចំណែកឯ​អ្នកបើកបរ​រថយន្ត​ពណ៌​ក្រហម ឈ្មោះ ត្រុ​ត លី​ណា បាន​រង​របួសធ្ងន់​និង​បាក់ជើង ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែកឯ​អ្នកបើក​បរ​​រថយន្ត​ពណ៌​ខៀវ​គ្រាន់តែ​របួសស្រាល​។

សមត្ថកិច្ច​បាន​រៀបចំ​យក​រថយន្ដ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ