ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ថែរក្សា​ភ្នែក​ទារក​ទើប​សម្រាល​រួច

9 ឆ្នាំ មុន

ភ្នែក​ជា​អវយវៈ​មួយ​ផ្នែក​យា​៉​ង​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន ។ ភ្នែក​នោះ​សោត​ទៀត​មិនមែន​គ្រាន់តែ​មាន ហើយ​មើល​មិនឃើញ​នោះ​ក៏​វា​គ្មាន​ន័យ ។ ដូច្នេះ​ដើម្បី​សុខភាព​ភ្នែក​ឲ្យ​បាន​ល្អ ស្រស់ថ្លា មើលឃើញ​ច្បាស់

ភ្នែក​ជា​អវយវៈ​មួយ​ផ្នែក​យា​៉​ង​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន ។ ភ្នែក​នោះ​សោត​ទៀត​មិនមែន​គ្រាន់តែ​មាន ហើយ​មើល​មិនឃើញ​នោះ​ក៏​វា​គ្មាន​ន័យ ។ ដូច្នេះ​ដើម្បី​សុខភាព​ភ្នែក​ឲ្យ​បាន​ល្អ ស្រស់ថ្លា មើលឃើញ​ច្បាស់ ទាល់តែ​លោក​អ្នកចេះ​ពី​របៀប​ថែរក្សា ពិសេស​ត្រូវ​ចេះ​ពី​ការ​ថែរក្សា​ភ្នែក​កូន​តូច​តាំងពី​គេ​កើតមក​។ ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ថែរក្សា​ភ្នែក​ទារក ៖

១-​សំអាត​ភ្នែក​ទារក​ដែល​ទើបនឹង​កើតមក​ភ្លាម​ឲ្យ​បាន​ស្អាត ។
 ២-​ផ្តល់​គ្រាប់​ថ្នាំ​ជីវជាតិ​អា (VitaminA) ឲ្យ​បាន​គ្រប់គ្រាន់​ដល់​ស្ត្រី​ជា​ម្តាយ ដែល​ទើប​សម្រាលកូន​រួច ។
៣-​ជុំវិញ​ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ តម្រូវ​ឲ្យ​ស្ត្រី​ជា​ម្តាយ​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​សម្បូរ​ជីវជាតិ​គ្រប់គ្រាន់ ។
៤-​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រឹល​ដល់​កុមារ​នៅ​ពេល​មាន​អាយុ​៩​ខែ ។
៥-​ផ្តល់​ថ្នាំ​ជីវជាតិ​អា (VitaminA) ដល់​កុមារ​ចាប់ពី​អាយុ​៦​ខែ​ឡើង​ទៅ ។
៦-​សំអាត​មុខ​ទារក ឬ​កុមារ​ឲ្យ​បាន​ស្អាត​ជា​និច្ច ។
៧-​កុមារ​ទាំងឡាយ​ណា​ដែល​មើល​មិន​ច្បាស់ ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្នែក​ឲ្យ​បាន​ឆាប់​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។
៨-​ទារក​ឬ​កុមារ​ទាំងឡាយ​ណា ដែល​មានកូន​ក្រមុំ​(​ប្រ​សី​ភ្នែក​)​ពណ៌​ស ឬ​មាន​ភាព​មិន​ប្រក្រតី​ផ្សេង​ទៀត ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្នែក​ឲ្យ​បាន​ឆាប់​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។
៩-​ក្មេង​ទាំងឡាយ​ដែល​មាន​របួស​ភ្នែក​ធ្ងន់ធ្ងរ ឬ​មាន​ភ្នែក​ក្រហម​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់ ។
១០-​មិន​ត្រូវ​ប្រើ​ថ្នាំបុរាណ ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ភ្នែក​ឡើយ ។
១១-​មិន​ត្រូវ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​នោះ​ទេ ។

អ្វី​ដែល​ល្អ​បំផុត​នៅ​ពេល​ដែល​ទារក​កើតមក​ភ្លាម ត្រូវ​តែ​អង្កេត​តាមដាន​មើល​ភ្នែក​កូន​របស់​លោក​អ្នក​បើ​ឃើញ​ថា ភ្នែកមាន​បញ្ហា​ដែល​គួរ​ឲ្យ​សង្ស័យ ប្រញាប់​នាំ​គេ​ទៅ​ជួប​គ្រូពេទ្យ​ភ្នែក​ជា​បន្ទាន់ ៕