ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮសំឡេងដូចរន្ទះបា.ញ់ចំអ្វីម្យ៉ាងក្នុង​ហាងលក់​សាច់​អាំង​ លុះមួយសន្ទុះ​ ស្ត្រីម្នាក់ស្រែកឆោឡោ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​ទូ​​ទឹកកក​នៅ​ក្នុង​ហាង​លក់​សាច់​អាំង​​មួយកន្លែង​ យីហោ​​តៀម​ស្រា បង្ក​ឲ្យ​

រាជធានីភ្នំពេញ ៖ ​មានករណីអគ្គិភ័យឆាបឆេះ​ក្នុង​ហាង​លក់​សាច់​អាំង​​មួយកន្លែង​ យីហោ​​តៀម​ស្រា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចុះ​មក​ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១​ ត្រង់​ចំណុច​ផ្ទះ​លេខ​១៦០ ផ្លូវ​១៤៣​កែង​នឹង​ផ្លូវ​២៨៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង​ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ផ្ទះ​កើតហេតុ​​ខាងលើ​គឺជា​ហាង​លក់​សាច់​អាំង​មាន​យីហោ ​តៀម​ស្រា ដែល​ហាង​នេះ​បាន​បិទទ្វារ​មិន​បាន​បើក​ដំណើរការ​នោះ​ទេ​ ដោយសារ​តែ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩​។ ប៉ុន្តែ​ក្នុងអំឡុងពេល​ដែល​ហាង​នេះ​មិន​បាន​បើក​ដំណើរការ​ក៏​មាន​បុគ្គលិក​ស្នាក់​នៅ​មើល​ការ​ខុស​ត្រូវ​ផង​ដែរ​។ នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​មេឃ​កំពុង​តែ​​ធ្លាក់​ភ្លៀង គេ​បានលឺ​សំឡេង​ដូច​រន្ទះ​យ៉ាង​ខ្លាំង​ហាក់ដូចជា​បាញ់​ត្រូវ​ចំ​អ្វី​ម្យ៉ាង​នៅ​ម្តុំ​ៗ​និង​ទីតាំង​កើតហេតុ​ ។ លុះ​មួយ​សន្ទុះ​ក្រោយ​​មក​ក៏​ស្រាប់តែ​​មាន​ស្ត្រី​ម្នាក់​ដែល​ស្នាក់​នៅ​ក្បែរ​ហាង​កើតហេតុ​ខាងលើ​ ​ក៏​បាន​ស្រែក​ឆោឡោ​ថា​ មាន​ភ្លើង​ឆេះ​នៅ​ខាងក្នុង​ហាង​នោះ ខណៈ​ដែល​ហាង​នោះ​បាន​បិទទ្វារ​ចាក់សោ​ពី​ខាងក្រៅ គ្មាន​អ្នក​ស្នាក់​នៅ​នោះ​ទេ​។

​តាម​ប្រភព​ខាងលើបានបន្តថា បន្ទាប់​​មកក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​នោះ​នាំ​គ្នា​វាយ​បំបែក​សោ​ទ្វារ​ហាង​ និង​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​បំពង់​មក​ធ្វើការ​បាញ់​ពន្លត់​អណ្ដាតភ្លើង​​ និង​​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ និង​រថយន្ត​ពន្លត់អគ្គីភ័យ​ឲ្យ​​ចុះ​មក​ជួយ​ធ្វើការ​អន្តរាគមន៍​ផង​ដែរ​។ ភ្លាម​ៗ​នេះ​សមត្ថកិច្ច​មូលដ្ឋាន​រួម​ទាំង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៥​គ្រឿង​បាន​ចុះ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អស់​មួយ​រថយន្ត​ក៏​អណ្ដាតភ្លើង​បាន​រលត់​ទៅ​វិញ​ជា​ស្ថាពរ​។

ចំពោះ​ហេតុការណ៍ខាងលើ​​នេះ​មិន​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ តែ​បាន​ធ្វើ​ឲ្យ​ឆេះ​ខូចខាត​ទូរ​ទឹកកក​ចំនួន​មួយ​គ្រឿង និង​សម្ភារៈ​មួយ​ចំនួន​ទៀត​។ រីឯ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​អគ្គី​ភ័យ​ឆាបឆេះ គឺ​មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​អះអាង​ថា​ បណ្ដាល​មក​ពី​រន្ទះបាញ់ និង​ខ្លះ​ទៀត​ថា​ បណ្ដាល​មក​ពី​អ្នក​ស្នាក់​នៅ​បាន​ដុត​ទៀន​ទុក​ចោល​ (​ព្រោះ​ពេល​ដែល​ឆេះ​មាន​អ្នក​ចូល​ទៅ​ពន្លត់​បានឃើញ​ទៀន​ដែល​ដុត​ទុក​ចោល​នៅ​លើ​តុ​)​។ ដោយឡែក​សមត្ថកិច្ច​ជំនាញ​ក៏​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ទៅ​ជា​អណ្ដាតភ្លើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ