រាជធានីភ្នំពេញ ៖ គឺជាប្រព័ន្ធដ៏ស្មុគស្មាញមួយដែលបង្កើតឡើងដោយឆ្អឹង សាច់ដុំ សរសៃ វិញ្ញាណ និងសន្លាក់ ។ ហេតុដូច្នេះហើយយើងពិបាកវាយតម្លៃណាស់ថាតើការ ឈឺចុកចាប់ខ្នង ចង្កេះរបស់លោកអ្នកបណ្តាលមកពីអ្វីឲ្យពិតប្រាកដ ។
ករណីភាគច្រើនការឈឺចង្កេះ មិនបណ្តាល មកពីការរបួសធ្ងន់ធ្ងរ ការប្រេះ ការរងរបួស ឬ ប៉ះពាល់សរសៃវិញ្ញាណនោះទេ ។ ការឈឺចង្កេះ អាចបណ្តាលមកពីសកម្មភាពប្រចាំថ្ងៃ នៅផ្ទះ សាលារៀន ឬកន្លែងធ្វើការ ដែលវាវិវឌ្ឍបន្តិចម្តងៗ ។
មូលហេតុនៃការឈឺចង្កេះអាចមាន ៖
•បត់ខ្នងច្រើនពេក
•លើក ឬដាក់របស់របរធ្ងន់ៗ
•បើកបរ ឬអង្គុយ ក្នុងរថយន្តយូរពេក ដោយមិនព្រមឈប់សម្រាក
•ប្រឹងទាញ ឬពត់ខ្លួនខ្លាំងពេក
•ប្រើសាច់ដុំហួសកម្រិតដូចជា ការលេង កីឡា ឬធ្វើចលនាដដែលៗ ។
ការឈឺចង្កេះ ពេលខ្លះកើតឡើងភ្លាមៗ ដោយមិនមានមូលហេតុអ្វីទាំងអស់ ។ ឧទាហរណ៍ នៅពេលអ្នកភ្ញាក់ពីដំណេក អ្នកមានអារម្មណ៍ថា ឈឺចង្កេះជាដើម ។
នរណាខ្លះកំពុងប្រឈមមុខនឹងការឈឺចង្កេះ?
កត្តាខាងក្រោមនេះ អាចជាការចូលរួមចំណែកធ្វើឲ្យអ្នកប្រឈមមុខកាន់តែខ្លាំងនឹងការឈឺចង្កេះ ៖
•ធាត់លើសទម្ងន់ ៖ ការលើសទម្ងន់អាច ដាក់បន្ទុកបន្ថែមទៅលើឆ្អឹងខ្នង
•ជក់បារី ៖ នេះដោយសារតែវាអាចទៅ បំផ្លាញជាលិកានៅនឹងឆ្អឹងខ្នង
•មានទម្ងន់ ៖ ការបន្ថែមទម្ងន់ខ្លូនប្រាណ ដោយសារការពពោះទារកក៏ដាក់សម្ពាធទៅ លើខ្នងផងដែរ
•ការប្រើប្រាស់ថ្នាំ រយៈពេលយូរក៏ធ្វើឲ្យ ឆ្អឹងខ្សោយផងដែរ
•មានជំងឺធ្លាក់ទឹកចិត្ត ឬស្ត្រេស ។
ក្នុងករណីខ្លះ រោគសញ្ញានៃជំងឺមួយចំនួន អាចធ្វើឲ្យអ្នកឈឺចង្កេះដូចជា ៖
•ការឈឺនៅឆ្នឹងខ្នងផ្នែកខាងក្រោម ដែល រួមផ្សំជាមួយនឹងការស្ពឹក ឬមានអារម្មណ៍ថា តឹងណែនអាចជាសញ្ញានៃជំងឺស្យាទិក ឬលៀន ទ្រនាប់ឆ្អឹងខ្នង
•ការឈឺសន្លាក់នៅពេលដើរ និងតឹងៗនៅ ពេលព្រឹកព្រលឹមអាចជាសញ្ញានៃជំងឺរលាក សន្លាក់រ៉ាំរ៉ៃ
•ឈឺ និងតឹងនៅស្មាដែលធ្វើឲ្យអ្នកពិបាក បើកបរ គេងអាចជាសញ្ញានៃជំងឺរឹងស្មា (frozen shoulder) ។
ក្នុងករណីកម្រ ការឈឺចង្កេះអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរ ដូចជាការបាក់ឆ្អឹងខ្នង ការឆ្លង មេរោគនៅឆ្អឹងខ្នង ឬជំងឺមហារីក ។
បើសិនជាអ្នកមានបញ្ហាឈឺឆ្អឹងខ្នង ឈឺចង្កេះមើលមិនជានោះ អ្នកត្រូវទំនាក់ទំនងជាមួយ មជ្ឈមណ្ឌលឯកទេសផ្នែកជំងឺឆ្អឹងកងខ្នងដើម្បីរកឲ្យឃើញមូលហេតុដើម្បីធ្វើការព្យាបាលឲ្យត្រឹមត្រូវចំទិសដៅ និងមានប្រសិទ្ធភាព ។
មជ្ឈមណ្ឌលឆ្អឹងកងខ្នង និងសន្លាក់នៃមន្ទីរពេទ្យ Ramsay SimeDarby Health Care ដែលទទួលស្គាល់ដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រល្អបំផុតជាមួយនឹងក្រុមគ្រូពេទ្យ និងអ្នកជំនាញឯកទេសខាងវេជ្ជសាស្ត្រដើម្បីកំនត់បាននូវរោគវិនិច្ឆ័យ ក៏ដូចជាការព្យាបាលជំងឺឆ្អឹងកងខ្នងនិងសន្លាក់របស់អ្នកបានយ៉ាងច្បាស់លាស់ និងត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រ ។
មជ្ឈមណ្ឌលនេះផ្តល់ជូននូវសេវាកម្មពិសេសៗដូចជា ការវះកាត់ឆ្អឹងកងខ្នងដែលមានការវះស្នាមបើកមុខតូចបំផុត និងការវះកាត់ប្តូរសន្លាក់ទាំងមូលតែម្តងដោយប្រើប្រព័ន្ធកុំព្យូទ័រជាជំនួយ ។
មជ្ឈមណ្ឌលសន្លាក់ឆ្អឹងកងខ្នង និងសន្លាក់ពោរពេញទៅដោយសម្ភារទំនើប និងសម្បូរបែបជាមួយនឹងជំនួយដោយការព្យាបាលចលនាដោយប្រើអាងហែលទឹកព្យាបាលជំងឺ (Hydrotherapy Pool) ។ សេវាកម្មស្តារលទ្ធពលកម្មនេះអាចធ្វើតម្រូវទៅតាមការចង់បានរបស់អ្នកជំងឺម្នាក់ៗ ហើយអ្នកជំនាញខាងព្យាបាលក៏មានការថែទាំបន្ថែមទៀតចំពោះវិធីគ្រប់គ្រងជំងឺរបស់ពួកគេ និងដំណើរការនៃការជាសះស្បើយទៀតដែរ ។
គូរបញ្ជាក់ថា ៩៥ភាគរយនៃជំងឺឆ្អឹងខ្នង គឺមជ្ឈមណ្ឌលយើងព្យាបាលជាសះស្បើយដោយការប្រើថ្នាំ ។ ការវះកាត់បើកមុខតូចនឹងត្រូវធ្វើក្នុងចំណោមតែ៥ភាគរយប៉ុណ្ណោះ នៃអ្នកជំងឺឆ្អឹងខ្នង ៕
ចែករំលែកព័តមាននេះ