ខេត្តព្រៃវែង រក​ឃើញ​ឆ្លង​កូ​វី​ដ​-១៩​ថ្មី ចំនួន​៥​នាក់​ទៀត គឺជា​អ្នក​មក​ពី​ភ្នំពេញ និង​ប្រទេស​ថៃ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រៃវែង រក​ឃើញ​ឆ្លង​កូ​វី​ដ​-១៩​ថ្មី ចំនួន​៥​នាក់​ទៀត គឺជា​អ្នក​មក​ពី​ភ្នំពេញ និង​ប្រទេស​ថៃ

3 អាទិត្យ មុន
  • Prey Veng

ខេត្តព្រៃវែង ៖ យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តព្រៃវែង នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ បាន​បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន​៥​នាក់​បន្ថែម​ទៀត តាម​រយៈ​ការ​ធ្វើតេស្ត​រហ័ស (Rapid…

ខេត្តព្រៃវែង ៖ យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តព្រៃវែង នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ បាន​បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន​៥​នាក់​បន្ថែម​ទៀត តាម​រយៈ​ការ​ធ្វើតេស្ត​រហ័ស (Rapid Test) នៅ​ក្នុង​មូលដ្ឋាន​ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង គឺជា​អ្នក​មក​ពី​ភ្នំពេញ​ចំនួន​៣​នាក់ និង​អ្នក​មក​ពី​ប្រទេស​ថៃ​ចំនួន​២​នាក់​។

បច្ចុប្បន្ន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ទាំង​៥​នាក់​ខាងលើ​នេះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស៊ី​ធរ​កណ្តាល​។ ហើយ​ចំពោះ​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់ និង​អ្នក​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ទាំង​៥​នាក់​នេះ មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន កំពុង​ស្រាវជ្រាវ ដើម្បី​នាំ​យក​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​។

គួរ​បញ្ជាក់​ដែរ​ថា ថ្ងៃ​ទី​១៧ ខែឧសភា​នេះ អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន​៦​នាក់​បានជា​សះស្បើយ រួម​មាននៅ​ស្រុក​ពារាំង​ចំនួន​៥​នាក់ និង​ស្រុក​កំចាយមារ ចំនួន​១​នាក់ ខណៈ​ពេល​ដែល​អ្នកជំងឺ​កូ​វី​ដ​-១៩ ប្រមាណ​ជិត​១០០​នាក់​ទៀត​បាន​និង​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ខេត្តព្រៃវែង​។

ជា​ថ្មី​ម្តងទៀត អាជ្ញាធរ​នៅ​តែ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់ ចំពោះ​បញ្ហា​សុខភាព និង​ត្រូវ​អនុវត្តន៍​តាម​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល (៣​ការពារ និង​៣​កុំ​) និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​អោយ​បាន​ខ្ជាប់ខ្ជួន​៕

រូបភាព​ផ្តល់ដោយសមត្ថកិច្ច
Picture
រូបភាព​ផ្តល់ដោយសមត្ថកិច្ច
Picture
រូបភាព​ផ្តល់ដោយសមត្ថកិច្ច
Picture
រូបភាព​ផ្តល់ដោយសមត្ថកិច្ច
Picture
រូបភាព​ផ្តល់ដោយសមត្ថកិច្ច
Picture