ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ ចាប់​ពលករ​ខ្មែរ ១២​នាក់ មាន​ទាំង​កុមារ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ​៖ ពលករ​ខ្មែរ ចំនួន ១២​នាក់ ត្រូវបាន​កម្លាំង​ជួរមុខ​ចម្រុះ​របស់​ថៃ បាន​ឃាត់ខ្លួន នៅ​ជិត​បន្ទាត់​ព្រំដែន ក្នុងភូមិ​ទ័ព​សៀម ឃុំ និង​ស្រុក​តា​ប្រា​យ៉ា…

បន្ទាយមានជ័យ​៖ ពលករ​ខ្មែរ ចំនួន ១២​នាក់ ត្រូវបាន​កម្លាំង​ជួរមុខ​ចម្រុះ​របស់​ថៃ បាន​ឃាត់ខ្លួន នៅ​ជិត​បន្ទាត់​ព្រំដែន ក្នុងភូមិ​ទ័ព​សៀម ឃុំ និង​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១​។ ពលករ​ទាំងនេះ មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ទេ មាន​ប្រុស ៥​នាក់ និង​កុមារ ២​នាក់​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ និង​កាសែត ក្នុង​ស្រុកថៃ​។​

​ប្រភព​ថា កា​ឃាត់ខ្លួន​ពលករ​ទាំងនេះ គឺ​ខណៈ​សមត្ថកិច្ច​ចម្រុះ​ថៃ បាន​ល្បាត​តាម​បន្ទាត់​ព្រំដែន ក្នុង​ទឹកដី​របស់គេ ប្រទះឃើញ​ក្រុម​ពលករ កំពុង​ដើរ​ឆ្លង​ព្រំដែន ចេញពី​កម្ពុជា​។

ក្រោយ​ឃាត់ខ្លួន សាកសួរ ក្រុម​ពលករ​ប្រាប់ថា ពួកគេ​គ្រោង​ទៅ​ស៊ីឈ្នួល ធ្វើ​ចំការ​ដំឡូង​មី ឲ្យ​ថៅកែ​ថៃ​នៅ​ខេត្ត​នគររាជ​សីមា​។ ពលករ​​ទាំងនេះ ត្រូវបាន​គេ​យកទៅ​កាន់​បន្ទាយ​តម្រួត​ជាយដែន (​ត​ឆដ​3) ក្នុងស្រុក​កើតហេតុ ដើម្បី​ត្រួតពិនិត្យ​សុខភាព តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ថៃ បន្ទាប់មក ក៏​បញ្ជូន​ប្រគល់​ឲ្យ​ភាគី​កម្ពុជា តាម​ច្រក​កិច្ចព្រមព្រៀង គឺ​ច្រករបៀង​អូរ​បី​ជាន់ ក្នុងស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​៕ មុត សារុន​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ