ខ្យល់កន្ត្រាក់បំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋ ៣ខ្នង នៅស្រុកព្រះនេត្រព្រះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់កន្ត្រាក់បំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋ ៣ខ្នង នៅស្រុកព្រះនេត្រព្រះ

4 អាទិត្យ មុន
  • Banteay Meanchey

បន្ទាយមានជ័យ៖ ខ្យល់កន្ត្រាក់បំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋចំនួន ៣ខ្នង បណ្តាលឲ្យ​ខូចខាត នៅវេលាម៉ោង ៦ និង​៣០នាទីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅភូមិស្រេះលិច…

បន្ទាយមានជ័យ៖ ខ្យល់កន្ត្រាក់បំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋចំនួន ៣ខ្នង បណ្តាលឲ្យ​ខូចខាត នៅវេលាម៉ោង ៦ និង​៣០នាទីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅភូមិស្រេះលិច ឃុំ-ស្រុកព្រះនេត្រព្រះ​។

លោកវរៈសេនីយ៍ឯក មាស រិទ្ធី អធិការនគរបាលស្រុកព្រះ​នេត្រព្រះ​ បានប្រាប់ថា ផ្ទះ ដែលត្រូវបំផ្លាញដោយខ្យល់កន្ត្រាក់ នៅពេលភ្លៀងនេះ គឺ​ប៉ើងដំបូល ខូចខាតស័ង្កសី និងឈើផ្លាន បាក់ ដែលប៉ះ​ពាល់នៅភូមិតែ ១ទេ គឺខូចខាតផ្ទះ ៣ខ្នង ដែលមានម្ចាស់៖ ១.ឈ្មោះ ធឹម ចក់ ភេទប្រុស អាយុ ៦០ឆ្នាំ (ខូចខាតស័ង្កសី ២០សន្លឹក និងឈើផ្លាន) ២.ឈ្មោះ ផន ជឿន ភេទប្រុស អាយុ ៣៥ឆ្នាំ (ខូចខាតស័ង្កសី១០សន្លឹកនិងឈើផ្លាន) ៣.ឈ្មោះ ឈុំ យ៉ាត់ ភេទប្រុស អាយុ ៧០ឆ្នាំ (ខូចខាតស័ង្កសី៥សន្លឹកឈើផ្លាន)។

លោកវរៈសេនីយ៍ឯក មាស រិទ្ធី បានបញ្ជាក់ថា  ក្រោយពេលដែលប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នេះ លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ បាន​ស្នើសុំកម្លាំងនគរបាល ចុះជួយអន្តរាគមន៍ ដើម្បី​ជួសជុលផ្ទះសំបែងជូនប្រជាពលរដ្ឋ បានរស់នៅឡើយវិញ៕ ប៊ុន ធឿន

Picture
Picture
Picture