ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ម្លឹ​ង​! មាន​ប្រពន្ធ​១៦​នាក់​និង​កូន​១៥១​នាក់​ហើយ​​នៅ​ដាក់​គោលដៅ​យកប្រពន្ធ​ឱ្យ​បាន​១០០​និង​កូន​១​ពាន់​នាក់

2 ឆ្នាំ មុន

ហ្ស៊ី​ម​បា​វ៉េ ៖ លោកឪពុក​ជនជាតិ​ហ្ស៊ី​ម​បា​វ៉េ​ម្នាក់ ដែល​មាន​ប្រពន្ធ ១៦​នាក់ និង​កូន​រហូត​ដល់ ១៥១​នាក់​បាន​បង្ហើប​ពី​ទម្លាប់​រួម​ភេទ៤​ដង​ក្នុង​មួយ​យប់​យ៉ាង​តឹង​រឹង​របស់​គាត់ ដើម្បី​ជួយ​ក្នុង​ការ​បង្កើន​សមាជិកគ្រួសារ​ដ៏​រីករាយ​មួយ​នេះ​។ លោក Misheck…

ហ្ស៊ី​ម​បា​វ៉េ ៖ លោកឪពុក​ជនជាតិ​ហ្ស៊ី​ម​បា​វ៉េ​ម្នាក់ ដែល​មាន​ប្រពន្ធ ១៦​នាក់ និង​កូន​រហូត​ដល់ ១៥១​នាក់​បាន​បង្ហើប​ពី​ទម្លាប់​រួម​ភេទ៤​ដង​ក្នុង​មួយ​យប់​យ៉ាង​តឹង​រឹង​របស់​គាត់ ដើម្បី​ជួយ​ក្នុង​ការ​បង្កើន​សមាជិកគ្រួសារ​ដ៏​រីករាយ​មួយ​នេះ​។

លោក Misheck Nyandoro អាយុ​៦៦​ឆ្នាំ​ រស់​ក្នុងស្រុក Mbire ខេត្ត Mashonaland East ដែល​បច្ចុប្បន្ន​គ្មាន​ការងារ​ធ្វើ បាន​អះអាង​ថា ការងារ​ពេញ​ម៉ោង​របស់​គាត់ គឺ​ការ​ស្រឡាញ់​ពេញចិត្ត​ប្រពន្ធ​ទាំងអស់​។

លោក​ឪពុក​របស់​កូន​ទាំង ១៥១​នាក់​រូប​នេះ មិន​មាន​គំរោង​ក្នុង​ការ​បញ្ឈប់​ការ​បង្កើន​សមាជិកគ្រួសារ​របស់​គាត់​នោះ​ទេ​។ ដោយ​គាត់​នឹង​ត្រៀម​រៀប​ការ​ប្រពន្ធ​ទី​១៧ នៅ​រដូវរងារ​ខាង​មុខ​។ ហើយ​គាត់​សង្ឃឹមថា នឹង​យកប្រពន្ធ​ឱ្យ​បាន ១០០​នាក់ និង​កូន​រហូត​ដល់ ១០០០​នាក់​មុន​ពេល​គាត់​រលត់​ជីវិត​ទៅ​។

គាត់​ក៏​បាន​អះអាង​ផង​ដែរ​ថា គាត់​ត្រូវ​តែ​បន្ត​រៀប​ការ​ជាមួយ​នារី​វ័យក្មេង​។ ពីព្រោះ​កូនក្រមុំ​វ័យ​ចំណាស់​មិន​អាច​រក្សា​ចំណង់​ផ្លូវភេទ​របស់​គាត់​បាន​ឡើយ​។ នៅ​ពេល​ត្រូវ​សួរ​ថា តើ​ជីវភាព​របស់​គាត់​បច្ចុប្បន្ន​យ៉ាងណា​ដែរ? លោក Nyandoro និយាយ​ថា គាត់​រស់នៅ​ក្នុង​ជីវិត​បែប​ប្រណីត​មួយ ដែល​ទទួល​បាន​អំណោយ និង​ប្រាក់​ពី​សំណាក់​កូនចៅ​ជា​ច្រើន​របស់​គាត់​៕ (​ដកស្រង់​ចេញពី Dailymail)

ហ្ស៊ី​ម​បា​វ៉េ ៖ លោកឪពុក​ជនជាតិ​ហ្ស៊ី​ម​បា​វ៉េ​ម្នាក់ ដែល​មាន​ប្រពន្ធ ១៦​នាក់ និង​កូន​រហូត​ដល់ ១៥១​នាក់​បាន​បង្ហើប​ពី​ទម្លាប់​រួម​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ