ហាងឆេងប្រាក់រៀល ចាញ់កម្លាំងប្រាក់អឺរ៉ូ ! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀល ចាញ់កម្លាំងប្រាក់អឺរ៉ូ !

4 អាទិត្យ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ សម្រាប់អ្នកនិយមចាយប្រាក់អឺរ៉ូ សូមមកដឹងពីហាងឆេងធៀបនឹងប្រាក់រៀលខ្មែរ ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៨ ខែឧសភា…

រាជធានីភ្នំពេញ ៖ សម្រាប់អ្នកនិយមចាយប្រាក់អឺរ៉ូ សូមមកដឹងពីហាងឆេងធៀបនឹងប្រាក់រៀលខ្មែរ ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ នេះបានឱ្យដឹងថា ១ អឺរ៉ូ ទិញចូល ៤៩៥២ រៀល ហើយលក់ចេញរហូតដល់ ៥០០១ រៀលឯណោះ ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៤៩៣៧ រៀល និងលក់ចេញតែ ៤៩៨៦ រៀលប៉ុណ្ណោះ ។

Picture

សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៣ រៀល, ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១៦៨ រៀល លក់ចេញ ៣២០០ រៀល និង ១ យន់ចិន ទិញចូល ៦៣៣ រៀល លក់ចេញ ៦៣៩ រៀល ។

Picture

ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៧២៩ រៀល លក់ចេញ ៣៧៦៦ រៀល ហើយ ១០០ វុនកូរ៉េ ទិញចូល ៣៥៩ រៀល លក់ចេញ ៣៦២ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០៥១ រៀល លក់ចេញ ៣០៨២ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២៩ រៀល លក់ចេញ ១៣១ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕ 

Picture