ខេត្តបន្ទាយមានជ័យ៖ ស.ពស្ត្រីម្នាក់ត្រូវរថភ្លើងបុកស្លា.ប់ ហើយមន្ត្រីនិងសមត្ថកិច្ចថៃថាជាជនជាតិខ្មែរ ប៉ុន្តែមិនទាន់ដឹងមូលហេតុនៅឡើយ និងសូមប្រកាសរកសាច់ញាតិរបស់ជនរងគ្រោះ ។ ករណីនេះ កើតឡើងកាលពីព្រឹកថ្ងៃទី២១ ឧសភា ស្ថិតក្នុងភូមិហួយដឿ ឃុំផាក់ខាក់ ស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ ។
ជនរងគ្រោះមានឈ្មោះហ៊ិម វាសនា អាយុប្រហែលជាង៣០ឆ្នាំ ដោយជើងខាងស្តាំត្រូរថភ្លើងបុកជិតដាច់ ហើយមានរបួសពេញខ្លួនខណៈដើរស្លា.ប់កណ្តាលទ្រូងផ្លូវរថភ្លើង ខាងកើតស្ថានីយ៍រថភ្លើងហួយដឿប្រហែល៥០០ម៉ែត្រ។ ក្រុមជំនាញថៃថា គ្មាននណាម្នាក់ដឹងពីមូលហេតុនៃហេតុការណ៍គ្រោះថ្នាក់របស់ជនរងគ្រោះទេ ព្រោះតែកន្លែងកើតហេតុគ្មានមនុស្សរស់នៅ និងគ្មានទាំងកាមេរ៉ាសុវត្ថភាពទៀតផង។
ករណីនេះគេសង្ស័យថា មុនកើតហេតុជនរងគ្រោះដាក់កាសទូរស័ព្ទ និងត្រចៀក ទើបមិនឮសម្លេងរថភ្លើងដែលបើកបរស្របទិសទៅពីក្រោយនិងបណ្តាលឲ្យបុ.កស្លា.ប់តែម្តង។ មូលហេតុដែលភាគីថៃសង្ស័យជនរងគ្រោះជាខ្មែរ ព្រោះតែនៅកន្លែងកើតហេតុគេរកឃើញកាតមួយសន្លឹកមានអក្សរខ្មែរនិងឈ្មោះខាងលើ។ ពេលនេះ មន្ត្រី និងសមត្ថកិច្ចថៃបានយកសាកសពទៅធ្វើការត្រួតពិនិត្យនិងកោសល្យវិច្ច័យក្នុងស្រុកកើតហេតុមុនមានសាច់ញាតិទៅទទួល។
ជុំវិញករណីនេះកោះសន្តិភាព មិនអាចទាក់ទងលោកនេតសារីអគ្គៈកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវប្រទេសថៃ ដើម្បីធ្វើអត្ថាធិប្បាយបានទេ ព្រោះមិនស្គាល់លេខទូរស័ព្ទ។ ដោយឡែក មន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតមួយរូបប្រាប់តាមទូរស័ព្ទថា ខាងលោកមិនទាន់ទទួលបានព័ត៍មានខាងលើពីខាងភាគីថៃឬខាងមន្ត្រីស្ថានកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវនៅឡើយដែរ៕ ដោយ៖ មុតសារុន
ចែករំលែកព័តមាននេះ