ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើអាការ:លោកយាយណយ សំណាង យ៉ាងណា​ហើយ​​ ក្រោយ​ពីបញ្ជូន​មក​ពេទ្យ​រុស្ស៊ី ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រហូត​មក​ដល់​ថ្ងៃទី១៧ ឧសភា ​នេះ អា​ការ​:​ជំងឺ​របស់​លោកយាយណ​យ សំណាង តួឯកយីកេវិទ្យុជាតិ ក្នុងរឿងក្បូនជីវិត បានស្រាកស្បើយពីជំងឺ…

រាជធានីភ្នំពេញ ៖ រហូត​មក​ដល់​ថ្ងៃទី១៧ ឧសភា ​នេះ អា​ការ​:​ជំងឺ​របស់​លោកយាយណ​យ សំណាង តួឯកយីកេវិទ្យុជាតិ ក្នុងរឿងក្បូនជីវិត បានស្រាកស្បើយពីជំងឺ និងបាន​វិវត្តន៍​មក​ភាពល្អ​ប្រសើរ​បន្តិចវិញ ក្រោយ​ពី​បាន​សម្រាល​ព្យាបាល​អស់​រយៈ​ពេល​៣​ថ្ងៃ​ នៅមន្ទីរពេទ្យ ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ​។

តារា​ជើង​ចាស់​លោកយាយណ​យ សំណាង ត្រូវ​បាន​គេ​រក​ឃើញ​ថា លោកយាយ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដឹក​យក​មក​សម្រាល​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។ ដំណឹង​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​របស់​លោកយាយ ណ​យ សំណាង ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​កូនប្រុស​របស់​លោកយាយ គឺ​លោក វ​ណ្ណា ស័ក្តិ ខ​ណះ​ពេល​ដែល​លោក​បាន​ឆ្លង​ជំងឺ​នេះ​ពី​ម្តាយ​របស់​ខ្លួន​ផង​ដែរ​។

យ៉ាងណា ក្រោយ​ពី​បានការ​ខិតខំ​យកចិត្តទុកដាក់​ព្យាបាល​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​នោះ មក​ទល់​នា​ពេល​នេះ ​អាការ​:​ជំងឺ​របស់​លោកយាយ ណ​យ សំណាង បាន​ត្រឡប់​មក​ភាព​ធូ​ស្រាល​បន្តិច​ហើយ​។ បើ​យោង​តាម​ការ​អោយ​ដឹង​ពី​កូនប្រុស​របស់​លោក​យាយ​គឺ​លោក វ​ណ្ណា ស័ក្តិ បានអោយ​ដឹង​ថា អាការ​:​ជំងឺ​ម្តាយ​របស់​លោក​បាន​ធូ​បន្តិច​ហើយ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​បាន​ផ្លាស់​គាត់​ពី​កន្លែង​សម្រាល​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ព្រី​មៀរ​សែន​សុខ មក​កាន់​មន្ទីរពេទ្យ​រុ​ស្សុ​ី​។

លោក​បញ្ជាក់​ថា នៅ​ពេល​នេះ ​ម្តាយ​របស់​លោក​រាង​បាន​​បាត់​ស្លេះ ប៉ុន្តែ​គាត់​នៅ​មិន​ទាន់​អាច​ហូប​អ្វី​បាន​ឡើយ ពោល​គឺ​បាន​តែ​ទឹក​តិចតួច​ប៉ុណ្ណោះ​ដោយសារ​គាត់​នៅ​ឈឺបំពង់ក​នៅឡើយ​។ លោក​ថា ម្តាយ​របស់​លោក​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដាក់​អោយ​សម្រាក​ព្យាបាល​ដៃ​ដោយឡែក​ពី​គេ នៅ​ក្នុង​បន្ទប់​មួយ​ដែល​មាន​តែ​គាត់​និង​រូប​លោក​ប៉ុណ្ណោះ​។ យ៉ាងណា បើ​ទោះបីជា​អាការ​:​ម្តាយ​របស់​លោក​បាន​ធូ​របន្តិច​មែន ប៉ុន្តែ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បន្ត​ដាក់​អុក​សុ​ី​ហ្ស៊ែ​ន​ជំនួយ​ដង្ហើម​ដដែល ដោយសារ​គាត់​មាន​វ័យ​ចំណាស់ និង​មាន​ជំងឺ​ផ្សេង​ៗ​ប្រចាំ​កាយ​ផង​នោះ​។

ទោះជា​យ៉ាងណា​ក៏​ដោយ បើ​តាម​លោក វ​ណ្ណា ស័ក្តិ លោក​រំពឹង​ថា ម្តាយ​លោក និង​រូប​លោក អាច​នឹង​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​ឆាប់​ៗ​ខាង​មុខ​នេះ ដោយសារ​ការ​យកចិត្តទុកដាក់​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ និង​ពាក្យ​ជូនពរ​យ៉ាងច្រើន​ពី​បងប្អូន​ប្រជា​ពលរដ្ឋ។ ជា​ការ​កត់សម្គាល់ ​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ពី​លោកយាយ ណ​យ សំណាង នា​ពេល​នេះ​ មិន​ត្រូវ​បាន​ប្រភព​អះអាង​អោយ​បាន​ច្បាស់​ទេ​ថា លោកយាយ​បាន​ឆ្លង​ពី​ណា​មក​ឡើយ ប៉ុន្តែ​បើ​តាម​ការ​សង្ស័យ​ពី​កូនប្រុស​របស់​លោកយាយ​ គឺ​លោក វ​ណ្ណា ស័ក្តិ បាន​សន្និដ្ឋាន​ថា ម្តាយ​របស់​ខ្លួន​ទំនង​អាច​ឆ្លង​ជំងឺ​នេះ​នៅ​ពេល​ដែល​លោកយាយ​បាន​ទៅ​ផ្សារ ដើម្បី​ទិញ​ម្ហូប ​៕ ដោយ៖ សុ​ខ វាសនា