ទីបំផុត! ជនដៃដល់ម្នាក់ពាក់ព័ន្ធករណីរំលោ.ភសម្លា.ប់នៅឧត្តរមានជ័យត្រូវវែកមុខហើយ
- ឧត្តរមានជ័យ
ខេត្តឧត្តរមានជយ័ ៖ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមួយរូបត្រូវបានឃាត់ខ្លួន
ខេត្តឧត្តរមានជយ័ ៖ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមួយរូបត្រូវបានឃាត់ខ្លួន
ខេត្តឧត្តរមានជយ័ ៖ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមួយរូបត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីឃោរ.ឃៅនៃការរំលោ.ភ និងសម្លា.ប់ជនរងគ្រោះម្នាក់នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថា ករណីរំលោ.ភសម្លា.ប់ខាងលើនេះ សមត្ថកិច្ចបានស្រាវជ្រាវ រហូតដល់ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អឿម សារី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិរលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
ជនល្មើសរូបនេះជាប់ពាក់ព័ន្ធអំពើរំលោ.ភសម្លា.ប់ជនរងគ្រោះដែលបានប្រព្រឹត្តបទល្មើស ឃា.តកម្មរំលោ.ភសម្លា.ប់កាលពីថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង១២:០០នាទីថ្ងៃត្រង់ នៅចំណុចត្រពាំងតាឌួងវខាងលិចភូមិរលំវែងចម្ងាយ១៥០០ ម៉ែត្រពីភូមិ ។
ជនរងគ្រោះខាងលើឈ្មោះ ងួយ សុខណី ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិរលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបន្តទៀតថា ចំពោះជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានបញ្ចូនទៅជំនាញការិយាព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាល ដើម្បីចាត់ការបន្តរអនុវត្តតាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ