ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលមានកម្លាំងយ៉ាងណាធៀបនឹងប្រាក់ប្រទេសទាំងនេះ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៧ ខែឧសភា…

រាជធានីភ្នំពេញ ៖ ដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ នេះបានឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៦៨ រៀល, ១ អឺរ៉ូ ទិញចូល ៤៩៣៧ រៀល លក់ចេញ ៤៩៨៦ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១៥៧ រៀល លក់ចេញ ៣១៨៩ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ យន់ចិន ទិញចូល ៦៣២ រៀល និង លក់ចេញ ៦៣៨ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៧១៦ រៀល លក់ចេញ ៣៧៥៤ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៦០ រៀល លក់ចេញ ៣៦៣ រៀល ។

ថ្ងៃនេះដែរហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ដុល្លារស៊ីងហ្គាពួរ គឺ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០៤៨ រៀល លក់ចេញ ៣០៧៩ រៀល ខណៈ ១ បាតថៃ ទិញចូល ១៣០ រៀល លក់ចេញ ១៣១ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៨ រៀល ៕    

                               

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ