ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​ ឬ​សហគ្រិន​ដែល​កាន់កា.ប់​ដោយ​ស្ត្រី ​ឃើញ​ថា ​មានការ​រីក​ចម្រើន​លឿន​ទ្វេ​ដងនៃ​សេដ្ឋកិច្ច​ !

2 ឆ្នាំ មុន

មាន​ទិន្នន័យ​ជា​ច្រើន​បាន​បង្ហាញ​ថា ​អាជីវកម្មដែល​គ្រប់គ្រង​ដោយ​ស្ត្រី នៅ​តែ​បន្ត​ជា​កម្លាំង​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ចជាតិ​ ។ តើ​លោក​អ្នកដឹង​ទេ នៅ​សហរដ្ឋអាមេរិក អាជីវកម្ម​ខ្នាត​តូច គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ប្រទេស​នេះ ហើយ​ស្ត្រី​ហាក់ដូចជា​គ្រប់គ្រង​អាជីវកម្ម​របស់​ពួក​គេបាន​យ៉ាង​ល្អ​ប្រសើរ​ជាង​ជាង​បុរស​ ។…

មាន​ទិន្នន័យ​ជា​ច្រើន​បាន​បង្ហាញ​ថា ​អាជីវកម្មដែល​គ្រប់គ្រង​ដោយ​ស្ត្រី នៅ​តែ​បន្ត​ជា​កម្លាំង​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ចជាតិ​ ។ តើ​លោក​អ្នកដឹង​ទេ នៅ​សហរដ្ឋអាមេរិក អាជីវកម្ម​ខ្នាត​តូច គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ប្រទេស​នេះ ហើយ​ស្ត្រី​ហាក់ដូចជា​គ្រប់គ្រង​អាជីវកម្ម​របស់​ពួក​គេបាន​យ៉ាង​ល្អ​ប្រសើរ​ជាង​ជាង​បុរស​ ។ អាជីវកម្ម​ខ្នាត​តូច​ជំរុញ​កំណើន​ការងារ បង្កើត​ពន្ធ និង​បង្កើត​អាជីវកម្ម​ខ្នាត​តូច​មាន​ភាគរយ​ច្រើន​ជាង​អាជីវកម្ម​ផ្សេង​ៗ បើ​ប្រៀប​អាជីវកម្ម​អា​មេ​រិ​ក​ទាំងមូល ខណៈ​ពេល​ដែល​ជនអន្តោប្រវេសន៍ និង​ក្រុម​មនុស្ស​ផ្សេង​ទៀតបាន​បង្កើត​ជា​ផ្នែក​ធំ​មួយ​នៃ​សេដ្ឋកិច្ច​ ។ ​វា​ជា​ការ​ស្ទង់​មតិ​ថ្មី​មួយដែល​បាន​បង្ហាញ​តាម​រយៈ​ប្រជាសាស្ត្រ ទៅ​នឹង​ទិដ្ឋភាព​អាជីវកម្ម​ខ្នាត​តូច​មាន​អត្រា​ខ្ពស់​ ឬ​ច្រើន ហើយ​ភាគច្រើន​នៃ​អាជីវកម្ម​ខ្នាត​តូច​ទាំងនោះ គឺ​ស្ត្រី​ជា​គ្រប់គ្រង​ ។

បើ​តាម​ការ​ថ្លែង​របស់ លោក Courtney Kelso អនុប្រធាន​ជាន់ខ្ពស់​នៅ American Express បាន​មាន​ប្រសាសន៍​ថា​ ៖ «​ដោយ​ផ្អែក​លើ​ប្រជាសាស្ត្រ មុខមាត់​នៃ​ភាព​ជា​សហគ្រិន​កំពុង​វិ​វត្តដោយ​មាន​ស្ត្រី​បាន​ចូល​រូ​ម​ធ្វើ​យ៉ាងច្រើន​ ។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ ស្ត្រី​កំពុង​ចាប់ផ្តើម​អាជីវកម្ម​ដោយ​ខ្លួនឯង​ ។ ការ​កើនឡើង​នៃ​ស្ត្រី​ធ្វើ​អាជីវកម្ម​នេះ សេដ្ឋកិច្ចជាតិ​ពិតជា​មិន​អាច​ប្រកែក​បាន​នោះ​ទេ​» ​។ ដូចនេះ​តើ​មាន​កត្តា​ខ្លះ​ៗ ដែល​ធ្វើ​ឱ្យ​អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី​មាន​ភាព​រីក​ចម្រើន​លឿន ខាងក្រោម​នេះ​នឹង​បង្ហាញ​លោក​អ្នក ​៖

ឧស្សាហកម្ម ឬ​សហគ្រាស ដែល​គ្រប់គ្រង​ដោយ​ស្ត្រី មានការ​លូតលាស់​ខ្លាំង​ ៖ នៅ​ពេល​ក្រឡេក​មើល​ឱ្យ​បាន​ទូលំទូលាយ​នៃ​អាជីវកម្ម ដែល​គ្រប់គ្រង​ដោយ​ស្ត្រី អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ ត្រូវ​បាន​ផ្តោត​ជា​សំខាន់នៅ​ក្នុង​ឧស្សាហកម្ម​ធំ​ៗ ចំនួន​បី​ ។ មាន​ប្រមាណ ២,៨ លាន​អាជីវកម្ម ឬ ២២​ ភាគរយនៃ​អាជីវកម្ម​ដែល​កាន់កាប់​ដោយ​ស្ត្រី ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង «សេវាកម្ម​ផ្សេង​ៗ ដូច​ជា ធ្វើ​សក់ ​និង​ក្រចក និង​សេវាកម្ម​ថែរក្សា​សត្វ​ចិញ្ចឹម​» ។ ប្រមាណ ១៥ ​ភាគរយ នៃ​សហគ្រាស ដែល​ជា​កម្ម​សិទ្ធ​របស់​ស្ត្រី រួម​មាន​ប្រមាណ​ជា​ជាង ១,៩ លាន អាជីវកម្ម ស្ថិត​នៅ​ក្នុង​ឧស្សាហកម្ម​ថែទាំ​សុខភាព ដែល​ភាគច្រើន​រួម​មាន​សេវា​ថែទាំ​សុខភាព​កុមារ និង​ថែទាំ​សុខភាព​តាម​ផ្ទះ​ ។ មួយ​ផ្នែក​ទៀត​ គឺ​សេវាកម្ម​ប្រឹក្សារ​ផ្នែក​ជំនួយ​សង្គម សេវាកម្ម​វិជ្ជាជីវៈ​វិទ្យាសាស្ត្រ និង​បច្ចេកទេស ដូច​ជា​ក្រុមហ៊ុន​នីតិកម្ម​គណនេយ្យ និង​ទំនាក់ទំនង​សាធារណៈ ដែល​ប្រមាណ​ជា ១៥ ​ភាគរយ នៃ​សហគ្រាស​ទាំងអស់​គ្រប់គ្រង​ដោយ​ស្ត្រី និង​ស្មើនឹង​មាន​អាជីវកម្ម​ប្រមាណ ១,៦ លាន ​។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ខណៈ​ដែល​ពួក​គេ​បង្កើត​បាន​អាជីវកម្ម​ខ្នាត​តូច​ភាគច្រើន ដែល​គ្រប់គ្រង​ដោយ​ស្ត្រី​ឧស្សាហកម្ម​ទាំង​បី​នេះ មិន​អាច​រក​លុយ​បាន​ច្រើន​ទេ បើ​ប្រៀប​និង​សេវាកម្ម​ពាណិជ្ជកម្ម​លក់ដុំ ​គឺ​បាន ១៧ ​ភាគរយ ពាណិជ្ជកម្ម​លក់រាយ​បាន ១៤ ​ភាគរយ និង​សេវាកម្ម​វិជ្ជាជីវៈ​វិទ្យាសាស្ត្រ និង​បច្ចេកទេស​បាន​ត្រឹមតែ ១០ ​ភាគរយ​នោះ​ទេ​ ។

ស្ត្រី​តែងតែមាន​ទឹកចិត្ត ដើម្បី​ជំរុញ​ការងារ​ ឬ​អាជីវកម្ម​ឱ្យ​ដំណើរការ​ទៅ​មុខជា​និច្ច​ ៖ ដោយសារ​ប្រភព​ចំណូល​របស់​ពួក​គេ​ទាប (​ស្ត្រី​) និង​ចង់​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ដើម្បី​ជា​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ច​គ្រួសារ ទើប​ធ្វើ​ឱ្យ​សហគ្រិន ឬ​ស្ត្រី​ដែល​ធ្វើ​អាជីវកម្ម​ខ្នាត​តូច តែងតែ​ខិតខំ​ពង្រឹង​ខ្លួន និង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ៗ នេះ​ជា​ហេតុផល​មួយ​ដែល​ស្ត្រី​មាន​ភាព​រហ័ស និង​រីក​ចម្រើន​លឿន​ជាង​បុរស ​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយ​នេះ ភាពរឹងមាំ​នៃ​សហគ្រិន​ស្ត្រី កំពុង​តែ​កើនឡើង ហើយ​អត្រាកំណើន​នេះ​ល្បឿន​ជិត​ទ្វេ​ដង បើ​ប្រៀបធៀប​ទៅ​នឹង​កំណើនសេដ្ឋកិច្ច​ទាំងមូល ​។ យោង​តាម​របាយការណ៍​ភាព​រីក​ចម្រើន​នៃ​សហគ្រិន​បានឱ្យ​ដឹង​ថា ក្រុម​ស្ត្រី​ធំ​បំផុត​ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច​នោះ​គឺ​ក្រុម​ជនជាតិភាគតិច ដែល​បាន​រក​ឃើញ​ថា ​កំណើនសេដ្ឋកិច្ច​របស់​ពួក​គេ​គឺ ៦៥ ​ភាគរយ អាច​និយាយ​បាន​ថា​ផ្ទុះ​ឡើង​ទ្វេ​ដង ខ្ពស់​ជាង​អាជីវកម្ម​ផ្សេង​ៗ​ទាំងអស់ ជាង ៣២​ភាគរយ​ ។ ខាងក្រោម​នេះ​ជា​ភាគរយ​នៃ​ស្ត្រី​ធ្វើ​អាជីវកម្មនៅ​​សហរដ្ឋអាមេរិក ​៖
សម្រាប់​ស្ត្រី​ជនជាតិ​អា​មេ​រិ​កាំ​ង ដើម​កំណើត​អាហ្វ្រិក មាន ៩៩​ ភាគរយ ​។
សម្រាប់​ស្ត្រី​ដើម​កំណើត​កោះ​ហា​វ៉ៃ និង​ប៉ា​ស៊ី​ហ្វិ​ក មាន ៧០ ​ភាគរយ​ ។
សម្រាប់​ស្ត្រី​អា​មេ​រិ​កាំ​ង​អាស៊ី មាន ៦៣ ​ភាគរយ ។
សម្រាប់​ស្ត្រី​ឡា​ទី​ន និង​អេ​ស្ប៉ា​ញ មាន ៤៦​ ភាគរយ ​។
សម្រាប់​ស្ត្រី​ជនជាតិ​ដើម​អា​មេ​រិ​ក និង​អា​ឡា​ស្កា មាន ៣៦ ​ភាគរយ ​។

អាជីវកម្ម​គ្រប់គ្រង​ដោយ​ស្ត្រី​មាន​ឥទ្ធិពលមក​លើ​សេដ្ឋកិច្ច​ក្នុង​រដ្ឋ​នីមួយ​ៗ និង​តាម​តំបន់ ​៖ នៅ​ពេល​ដែល​អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី​មាន​ផល​ប៉ះពាល់ នោះ​វា​នឹង​មាន​ឥទ្ធិពល​មក​លើ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ផង​ដែរ ​។ ដូចនេះ​ហើយ​បានជា​តាម​រដ្ឋ​នីមួយ​ៗ ធ្វើ​យ៉ាងណា​មិន​ឱ្យ​អាជីវកម្ម​ទាំងនោះ​មាន​បញ្ហា​អ្វី​ឡើយ ព្រោះ​ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​ពិនិត្យ​ឃើញ​ថា អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី​នៅ​ក្នុង​រដ្ឋ​នីមួយ​ៗ មាន​ភាព​ស៊ី​វិ​ល័យ​និង​ជឿនលឿន​នៃ​សេដ្ឋកិច្ច​បាន​ដោយសារ​អាជីវកម្ម​របស់​ស្ត្រី​ ។ ម្យ៉ាងវិញទៀត​កំណើន​នេះ ភាគច្រើន​មក​ពី​ក្រុមហ៊ុន កំណើន​ការងារ និង​ប្រាក់​ចំណូល ហើយ​រដ្ឋ​ដែល​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាងគេ​គឺ Georgia ៕ ប្រភព ៖ businessnewsdaily

អត្ថបទសរសេរ ដោយ