ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​អាជ្ញាធរ​ស្រុក​អង្គរបុរី​ចុះ​រុះរើ​របង​ផ្ទះ​ពលរដ្ឋ​ក្បែរ​ភ្នំ​ដា ឥឡូវ​មាន​បញ្ហា​ដល់​ជីវិត​ក្មេង​ម្នាក់

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ​​ ៖ លោក ស៊ុ​ក ជា ដែល​ជា​ពលរដ្ឋ​ម្នាក់​រស់នៅ​ក្បែរ​ជើងភ្នំ​ដា​បាន​ឲ្យ​ដឹង​ថា ពេល​នេះ កូនប្រុស​របស់​លោកអាយុ​១០​ឆ្នាំ បាន​ស្លា.ប់ ព្រោះតែ​លោក​មិន​អាច​បញ្ជូន​កូន​ទៅ​មន្ទីរពេទ្យ​បាន​ទាន់​ពេលវេលា…

ខេត្តតាកែវ​​ ៖ លោក ស៊ុ​ក ជា ដែល​ជា​ពលរដ្ឋ​ម្នាក់​រស់នៅ​ក្បែរ​ជើងភ្នំ​ដា​បាន​ឲ្យ​ដឹង​ថា ពេល​នេះ កូនប្រុស​របស់​លោកអាយុ​១០​ឆ្នាំ បាន​ស្លា.ប់ ព្រោះតែ​លោក​មិន​អាច​បញ្ជូន​កូន​ទៅ​មន្ទីរពេទ្យ​បាន​ទាន់​ពេលវេលា ដោយ​សារ​តែ​រវល់​ការពារ​ផ្ទះសម្បែង​ ខណៈ​ដែល​អាជ្ញាធរ​រាប់​សិប​នាក់​បាន​ចុះ​មក​រុះរើ​របង​ផ្ទះ និង​សំ​យ៉ាប​ផ្ទះ​​របស់​គាត់ ​។

​លោក​ថា មុន​ពេល​ក្រុម​អាជ្ញា​ធរចុះ​មក​ធ្វើ​សកម្មភាព​រុះរើ​របង​ផ្ទះ​របស់​គាត់​ចំនួន​២​ថ្ងៃ កូនប្រុស​របស់​លោក​បាន​ធ្លាក់​ពីលើ​អង្រឹង​ក្រោមផ្ទះ តែ​មិន​មាន​ប៉ះពាល់​សុខភាព​អ្វី​ទេ ហើយ​នៅ​ថ្ងៃ​ដែល​ក្រុម​អាជ្ញាធរ​ចុះ​ធ្វើ​សកម្ម​​ភាព​ទាំង​កំរោល កូនប្រុស​របស់​គាត់​បាន​កាន់​ទូរ​សព្ទ័​ថត​ផ្តិត​រូបភាព​របស់​ក្រុម​មន្ត្រី ហើយ​ក៏​ត្រូវ​កម្លាំង​ប៉េ​អឹ​ម​ និង​កំលាំង​នគរបាល​ដេញចាប់​កូន​គាត់​ទៀត​ ។

ក្រោយ​កើតរឿង​សកម្មភាព​នេះ​ហើយ នៅ​យប់​នោះ​កូន​គាត់​ចាប់ផ្ដើម​ក្តៅខ្លួន តែ​លោក​គិត​ថា មិន​អី​ទេ​ គ្រាន់តែ​ក្តៅ​ធម្មតា ហើយ​លោក​រវល់​តែរ​ត់ទៅ​ជួប​ក្រុម​អាជ្ញាធរ​សុំ​សម្ភារ​ដែល​គេ​បាន​ដកហូត និង​សុំ​ប្រក់​ដំបូល​សំ​យ៉ាប​ឲ្យ​ហើយ ក្រែង​ភ្លៀង​គ្មាន​កន្លែង​ជ្រក តែ​ក្រុម​អាជ្ញាធរ​មិន​ព្រមអោយ​សម្ភារ​ដែរ​ដកហូត​ទេ​។ ក្រោយ​មក កូនប្រុស​របស់​គាត់​ស្រាប់តែ​មាន​អាកា​រៈ​ក្តៅ​ខ្លាំង ហើយ​លោក បាន​យក​ទៅ​គ្រប់​ពេទ្យ រួច​យក​ទៅ​ដល់​មន្ទី​ពេទ្យ​គន្ធ​បុប្ផា​ហួសពេល​ និង​បាន​ស្លា.ប់ ហើយក៏​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ពាក់​ព័ន្ធ​ករណី​នេះ​ ពលរដ្ឋ​បាន​នាំ​គ្នា​សោកស្ដាយ​ដល់​ក្មេង​ប្រុស​នោះ​យ៉ាង​ខ្លាំង ​បើ​មិន​មានរឿង​រុះរើ​ផ្ទះសម្បែង​ទេ ​​ម្ល៉េះឪពុក​ម្តាយ​អាច​មាន​ពេល​យក​កូន​ទៅ​ពេទ្យ​ទាន់​ពេលវេលា​ ។

យ៉ាងណា​ក៏​ដោយ ពលរដ្ឋ​ស្នើ​ដល់​ថ្នាក់លើ សូម​ជួយ​ពិនិត្យ​មើល អាជ្ញាធរ​ស្រុក​អង្គរ​បូ​រី​ផង កុំ​ឲ្យ​ចេះ​តែ​ធ្វើបាប​រាស្ត្រ​ក្រីក្រ​ទន់​ខ្សោយ ដោយ​ដាក់​កម្លាំង​រាប់​សិប​នាក់ មក​រុះរើ ហើយ ឃ្លាំមើល​ថែម​ទៀត តែ​សំណង់លោក នាង សុខុម មេ​គយ ច្រក​បាក់ដៃ ដែល​ជា បក្ខពួក​របស់​ខ្លួន ស្ថិត នៅ ជើង ភ្នំ​បូ​រី ក្បែរ នោះ អាជ្ញាធរ មិន​អើពើ​ឡើយ ទុក ឲ្យ សំណង់ សង់ យ៉ាង រំភើយ​ទៅ​វិញ ដែល​ទ​ង្វើ​នេះ បាន​បង្ហាញ​អំពី​ការ​អនុវត្ត ស្តង់ដារ​ពីរ រវាង​ពលរដ្ឋ ក្រីក្រ និង​អ្នក​មាន​លុយ​របស់​អាជ្ញាធរ ស្រុក​អង្គរ​បូ​រី ។

គួ​របញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ ​លោក ឌឹ​ម គឹ​ម​សាន្ត ចៅហ្វាយស្រុក​អង្គរ​បុរីបាន​ដឹកនាំ​កំលាំង​ចម្រុះ​ចុះ​ទៅ​វាយ​របង​ខ្ទម​តូចតាច ​និង​លួច​យក​ទ្រព្យសម្បត្តិ​ពលរដ្ឋ​រស់នៅ​ជាប់ជើង​ភ្នំ​ដា ​ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​តា​ផ​ឃុំ​ព្រែក​ផ្ទោល​ ស្រុក​អង្គរបុរី​ ខេត្តតាកែវ ដោយ​ថា សំណង់​ទាំងនោះ បាន​រំលោភ​ទៅ​លើ​ដី​របស់​រដ្ឋ​។

តាម​សម្តី​ពលរដ្ឋ​ថា ពួក​គាត់​រស់នៅ​លើ​ដី​នេះ​ជាង​៥០​ឆ្នាំ​មក​ហើយ​ មិន​ដែល​មាន​បញ្ហា​អ្វី​នោះ​ទេ ​ទើបតែ​លោក​ឌឹ​ម គឹ​ម​សាន្ត​ចូល​មក​កាន់​តំណែង​ជា​អភិបាលស្រុក​អង្គរបុរី​ ស្រាប់តែ​មានគំនិត​ចង់​ព្យាបា​ទពួក​គាត់​ដោយ​សំអាង​ថា​ ពួក​គាត់​រស់​លើ​ដី​រដ្ឋ​។

ពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា អ្នក​រស់នៅ​ជុំវិញ​ប្រាសាទភ្នំដា​សុទ្ធតែ​រស់​លើ​ដី​រដ្ឋ​ទាំងអស់​ បើ​រដ្ឋ​ត្រូវការ​ពួក​គាត់​ប្រគល់​អោយ​តែ​សុំ​អោយ​ស្មើភាព​គ្នា ​កុំមក​ដេញ​គ្រួសា​រក្រីក្រ​ ហើយ​ប្រមូល​ទុក​តែ​គ្រួសា​អ្នកមាន​លុយ​នោះ​។

ពលរដ្ឋ​រស់នៅ​ស្រុក​អង្គរបុរី​ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ទ​ង្វើ​របស់​លោក​ឌឹ​ម គឹ​ម​សាន្ត​ចៅហ្វាយស្រុក​អង្គរបុរី​ខ្លាំង​ណាស់ ​ដោយ​ពួក​គាត់​លើក​ឡើង​ថា​ ធ្វើបាប​បាន​តែ​រាស្ត្រ​ស្លូតត្រង់​ក្រីក្រ​រក​អង្ករ​ច្រក់​ឆ្នាំង​គ្មាន ​ចំណែក​បក្ខពួក​របស់​ខ្លូ​ន​សង់​សំណង់​យក​ដី​របស់​រដ្ឋ​ស្រស់​ៗ ​បែរជា​គ្មាន​ចំណាត់ការ ដូច​ជា លោក នាង សុខុម ប្រធាន​ការិយាល័យ​គយ និង​រដ្ឋ​ករ​ច្រក់​ទ្វេភាគី​បាក់ដៃ​បាន​ទៅ​សង់​សំណង់ផ្ទះ​លម្ហែ​លើ​ដី​ភ្នំ​បុរី​ យក​តាំងពី​ជើងភ្នំ​ដល់​កំពូលភ្នំ​ ហេតុ​អី​មិន​ទៅ​ដេញ​លោក​នាង សុខុម​ផង ​៕ ដោយ ៖ ​វង់​ សុ​ផា

អត្ថបទសរសេរ ដោយ