ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​រស់នៅ​តាម​ជីវិត​គេ យើង​រស់នៅ​តាម​ជីវិត​យើង

2 ឆ្នាំ មុន

សូមកុំ​ប្រៀបធៀប​ជីវិត​ខ្លួនឯង​ទៅ​នឹង​ជីវិត​អ្នក​ដទៃ គេ​រស់នៅ​តាម​ជីវិត​គេ យើង​រស់នៅ​តាម​ជីវិត​យើង គេ​ដើរ​តាម​ផ្លូវ​របស់​គេ យើង​ដើរ​តាម​គន្លង​ផ្លូវ​របស់​យើង​ធ្វើ​យ៉ាងណា​ដើម្បី​សេចក្តីសុខ​សុភមង្គល​នៃ​ជីវិត​រៀង​ៗ​ខ្លួន ដូច្នេះ​សេចក្ដីសុខ​របស់​យើង​មិន​ចាំបាច់​មាន​អ្វី​ៗ​ដូច​អ្នក​ដទៃ​ឡើយ គឺ​យើង​សុខ​ក្នុង​ផ្លូវ​នៃ​ជីវិត​របស់​យើង​មាន​ជា​អាទិ៍​ដូច​ជា​៖ សុខ​ព្រោះ​មាន​សន្ដោស​, សុខ​ព្រោះ​មាន​មិត្ត​ល្អ​, សុខ​ព្រោះ​មានបុណ្យ​បាន​ធ្វើ​ហើយ​,…

សូមកុំ​ប្រៀបធៀប​ជីវិត​ខ្លួនឯង​ទៅ​នឹង​ជីវិត​អ្នក​ដទៃ គេ​រស់នៅ​តាម​ជីវិត​គេ យើង​រស់នៅ​តាម​ជីវិត​យើង គេ​ដើរ​តាម​ផ្លូវ​របស់​គេ យើង​ដើរ​តាម​គន្លង​ផ្លូវ​របស់​យើង​ធ្វើ​យ៉ាងណា​ដើម្បី​សេចក្តីសុខ​សុភមង្គល​នៃ​ជីវិត​រៀង​ៗ​ខ្លួន ដូច្នេះ​សេចក្ដីសុខ​របស់​យើង​មិន​ចាំបាច់​មាន​អ្វី​ៗ​ដូច​អ្នក​ដទៃ​ឡើយ គឺ​យើង​សុខ​ក្នុង​ផ្លូវ​នៃ​ជីវិត​របស់​យើង​មាន​ជា​អាទិ៍​ដូច​ជា​៖

សុខ​ព្រោះ​មាន​សន្ដោស​, សុខ​ព្រោះ​មាន​មិត្ត​ល្អ​, សុខ​ព្រោះ​មានបុណ្យ​បាន​ធ្វើ​ហើយ​, សុខ​ព្រោះ​បាន​លះបង់​នូវ​សេចក្ដី​ទុក្ខ​, សុខ​ព្រោះ​បាន​ប្រណិប័តន៍​មាតាបិតា​, សុខ​ព្រោះ​បាន​ទំនុកបម្រុង​ព្រះសង្ឃ​, សុខ​ព្រោះ​មាន​សទ្ធា​តាំង​មាំ​ហើយ​, សុខ​ព្រោះ​មាន​សីល​ល្អ​, សុខ​ព្រោះ​បាន​ចម្រើន​បញ្ញា និង​សុខ​ព្រោះ​ការ​មិន​ធ្វើបាប ។

ហេតុនេះ​ចូរ​កុំ​យក​ជីវិត​ខ្លួន​ទៅ​ប្រៀបធៀប​នឹង​អ្នក​ដទៃ​ឱ្យ​កើតទុក្ខ​នោះ​ឡើយ អ្នក​ណារ​ស់បាន​យ៉ាងដូចម្ដេច ឱ្យ​គេ​រស់​តាម​ហេតុ តាម​បច្ច័យ​របស់​គេ​ទៅ ដូច​ដើម​ដូង រស់​តាម​ដើម​ដូង​, ឯ​ដើម​ត្នោត ក៏​រស់នៅ​តាម​ត្នោត​ទៅ យ៉ាង​ណា​មិញ​ជីវិត​យើង​ក៏​ត្រូវ​រស់នៅ​តាម​ជីវិត​ធម្មជាតិ​របស់​ខ្លួន​ដែរ​ចុះ ។

សំខាន់​គឺ​ចិត្តស្ងប់​សុខ មានជីវិត​រស់នៅ​ដោយ​បញ្ញា សិក្សា​ធម្មតា​ធម៌​តាម​មាន​តាម​បាន មិន​លោភលន់​លើសលប់​ហួសប្រមាណ​នោះ​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ