ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​នឹង​បើក​ឡើង​វិញ​សម្រាប់​​ទំនិញ​ចាំបាច់​ហូប​ចុក​រាល់ថ្ងៃ ក្រោយ​ប្រជុំ​នៅ​ថ្ងៃ​ទី​២១​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២១​នេះ បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២១​នេះ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២១ ស្អែក​ទៅ ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នឹង​កំណត់​ឲ្យ​សឹងតែ​គ្មាន​ជា​តំបន់​ក្រហម​ទៀត​ទេ បើ​មាន​ក៏​មាន​តួច​តិច​បំផុត ដោយសារ​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩ បាន​ថយ​ចុះ​ជា​បន្តបន្ទាប់​។

លោក កើត ឆែ បានឱ្យ​ដឹង​ទៀត​ថា សម្រាប់​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​មួយ​ចំនួន រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​២១ ខែឧសភា​ខាង​មុខ ដើម្បី​សម្រេច​ឲ្យ​បើក​ដំណើរការ​ឡើង​វិញ​ជា​បន្តបន្ទាប់​ផង​ដែរ ប៉ុន្តែ​សម្រាប់​តែ​ការ​លក់ដូរ​ទំនិញ​ដែល​ចាំបាច់ និង​មាន​តម្រូវការ​តែ​ប៉ុណ្ណោះ ហើយនឹង​តម្រូវ​ឲ្យ​មានការ​គោរព​តាម​វិធាន​សុខាភិបាល​។

លោក​បន្ត​ថា កន្លង​មក ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​វិធានការ​កំណត់​តំបន់​៣ រួម​មាន តំបន់​ក្រហម សម្រាប់​ទីតាំង​មានការ​ឆ្លង​ខ្លាំង​, តំបន់​លឿងទុំ សម្រាប់​ទីតាំង​មានការ​ឆ្លង​មធ្យម និង​តំបន់​លឿង សម្រាប់​ទីតាំង​មានការ​ឆ្លង​តិចតួច​។ វិធានការ​នេះ បាន​ជួយ​ឲ្យ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ មាន​ប្រសិទ្ធភាព ដែល​ធ្វើ​ឱ្យ​អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក្នុង​រាជធានី​ភ្នំពេញ បាន​ថយ​ចុះ​ជា​បន្តបន្ទាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ