ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​វិជ្ជមាន​កូ​វី​ដ​១៩ ម្នាក់ សម្រាលកូន​នៅ​មន្ទីរពេទ្យ​មេគង្គ​កំ​ពង​ចាម​សុខ​ភាពល្អ​ទាំង​ម្ដាយ​និង​កូន

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ស្ត្រី​ជា​កម្មការិនី​រោងចក្រ​មានស្រុក​កំណើត​នៅ​ឃុំ​រាយ​ប៉ាយ ស្រុក​កង់មាស ដែល​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ នឹង​បាន​សម្រាលកូន​នៅ​ក្នុង​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម នាយ​យប់​ថ្ងៃ​ទី​១០ ខែឧសភា ២០២១ ដោយ​ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​ឆ្មប…

ខេត្តកំពង់ចាម ៖ ស្ត្រី​ជា​កម្មការិនី​រោងចក្រ​មានស្រុក​កំណើត​នៅ​ឃុំ​រាយ​ប៉ាយ ស្រុក​កង់មាស ដែល​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ នឹង​បាន​សម្រាលកូន​នៅ​ក្នុង​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម នាយ​យប់​ថ្ងៃ​ទី​១០ ខែឧសភា ២០២១ ដោយ​ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​ឆ្មប ធ្វើ​ឱ្យ​ម្ដាយ និង​កូន​មាន​សុខភាព​ល្អ​ផង​ដែរ​។ សូម​បញ្ជាក់​ថា នេះ​គឺជា​ស្ត្រី​ទី​មួយ ដែល​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ សម្រាលកូន​នៅ​ក្នុង​មន្ទីរពេទ្យ​។

តាម​ប្រភព​ព័ត៌មាន​នៅ​មូលដ្ឋាន​ឱ្យ​ដឹង​ថា ស្ត្រី​កម្មការិនី​រូប​នោះ បម្រើ​ការងារ​នៅ​រោងចក្រ​មួយ​កន្លែង​នៅ​ម្ដុំ​ទួល​សង្កែ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដោយ​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ក៏​បាន​ធ្វើ​ដំណើរ​មក​កាន់​ស្រុក​កំណើត​នៅ​ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស ដោយ​ស្នាក់​នៅ​បាន​រយៈពេល​ចំនួន​១០​ថ្ងៃ​មក​ហើយ​។

ប្រភព​ដដែល​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា លុះ​មក​ដល់​យប់​ថ្ងៃ​ទី​១០ ខែឧសភា ២០២១ ស្ត្រី​រូប​នោះ​បាន​ឈឺពោះ ហើយ​ត្រូវ​ក្រុម​សាច់ញាតិ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ខេត្តកំពង់ចាម នៅ​វេលា​ម៉ោងជាង​៩​យប់ ។

ក្រោយ​ពី​បាន​សួរនាំ ត្រូវ​បាន​ស្ត្រី​នោះ​ឆ្លើយ​ថា មក​ពី​ម្ដុំ​ទួល​សង្កែ ដោយ​មានការ​សង្ស័យ​ក្រុម​គ្រូពេទ្យ​បាន​ធ្វើតេស្ត​ដោយ​ឧបករណ៍​រហ័ស ក៏​ស្រាប់តែ​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩​។ ហើយ​ក្រុម​គ្រូពេទ្យ​ក៏​បាន​បញ្ជូន​មក​ឲ្យ​សម្រាក​នៅ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម ដែល​ទើបនឹង​ជួសជុល​រួចរាល់ មាន​ទីតាំង​ស្ថិត​នៅ​មាត់ទន្លេ ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​។

ក្រោម​ការ​ដឹកនាំ និង​ចង្អុលបង្ហាញ​ពី​សំណាក់ ឯកឧត្តម អ៊ុ​ន ចាន់​ដា គណៈ​អភិបាល​នៃ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ឯកឧត្តម គឹ​ម​សួរ ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ក្រុម​គ្រូពេទ្យ និង​ឆ្មប​ជំនាញ នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម បាន​ថែទាំ និង​ជួយ​សម្រាលកូន​ជូន​ស្ត្រី​វិជ្ជមាន COVID-19 យ៉ាង​យកចិត្តទុកដាក់​បំផុត និង​មាន​សុវត្ថិភាព​ទាំង​ម្តាយ ទាំង​កូន​នៅ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម នា​យប់​ថ្ងៃ​ដដែល​១០ ឧសភា នោះ​។ ជាមួយ​នោះ ក្រុម​គ្រូពេទ្យ​បាន​លើក​ឡើង​ថា សូម​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល ៣​ការពារ និង ៣​កុំ បន្ត​ទៀត ដើម្បី​សុខមាលភាព ប្រជាពលរដ្ឋ​យើង និង​សង្គម​ជាតិ​យើង​។

ដោយឡែក​លោក​ភោគ សា​វុ​ធ អភិបាលស្រុក​កងមាស​វិញ ប្រាប់​ឱ្យ​ដឹង​ដែល​ថា ក្រោយ​ពី​ទទួល​បាន​នូវ​ព័ត៌មាន​នេះ អាជ្ញាធរ​មូលដ្ឋាន ដោយ​ទទួល​បានការ​ណែនាំ​ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត បាន​ចុះ​ទៅ​កាន់​ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស ដើម្បី​បន្ត​ចុះ​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ប្រយោល​ជាមួយនឹង​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ត្រូវ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ជំងឺ​នេះ ឆ្លង​ចូល​ក្នុង​សហគមន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ