ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកម្តាយ​ទៅ​ស្រែ​អស់ កូន​យក​ភ្លើង​ដុត​ស្រមោច ជួប​គ្រោះ​ស្មាន​មិន​ដល់

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ​ ៖ ​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​មួយ​ខ្នង​ដែល​មាន​ទំ​ហំ​​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ ​ជ​ញ្ចាំ​ង​ក្តារ​ ក្រាល​ក្តា​រ​ដំបូល​​ប្រក់ស្បូវ​​ត្រូវ​​អគ្គី​ភ័យ​ឆាបឆេះ​អស់​ទាំង​ស្រុង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៩ ​ឧសភា ឆ្នាំ​​២០២១​ នៅ​ក្នុងភូមិ​រំចេក​លិច ឃុំ​អន្លង់​វែង ស្រុកអន្លង់​វែង…

ខេត្តឧត្តរមានជ័យ​ ៖ ​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​មួយ​ខ្នង​ដែល​មាន​ទំ​ហំ​​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ ​ជ​ញ្ចាំ​ង​ក្តារ​ ក្រាល​ក្តា​រ​ដំបូល​​ប្រក់ស្បូវ​​ត្រូវ​​អគ្គី​ភ័យ​ឆាបឆេះ​អស់​ទាំង​ស្រុង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៩ ​ឧសភា ឆ្នាំ​​២០២១​ នៅ​ក្នុងភូមិ​រំចេក​លិច ឃុំ​អន្លង់​វែង ស្រុកអន្លង់​វែង ខេត្តឧត្តរមានជ័យ​។

តាម​ប្រភពពី​អាវុធ​ហត្ថស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា ម្ចាស់​​រងគ្រោះ​ខាងលើ​​ឈ្មោះ​ម៉ុ​ន បញ្ញា​ ភេទ​ប្រុស​ អា​យុ​៣៥​ឆ្នាំ ​និង​ប្រពន្ធ​ឈ្មោះអ៊ុ​ន សុភ​ស់​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ក្នុងភូមិឃុំ​កើតហេតុ​ខាងលើ ។​

​តាម​ប្រភព​​ដដែល​បាន​បញ្ជាក់ថា មុនពេលកើតហេតុ ឪពុក​ម្តាយ​​បាននាំគ្នា​ចេញទៅ​ធ្វើ​ចំការ​ស្រែ​បាត់​អស់ ដោយ​នៅ​សល់​តែ​កូន​ៗ ​ស្រាប់តែ​​​កូនស្រី​​អាយុ​៧​ឆ្នាំ​​ម្នាក់ បាន​យក​ភ្លើង​ដុត​ស្រមោច បណ្តាល​ឱ្យឆេះរាលដាល​ដល់ផ្ទះទាំងមូល​​តែ​ម្តង​។​

តាម​ប្រភពដដែលបាន​បន្តទៀត​ថា ​បន្ទាប់មក អ្នក​ភូមិ​បាន​រាយការណ៍​មកសមត្ថកិច្ចថា មាន​ករណី​​អគ្គី​ភ័យ​ឆាបឆេះ​លំនៅ​ឋាន​​​ភ្លាមៗនោះ​កងកំលាំង​អាវុធ​ហត្ថបាន​ចុះ​ទៅ​ដល់កន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍ពន្លត់ដែរ ប៉ុន្តែ​​ហួសពេល​ទៅ​ហើយ ដោយ​សារ​តែដំបូល​ប្រក់ស្បូ​វ ត្រូវភ្លើង​​ឆាបឆេះ​លឿន​ពេក​ពុំអាច​ជួយ​ពន្លត់​ទាន់ឡើយ ។

ក្នុងហេតុការណ៍ខាងលើ បណ្តាល​ឱ្យ​ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង និង​ខូចខាតទ្រព្យសម្បត្តិរួម​មាន​ ​ប្រាក់​ចំនួន​១​លាន​រៀល វិទ្យុ​ទាក់​ទង​១​គ្រឿង អា​គុយ​សូ​ឡា​១​ផ្ទាំង​ ព្រមទាំង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ