ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ដ្រ ព្យាបាល​កាត់​បន្ថយ (Palliative Care) ជំងឺមហារីក

10 ឆ្នាំ មុន

១-​ព្យាបាល​កាត់​បន្ថយ​គឺជា​អ្វី ហើយ​តម្លៃ​របស់​វា​យ៉ាងណា​ក្នុង​ការ​ព្យាបាល​ជំងឺមហារីក ៖
ដោយសារ​ឥទ្ធិពល​កត្តា​ជា​ច្រើន​ពី​បរិស្ថាន សកម្មភាព​ជីវិត ជំងឺមហារីក​មានការ​កើនឡើង​ទូ​ទាំង​ពិភពលោក ។ ជា​រៀង​រាល់​ឆ្នាំ​ជំងឺមហារីក​ឆក់​យក​ជីវិត​មនុស្ស​រាប់​លាន​នាក់​នៅ​លើ​ពិភពលោក ។ ហេតុ​ដូច្នេះ ការ​ប្រយុទ្ធ​ប្រចាំ​ង​នឹង​ជំងឺ​នៅ​លើ​សកលលោក​ត្រូវ​បាន​ចាត់​ទុក​ថា ជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​នាំមុខ​គេ​របស់​វិស័យ​សុខាភិបាល ។ ការ​ប្រយុទ្ធ​ប្រចាំ​ង​នឹង​ជំងឺមហារីក​ងាយស្រួល​ដោយ​គ្រាន់តែ​ព្យាបាល​មហារីក​មួយ​មុខ​នោះ ប៉ុន្ដែ​វា​រួម​បញ្ចូល​ទាំង​ការ​បង្ការ​ជំងឺ ការ​ធ្វើ​រោគវិនិច្ឆ័យ​យ៉ាង​ឆាប់រហ័ស តាម​រយៈ​ការ​ពិនិត្យ​ដោយ​ជ្រើសរើស​ការ​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​កំណត់​ជាក់លាក់​ការ​ព្យាបាល​ដោយ​ជំនាញ ពិសេស​គឺ​ការ​ព្យាបាល​កាត់​បន្ថយ ។

ក្នុង​នោះ​ការ​ព្យាបាល​កាត់​បន្ថយ​កាន់តែ​មាន​តូ​នាទី​យ៉ាង​សំខាន់ ព្រោះ​លក្ខណៈ​ពិសេស​ក្នុង​កា​រវិ​វ​ឌ្ឍ​របស់​ជំងឺមហារីក គឺ​ធ្វើ​ឱ្យ​អ្នកជំងឺ​ឈឺចាប់​ខ្លាំង លំបាក​វេទនា អស់កម្លាំង​នៅ​ដំណាក់កាល​យឺតយ៉ាវ ។ ពេល​នោះ​លទ្ធភាព​នៃ​ការ​រស់នៅ​របស់​អ្នកជំងឺ​នឹង​ស្រុត​ចុះ វា​ធ្វើ​ឱ្យ​អ្នកជំងឺ​ត្រូវ​អាស្រ័យ​លើ​ការ​ថែទាំ​សុខាភិបាល​គ្រូ​សារ​។ ការ​ព្យាបាល​កាត់​បន្ថយ គឺជា​បណ្ដា​វិធានការ​ព្យាបាល​ក្នុង​គោលបំណង​បន្ថយ​អាការរោគ​របស់​អ្នកជំងឺ​លើកកម្ពស់​គុណភាព​នៃ​ការ​រស់នៅ និង​បង្កើន​បណ្ដា​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នកជំងឺ ។
ការ​ដែល​ទទួល​បានការ​ព្យាបាល​កាត់​បន្ថយ​ល្អ តម្រូវ​ឱ្យ​អ្នកជំងឺ​មហារីក​ប្រតិបត្តិ​តាម​ការ​ព្យាបាល​ដោយ​ជំនាញ​ពិសេស និង​កាន់តែ​ល្អ កែ​លម្អ​គុណភាព​នៃ​ការ​រស់នៅ និង​លទ្ធភាព​ថែទាំ​ដោយ​ខ្លួនឯង ឱ្យ​កាន់តែ​ប្រសើរ​ឡើង អាច​អូស​បន្លាយ​រយៈពេល​នៃ​ការ​រស់នៅ (​អ្នកជំងឺ​អាច​ស្លាប់​ព្រោះ​អស់កម្លាំង ឈឺចាប់​រាង​កាយ ហួស​ពី​ការ​អត់ទ្រាំ​មុន​ពេល​ព្រោះ​ជំងឺមហារីក​) បន្ថយ​ការ​ថែទាំ​សុខាភិបាល​គ្រួសារ ។

២-​វិធីសាស្ដ្រ​ព្យាបាល​មហារីក​ជាមួយនឹង​ផលិតផល​ចម្រាញ់​ចេញពី​ពិស​ខ្យាដំរី​គុយ​បា
កន្លង​ទៅ​ថ្មី​ៗ​នេះ បណ្ដា​អ្នក​វិទ្យាសាស្ដ្រ​គុយ​បា បាន​ស្រាវជ្រាវ​រក​ឃើញ​ថា ពិស​ខ្យាដំរី​ផ្ទុក​ទៅ​ដោយ​សមាសធាតុ​ជា​ច្រើន (​ប៉ិប​ទី​ដ Peptide) ដែល​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺមហារីក ។

ក្រោយ​ពេល​ពិសោធន៍​ផ្ទាល់​ទៅ​លើ​អ្នកជំងឺ​ជាង​១០០០០​នាក់ លទ្ធភាព​ដែល​ទទួល​បាន​គឺ​គួរ​ជាទី​គាប់ចិត្ត វា​ជា​ឱកាស​ព្យាបាល​ជំងឺមហារីក​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​វិទ្យាស្ថាន​ផលិត​ឱសថ​ឡា​ប៊ី​យ៉ូ​ហ្វា​ម (Labiofam) របស់​ប្រទេស​គុយ​បា ប្រកាស​ឱ្យ​ចេញ​លក់​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​ជាមួយនឹង​ឈ្មោះ​ហៅ​វា​ថា Vidatox 30CH មាន​ផ្ទុក​បណ្ដា​សមាសធាតុ​ចម្រាញ់​ចេញពី​ខ្យាដំរី ។

បណ្ដា​អ្នក​ស្រាវជ្រាវ​ការងារ​នេះ​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​ជ្រាប​ចូល​ក្នុង​ដុំ​សាច់​មហារីក​សមាសធាតុ​បិ​ុ​ប​ទី​ដ​មួយ​ចំនួន​ដែល​មាននៅ​ក្នុង​ខ្យាដំរី នឹង​កម្ចាត់​គ្រប់​កោសិកា​មហារីក​បន្តិច​ម្ដង​ៗ កាត់​បន្ថយ​ការ​រីក​លូតលាស់​នៃ​ដុំ​សាច់ កាត់​បន្ថយ​ការ​រីក​រាលដាល​ទៅ​ឆ្ងាយ​នៃ​កោសិកា​មហារីក (​ការ​ឆ្លង​រាលដាល​) ។ ខុស​ពី​វិធី​ព្យាបាល​ផ្សេង​ទៀត វិធី​ព្យាបាល​ដោយ​ពិស​ខ្យាដំរី​មិន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ផ្សេង​លើ​សារពាង្គកាយ​ទេ ។ ពិស​ខ្យាដំរី​មាន​ផ្ទុក​សមាសធាតុ​ដ៏​មានគុណ​តម្លៃ​ជា​ច្រើន​ដែល​អាច​ជួយ​បន្ថយ​នូវ​រាល់​អាការរោគ​បង្ក​ឡើង​ទៅ​ដល់​សារពាង្គកាយ​ឱ្យ​ជា​សះស្បើយ សុខភាព​ធ្វើ​ឱ្យ​លទ្ធភាព​នៃ​ការ​រស់នៅ​របស់​អ្នកជំងឺ​មហារីក​បាន​ប្រសើរ​ឡើង​វិញ ។ នោះ​គឺជា​មូលដ្ឋាន​ចម្បង​សម្រាប់​គុយ​បា​ចាប់​អនុវត្តន៍​រាល់​កិច្ចការ​ស្រាវជ្រាវ​លើ​មនុស្ស​ស្ដី​ពី​ការ​ប្រើប្រាស់​ផលិតផល​ចម្រាញ់​ចេញពី​ពិស​ខ្យាដំរី​សម្រាប់​ព្យាបាល​ជំងឺមហារីក ពិសេស​ព្យាបាល​កាត់​បន្ថយ​ក្នុង​មហារីក  ។

Isabel Gonazalez នាយក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​របស់​ឡា​ប៊ី​យ៉ូ​ហ្វា​ម​បានឱ្យ​ដឹង​ថា ការ​ពិសោធ​ឱសថ​ខាងលើ​ដោយ​ផ្ទាល់​ទៅ​លើ​អ្នកជំងឺ​ជាង​១០០០០​នាក់ ជាមួយនឹង​ដុំ​សាច់​កាច​មហារីក​សួត មហារីក​ក្រពេញ​ប្រូ​ស្ដា​ត មហារីក​លំពែង មហារីក​ស្បូន ជា​លទ្ធផល​បាន​បង្ហាញ​ថា គ្រប់​អ្នកជំងឺ​ភាគច្រើន សុខភាព​ទូ​ទាំង​សារពាង្គកាយ​ត្រូវ​បាន​ប្រសើរ​ឡើង​យ៉ាង​ច្បាស់ រារាំង​ការ​រីក​ចម្រើន​ដុំ​សាច់​ដុះ ។ បញ្ហា​ពិសេស គឺ​ផលិតផល​នេះ​មាន​សុវត្ថិភាព​ណាស់ ព្រោះ​ដំណើរការ​ផលិត​ដោយ​វិធីសាស្ដ្រ​ពិសេស (​ប្រព័ន្ធ​ព្យាបាល​រោគ (homeopathic) សុខាភិបាល​គុយ​បា ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​អ្នក​ប្រើប្រាស់​នៅ​ប្រទេស​គុយ​បា (២០១១-២០១២) មិនឃើញ​មាន​ប្រតិកម្ម​ប៉ះពាល់​ណាមួយ​ដែល​ត្រូវ​បាន​កត់សម្គាល់​ដោយ​ការ​ប្រើ​ឱសថ​នេះ​ឡើយ ។

ទម្រង់​ដំបូង​របស់ Vidatox 30CH ចេញ​រូបរាង​ក្រោម​ទម្ងន់​ថ្នាំ​ទឹក​បន្តក់​ក្រោម​អណ្ដាត (​ជាមួយនឹង​ទឹក​លាយ​ជាតិ​អាល់កុល​) ត្រូវ​បាន​ច្រកចូល​ក្នុង​ចំណុះ​៣០​មី​លី្ល​លី​ត្រ ។ ប្រភេទ​ឱសថ​នេះ ចំណុះ​ឱ្យ​ក្រុម​បណ្ដា​វិធានការ​ព្យាបាល​កាត់​បន្ថយ​អាការរោគ ។ បើ​ទោះបីជា​លទ្ធផល​ស្ថិត​នៅ​ក្នុង​កម្រិត​សម​ហេតុផល បន្ទាប់​ពី​ពេល​ឡា​ប៊ី​យូ​ហ្វា​ម​ប្រកាស​នៅ​រាល់​ចំណុចខ្លាំង​នៃ​ឱសថ​នេះ​រួច​មក​មាន​មនុស្ស​ជា​ច្រើន​ទៅ​ប្រទេស​គុយ​បា​ប្រាថ្នា​ចង់បាន​ស្វែងរក​ឱសថ​ដ៏​អស្ចារ្យ​មួយ​នេះ ។

បណ្ឌិត Jose Fraga Castro នាយក​វិទ្យាស្ថាន​ផលិតផល​ឡា​ប៊ី​យូ​ហ្វា​ម​មិន​បាន​បញ្ជាក់ ផលិតផល​របស់​ខ្លួន គឺជា​ឱសថ​ពិសេស​សម្រាប់​ព្យាបាល​ជំងឺមហារីក​ទេ ។ លោក​សង្កត់ធ្ងន់​ថា «Vidatox30CH» អាច​ត្រូវ​ប្រើប្រាស់​ចម្បង​ដូច​ទៅ​នឹង​ឱសថ​មួយ​ប្រភេទ​សម្រាប់​ជំនួយ​អ្នកជំងឺ​ប្រឆាំង​ជាមួយនឹង​ជំងឺមហារីក កាត់​បន្ថយ​អាការ​ឈឺចាប់ ពើត​ផ្សា ពិបាក​ទ្រាំ អស់កម្លាំង ក្អក ពិបាក​ដកដង្ហើម​…​អាច​ហៅ Vidatox30CH គឺជា​ឱសថ​មួយ​ប្រភេទ​ជួយ​ធ្វើ​ឱ្យ​លទ្ធភាព​នៃ​ការ​រស់នៅ​របស់​អ្នកជំងឺ​បាន​ប្រសើរ​ឡើង​វិញ ហើយ​ឱសថ​នេះ​មាន​លទ្ធភាព​ប្រឆាំង​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។ ជាក់ស្ដែង​មាន​ករណី​ជា​ច្រើន​ត្រូវ​បាន​កត់​សម្គាល់ថា អ្នកជំងឺ​មហារីក​ដែល​ស្ថិត​នៅ​ដំណាក់កាល​ចុង​ក្រោយ​នៃ​ជំងឺ ស្ទើរតែ​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​» ។

ប៉ុន្ដែ​បើ​មនុស្ស​ទាំងអស់​ពឹងផ្អែក​តែ​ទៅ​លើ​ការ​ព្យាបាល​តាម​បែប​ឱសថ​ខាងលើ​ទាំងស្រុង​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឥទ្ធិពល​មនុស្ស​គ្រប់​រូប​លះបង់​បណ្ដា​វិធីសាស្ដ្រ​ព្យាបាល​ប្រពៃណី​ដូច​ជា​ការ​ព្យាបាល​ដោយ​ឱសថ​គីមី ការ​ព្យាបាល​ដោយ​កាំរស្មី ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​វេជ្ជបណ្ឌិត​ជំនាញ​ខាង​មហារីក​ពោរពេញ​ទៅ​ដោយ​បទ​ពិសោធន៍ ។ នេះ​ជា​ប្រសាសន៍​របស់​បណ្ឌិត Jose Fraga Castro ឱ្យ​ដឹង​ក្នុង​បទ​ពិសោធន៍​មួយ ។

ឱសថ​នេះ​ត្រូវ​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​នៅ​ប្រទេស​គុយ​បា​ចាប់ពី​ឆ្នាំ​២០១១ ហើយ​ក្រោយមក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចរាចរ​នៅ​ប្រទេស​មួយ​ចំនួន​នៅ​ទ្វិ​ប​អា​មេ​រិ​ក ប្រទេស​មួយ​ចំនួន​នៅ​ទ្វីបអឺរ៉ុប និង​អា​ស៊ី ក្នុង​នោះ​មាន​កម្ពុជា​នៅ​ចុងឆ្នាំ​២០១៤៕