ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្តណាស់! កូនគេកូនយើង អាយុទើបបាន ២១ ថ្ងៃ ស្រាប់តែឆ្លងកូវីដ-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១ នេះបានប្រកាសឱ្យដឹងថា រកឃើញអ្នកវិជ្ជមានកូវីដថ្មីសរុប ១៥៤ នាក់ កាលពីថ្ងៃទី ១២ ម្សិលមិញ ដោយក្នុងនោះគឺទារកអាយុតិចបំផុតត្រឹម​តែ ២១ ថ្ងៃ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ បានឆ្លងកូវីដ-១៩ ។

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១ នេះបានប្រកាសឱ្យដឹងថា រកឃើញអ្នកវិជ្ជមានកូវីដថ្មីសរុប ១៥៤ នាក់ កាលពីថ្ងៃទី ១២ ម្សិលមិញ ដោយក្នុងនោះគឺទារកអាយុតិចបំផុតត្រឹម​តែ ២១ ថ្ងៃ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ បានឆ្លងកូវីដ-១៩ និងមានក្មេងៗតូចជាច្រើនរូបទៀតត្រូវបានរកឃើញវិជ្ជមានវីរុសឆ្លងមួយនេះ​។

យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញឱ្យឃើញថា មានទារកនិងក្មេងៗតូចសរុប ២២ នាក់នៅរាជធានីភ្នំពេញ បានឆ្លងកូវីដ-១៩ ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៥៤នាក់ ដែលត្រូវបានរកឃើញកាលពីថ្ងៃម្សិលមិញ ក្នុងទឹកដីខណ្ឌចំនួន ១៣ ខណ្ឌ ដែលជាករណីឆ្លងក្នុងសហគមន៍ ។ ព្រមជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មណ្ឌលសុខភាពចាក់អង្រែ, វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ។ ទន្ទឹមនឹងនោះ គឺត្រូវដាក់ខ្លួនដាច់ដោយឡែក ១៤ ថ្ងៃ។

បើតាមឯកសារបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ-១៩ គឺមានទារកនិងកុមារតូចសរុប ២២ នាក់ឆ្លងកូវីដ-១៩ ដែលក្មេងបំផុតគឺទារកអាយុ ២១ ថ្ងៃ និងច្រើនបំផុតត្រឹម ១៤ ឆ្នាំ ៖
១- ខណ្ឌដង្កោ ១ នាក់ ៖ ទារក អាយុ ២១ ថ្ងៃ ម្នាក់,
២- ខណ្ឌសែនសុខ ២ នាក់៖ កុមារី អាយុ ២ ឆ្នាំ និងកុមារា ៥ ឆ្នាំ
៣- ខណ្ឌមានជ័យ ៦ នាក់៖ កុមារី អាយុ ២ ឆ្នាំ, កុមារី អាយុ ៦ ឆ្នាំ, កុមារា អាយុ ៨​ ឆ្នាំ, កុមារី អាយុ ១២​ ឆ្នាំ (២នាក់) និងកុមារី អាយុ ១១ ឆ្នាំ
៤- ខណ្ឌពោធិ៍សែនជ័យ ២ នាក់ ៖ កុមារី អាយុ ២ ឆ្នាំ ៦ ខែ​ (៣០ខែ), កុមារា ៩ ឆ្នាំម្នាក់
៥- ខណ្ឌច្បារអំពៅ ៧ នាក់ រួមមាន ៖ កុមារា អាយុ ៣ ឆ្នាំ (២នាក់), កុមារាអាយុ ៧ ឆ្នាំ, កុមារា អាយុ ១០ ឆ្នាំ, កុមារី ១២ ឆ្នាំ, និងកុមារា ១៤ ឆ្នាំ (២នាក់)
៦- ខណ្ឌឫស្សីកែវ ២នាក់ ៖ កុមារា អាយុ ៣ ឆ្នាំម្នាក់, កុមារី អាយុ ៤ ឆ្នាំ
៧– ខណ្ឌទួលគោក ១ ៖ កុមារា អាយុ​ ១៤ ឆ្នាំ ។

ខណៈការរកឃើញកូវីដ-១៩ នៅរាជធានីភ្នំពេញរយៈពេល ៣ ថ្ងៃចុងក្រោយមានការថមថយចុះច្រើនគួរឱ្យកត់សម្គាល់ក្តី តែអ្វីដែលគួរឱ្យសង្វែកគឺនៅបន្តរកឃើញទារក និងក្មេងតូចៗជាបន្តបន្ទាប់បានឆ្លងវីរុសមួយនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ