ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសា​តែ​ចន្លោះ​ពី​3​ទៅ​4​ពែង​ក្នុង​1​ថ្ងៃ​នឹង​អាច​ជួយ​រក្សា​ធ្មេញ​ឱ្យ​មាន​សុខភាព​ល្អ

10 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​អះអាង​ថា ផឹក​តែ​យ៉ាង​ហោច​៣​ពែង​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​រក្សា​ធ្មេញ​ឱ្យ​មាន​សុខភាព​ល្អ កាត់​បន្ថយ​អត្រា​កើត​ជំងឺ​ពុក​ធ្មេញ និង​ជំងឺ​អញ្ចាញធ្មេញ ។
តាម​លទ្ធផល​នៃ​ការ​សិក្សា​មួយ​ចំនួន​កន្លង​មក​បាន​បង្ហាញ​ថា តែ​មាន​សមត្ថភាព​ប្រឆាំង​នឹង​បាក់តេរី​ពីរ​ប្រភេទ​គឺ Streptoccus mutans និង Lactobacillus ។ បាក់តេរី​ទាំង​ពីរ​ប្រភេទ​នេះ​ហើយ​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​អញ្ចាញធ្មេញ និង​ធ្មេញ​ពុក​នាំ​ឲ្យ​ឈឺ​ចុកចាប់​ខ្ទោ​ក​ក្បាល ។

បើ​តាម​លោក​ស្ត្រី​វេជ្ជបណ្ឌិត Carrie Ruxton អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​បានឱ្យ​ដឹង​ថា កម្រិត «​តែ​» ដែល​មាន​កម្លាំង​ប្រឆាំង​បាក់តេរី​ទាំង​២​ខាងលើ​គឺ​ចន្លោះ​ពី​៣​ទៅ​៤​ពែង​ក្នុង​មួយ​ថ្ងៃ ។ លោកស្រី​បាន​និយាយ​ថា ភស្តុ​តាង​បញ្ជាក់​យ៉ាង​ជាក់ច្បាស់​ពី​ប្រសិទ្ធភាព​របស់​«​តែ​» គឺថា​ផឹក​ចន្លោះ​ពី​៣​ទៅ​៤​ពែង​ក្នុង​មួយ​ថ្ងៃ​ធ្វើ​ឱ្យ​បាក់តេរី​នៅ​ក្នុង​មាត់​ថយ​ចុះ ។ លោកស្រី​បាន​បញ្ជាក់​ថា «​លទ្ធផល​នេះ​ខ្ញុំ​ជឿ​ថា នឹង​ទទួល​បានការ​ស្វាគមន៍​ពី​បណ្តា​ទន្តពេទ្យ​ក៏​ដូច​ជា​ក្រុម​អនាម័យ​មាត់​ធ្មេញ​ខណៈ​ដែល​ពួក​គេ​ទាំងនេះ​កំពុង​បន្ត​អប់រំ​ប្រជាជន​ឱ្យ​យល់​ដឹង​ពី​ការ​ថែទាំ​មាត់​ធ្មេញ​» ។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា នៅ​ពេល​ដែល​បាក់តេរី​ក្នុង​មាត់​មាន​ប្រតិកម្ម​នឹង​សារធាតុ Carbohydrates (​ប្រភព​ផ្តល់​ថាមពល​មាន​ក្នុង​អាហារ ដូច​ជា បាយ នំប៉័ង​….) វា​ក៏​ផលិត​សារធាតុ​អាស៊ី​ដ បំផ្លាញ​ដល់​អញ្ចាញធ្មេញ ហើយ​ចុង​ក្រោយ​នាំ​ទៅ​រក​ការ​ដាក់​ធ្មេញ ឬ​ដក​ធ្មេញ ។

«​តែ​» ត្រូវ​គេ​រក​ឃើញ​ថា មាន​ផ្ទុក​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​២​ប្រភេទ​គឺ flavonoids និង Catechins ។ អុក​ស៊ីដ​កម្ម​ទាំង​ពីរ​ប្រភេទ​នេះ ជា​សមាសធាតុ​ប្រភេទ tannin (​សមាសធាតុ​គីមី​នៅ​ក្នុង​ស្លឹកឈើ ឬ​សម្បកឈើ និង​ផ្លែ​ឈើ​ដែល​មិន​ទាន់​ទុំ​) មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​អតិសុខុមប្រាណ​ដ៏​ក្រៃ​លែង  ៕