ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលខ្មែរមានអត្រាខ្ពស់ជាងប្រាក់បាតថៃ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានកណ្តាប់ដៃធ្ងន់ជាងប្រាក់បាតថៃបន្តិចនៅថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានកណ្តាប់ដៃធ្ងន់ជាងប្រាក់បាតថៃបន្តិចនៅថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១ នេះបានឱ្យដឹងថា ១ បាតថៃ ទិញចូលត្រឹមតែ ១៣០ រៀលប៉ុណ្ណោះ និងលក់ចេញ ១៣២ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលរហូតដល់ទៅ ១៣១ រៀលឯណោះ និងលក់ចេញ ១៣២ រៀល ។

ទន្ទឹមនេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀតថ្ងៃនេះដែរគឺ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៦២ រៀល, ១ អឺរ៉ូ ទិញចូល ៤៩៣៣ រៀល លក់ចេញ ៤៩៨២ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១៨៤ រៀល លក់ចេញ ៣២១៦ រៀល ។

ថ្ងៃនេះផងដែរហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ យន់ចិន ទិញចូល ៦៣២ រៀល លក់ចេញ ៦៣៨ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៧៣៧ រៀល លក់ចេញ ៣៧៧៥ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៦៣ រៀល លក់ចេញ ៣៦៦ រៀល ។ ចំពោះ ១ ដុល្លារសាំងហ្គាពួរ ទិញចូល ៣០៦៣ រៀល លក់ចេញ ៣០៩៤ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៨ រៀល ៕      

                             

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ