ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​បង្រួមតំបន់ក្រហមអោយនៅតូចរហូតតាមខ្នងផ្ទះ អគារឬខុនដូរ ចាប់ពីថ្ងៃទី១៩ ឧសភានេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់នៃការរីករាលដាលជំងឺកូវីដ-១៩ មកនៅទំហំតូចជាងមុន រហូតដល់កម្រិតបិទខ្ទប់តាមខ្នងផ្ទះ អគារឬនៅតាមខុនដូរ ។

រាជធានី​ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់នៃការរីករាលដាលជំងឺកូវីដ-១៩ មកនៅទំហំតូចជាងមុន រហូតដល់កម្រិតបិទខ្ទប់តាមខ្នងផ្ទះ អគារឬនៅតាមខុនដូរ ហើយការងារនេះ អាជ្ញាធររាជធានីភ្នំពេញនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃ១៩ ឧសភា ខាងមុខនេះ ដើម្បីផ្តាច់ឬសគល់កូវីដ-១៩ ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីវិធានការការពាររបស់ក្រសួងសុខាភិបាល ពិសេស ការអនុវត្ត៣កុំ និង៣ការពារ ត្រូវតែបន្តអនុវត្តអោយបានម៉ឺងម៉ាត់បំផុត។ នេះបើតាមការបញ្ជាក់ពី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ច ប្រជុំ តាមរយៈ video conference ជាមួយអភិបាលខណ្ឌទាំង១៤ នាព្រឹកថ្ងៃទី១៧ ឧសភានេះ ដើម្បីពិនិត្យ ពិភាក្សានិងកំណត់ទីតាំងឱ្យបានច្បាស់លាស់ ពាក់ព័ន្ធនឹងការបង្រួមតំបន់ក្រហមអោយនៅតូចរហូតតាមខ្នងផ្ទះ តាមអគារឬនៅតាមខុនដូរ នៅថ្ងៃ១៩ ឧសភាខាងមុខនេះ ដើម្បីផ្តាច់ឬសគល់ជម្ងឺកូវីដ-១៩ ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា «កិច្ចប្រជុំនេះធ្វើឡើង ដើម្បី ពិនិត្យ ពិភាក្សា ទៅលើ ទីតាំងតំបន់ក្រហមទាំងអស់នៅក្នុងរាជធានី ដើម្បីយើងបង្រួមតំបន់ក្រហមនេះឲ្យមកនៅតូចជាងមុន រហូតមកនៅត្រឹមតាមខ្នងផ្ទះ តាមអាគារ ឬនៅតាមខុនដូតែម្ដង នៅថ្ងៃទី១៩ឧសភាខាងមុខនេះ ។ ចំពោះទីតាំងតំបន់ក្រហម ម្ចាស់មូលដ្ឋានត្រូវតែទទួលខុសត្រូវ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជៀសវាង ការនាំជំងឺកូវីដ-១៩ពីតំបន់ក្រហមនេះ ទៅទីតាំងគេផ្សេងទៀត។ យើងសុខចិត្តឈឺចាប់នៅក្នុងមូលដ្ឋានរបស់យើង កុំឲ្យបន្តការឈឺចាប់ទៅមូលដ្ឋានគេផ្សេង។ លោកឃួង ស្រេង អភិបាលរាជធានីក៏បានបញ្ជាក់ផងដែរថា ចំពោះទីតាំងដែលបិទខ្ទប់ អាជ្ញាធរខណ្ឌត្រូវមើលការខុសត្រូវឲ្យបានម៉ត់ចត់បំផុត ទាំងបញ្ហាសុខភាព ប្រជាពលរដ្ឋនិងស្បៀងអាហារ ព្រោះថា ស្បៀងរបស់យើង មានគ្រប់គ្រាន់ មិនខ្វះចែកជូនប្រជាពលរដ្ឋនោះទេ» ។

លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ទៀតថា ចំពោះការងារដែលត្រូវអនុវត្តនៅថ្ងៃទី១៩ខែឧសភានេះ គឺការបង្រួមតំបន់ក្រហមមកនៅតូចជាងមុន មកនៅតាមខ្នង ផ្ទះតាមអគារឬនៅតាមខុនដូ ដើម្បីផ្ដាច់ឲ្យបានឫស គល់ជំងឺកូវីដ-១៩នេះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរ ធ្វើការណែនាំនិងផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋ ប្រកាន់ភ្ជាប់នូវវិធានការការពាររបស់ក្រសួងសុខាភិបាល ពិសេស គឺការអនុវត្តបីកុំនិង៣ការពារ ។

សូមបញ្ជាក់ថារយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាឆ្លងកូវីដ-១៩ នៅរាជធានីភ្នំពេញបានបន្តធ្លាក់ចុះជាបន្តបន្តាប់គួរឱ្យកត់សម្គាល់ គឺពីមុនក្នុងមួយថ្ងៃៗឆ្លងជាង ៥០០ ទៅ ៦០០នាក់ ធ្លាក់មកនៅត្រឹមខ្ទ់ងមួយរយស្តើង ដែលនេះគឺជាសញ្ញាដ៏ល្អមួយ ដែលតោងទាមទារឱ្យបងប្អូនទាំងអស់ បន្តរួមគ្នាអនុវត្ត ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំង ដើម្បីកាត់ផ្តាច់ឫសគល់នៃការឆ្លងនិងវិលទៅរកជីវភាពធម្មតាវិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ