របៀបថែរក្សាទងផ្ចិតទារកដែលទើបនឹងកើត
ក្នុងកំឡុងពេលទារកស្ថិតនៅក្នុងផៃ្ទមាតា ទងផ្ចិតមានតួនាទីយ៉ាងសំខាន់នាំអុកស៊ីសែន និងសារធាតុអាហារទៅចិញ្ចឹមសារពាង្គកាយទារកឲ្យលូតលាស់ធំធាត់ លុះពេលសម្រាលទារកចេញមកផុតពីផ្ទៃម្តាយ
ក្នុងកំឡុងពេលទារកស្ថិតនៅក្នុងផៃ្ទមាតា ទងផ្ចិតមានតួនាទីយ៉ាងសំខាន់នាំអុកស៊ីសែន និងសារធាតុអាហារទៅចិញ្ចឹមសារពាង្គកាយទារកឲ្យលូតលាស់ធំធាត់ លុះពេលសម្រាលទារកចេញមកផុតពីផ្ទៃម្តាយ
ក្នុងកំឡុងពេលទារកស្ថិតនៅក្នុងផៃ្ទមាតា ទងផ្ចិតមានតួនាទីយ៉ាងសំខាន់នាំអុកស៊ីសែន និងសារធាតុអាហារទៅចិញ្ចឹមសារពាង្គកាយទារកឲ្យលូតលាស់ធំធាត់ លុះពេលសម្រាលទារកចេញមកផុតពីផ្ទៃម្តាយ ទងផ្ទិតត្រូវបានកាត់ផ្តាច់ចេញ ដែលតម្រូវឲ្យមានការថែទាំងយ៉ាងដិតដល់ ជាពិសេសគឺការធ្វើអនាម័យលើមុខដំបៅនោះឲ្យបានស្អាតជានិច្ច ។
នៅពេលដែលផ្ទិតត្រូវបានកាត់ចេញនៅគ្រាដំបូង ទងដែលនៅជាប់នឹងផ្ទិតមានពណ៌ខ្មៅ និងសើមតិចៗ ប្រហែលជា២ថ្ងៃទងផ្ទិតនោះនឹងចាប់ផ្តើមស្ងួត ហើយប្រហែលជាជិតមួយខែ ទងផ្ទិតនឹងជ្រុះចេញដោយឯងៗ ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតសម្រាប់កូនតូចរបស់លោកអ្នកគឺក្នុងកំឡុងពេលផ្ទិតមិនទាន់ជ្រុះ ស្ត្រីជាម្តាយគួរយកចិត្តទុកដាក់ ព្រោះបើផ្ចិតរបស់ទារកមានសភាពសើមអួអាប់ ឬមានសារធាតុលាយឡំនឹងមេរោគ មកប៉ះពាល់ទងផ្ទិត អាចនឹងបណ្តាលឲ្យមានគ្រោះថ្នាក់បាន ។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនបង្ហាញពីរបៀបថែទាំទងផ្ចិតទារក ៖
-ទារកដែលទើបនឹងកើតក្នុងសប្តាហ៍ទី១ ឬទី២ មិនអាចផ្ងូតទឹកឲ្យបានទេ។ ដូច្នោះស្ត្រីជាម្តាយគ្រាន់តែជូតសម្អាតឲ្យទារកទៅបានហើយ ។
-ត្រូវចៀសវាងការប្រើសាប៊ូ ក្រែម ឬម្សៅ លាបនៅលើទងផ្ទិត ដោយគ្រាន់តែលាងសំអាតដោយថ្នមៗជាមួយទឹកស្អាត ។
-បើមានការស្លៀកខោទឹកនោមឲ្យទារកដែលទើបនឹងកើត អ្នកត្រូវឆ្វៀលខោទឹកនោមទុកចន្លោះត្រង់ទងផ្ទិតនោះដើម្បីកុំឲ្យសាច់ខោសង្កត់លើទងផ្ចិត ។
-ត្រូវលាងសម្អាតដៃរបស់អ្នកមុននឹងប៉ះពាល់ផ្ចិតទារក ជាពិសេសនៅពេលផ្លាស់ប្តូរខោទឹកនោម ។
រាល់រោគសញ្ញាមួយចំនួនដែលលោកអ្នកគួរតែប្រញាប់នាំកូនតូចទៅជួបគ្រូពេទ្យជាបន្ទាន់មាន ៖
-បើសិនជាទងផ្ចិតមានដំបៅ
-សាច់នៅជុំវិញផ្ចិតឡើងក្រហម
-ទងផ្ចិតមានសភាពហើមប៉ោង ជាពិសេសនៅពេលយំ
-ទងផ្ទិតមានចេញឈាមជាដើម ។
ការថែរក្សាទារករបស់លោកអ្នកទៅតាមវេជ្ជបញ្ជា និងប្រកបដោយភាពអនាម័យជាប្រភពនាំឲ្យកូនតូចរបស់លោកអ្នករួចផុតពីជំងឺដង្កាត់ទាំងពួងទាំងឡាយ និងឆាប់លូតលាស់ធំធាត់ប្រកបដោយសុខភាព៕
ចែករំលែកព័តមាននេះ