ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិសនី​កម្ពុជា៖ អ្នក​រស់នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ជិត​ទាំងស្រុង ក៏​អាច​បង់ថ្លៃ​ប្រើប្រាស់​ប្រចាំខែ ដោយ​គិត​ជា​មធ្យមភាគ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​អគ្គិសនី​កម្ពុជា បាន​ជូនដំណឹង​នៅ​ម៉ោង​១១​យប់​ថ្ងៃ​ទី​១០ ឧសភា ២០២១​នេះ​ថា ចំពោះ​អតិថិជន​មួយ​ចំនួន​តូច នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ កន្លង​មក​ទីតាំង​មួយ​ចំនួន ត្រូវ​បាន​បិទ​ខ្ទប់​ជិត​ទាំងស្រុង…

រាជធានី​ភ្នំពេញ ៖ បើ​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​អគ្គិសនី​កម្ពុជា បាន​ជូនដំណឹង​នៅ​ម៉ោង​១១​យប់​ថ្ងៃ​ទី​១០ ឧសភា ២០២១​នេះ​ថា ចំពោះ​អតិថិជន​មួយ​ចំនួន​តូច នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ កន្លង​មក​ទីតាំង​មួយ​ចំនួន ត្រូវ​បាន​បិទ​ខ្ទប់​ជិត​ទាំងស្រុង ដែល​ពុំ​អនុញ្ញាត​អោយ​ភ្នាក់ងារ​ស្រង់​របស់​អគ្គិសនី​កម្ពុជា ចូល​ទៅ​បំពេញភារកិច្ច​បាន​ទេ ដូច្នេះ​ដើម្បី​រក្សា​ប្រក្រតី​ភាព នៃ​ការ​ចេញ​វិក្កយបត្រ ជូន​អតិថិជន​ជា​រៀង​រាល់​ខែ អគ្គិសនី​កម្ពុជា បាន​សម្រេច​ឲ្យ​ជំនាញ​គិត​យក​មធ្យមភាគ ប្រើប្រាស់​ចំនួន​បី​ខែ​ជាប់​គ្នា (​បូក​​បញ្ចូល​គ្នា​៣​ខែ រួច​ហើយ​ចែក​ជា​៣) ដើម្បី​ធ្វើ​វិក្កយបត្រ ជូន​អតិថិជន ដែល​ស្ថិត​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ជិត​ទាំងស្រុង​នោះ ។

គោលដៅ​សំខាន់ នៃ​ការ​ស្រង់​ថាមពល ដោយ​គិតការ​ប្រើប្រាស់​ជា​មធ្យមភាគ នៃ​ការ​ប្រើ​ថាមពល ចំនួន​៣​ខែ​នេះ គឺ​៖

ទី​១. ជា​តំបន់​ក្រហម​មានការ​បិទ​ខ្ទប់​ទាំងស្រុង មិន​អាច​ចូល​ទៅ​ស្រង់​ថាមពល​បាន ។

ទី​២. ដើម្បី​កំណត់​ការ​គណនា​ថ្លៃ​ប្រើប្រាស់​ថាមពល​អគ្គិសនី​អោយ​បាន​ត្រឹមត្រូវ​ជូន​អតិថិជន​ជា​រៀង​រាល់​ខែ ។ ប្រសិនបើ​អគ្គិសនី​កម្ពុជា រក្សា​ទុក​ការ​ស្រង់​ថាមពល​ប្រើប្រាស់ ពីរ ឬ​បី​ខែ ស្រង់​ម្តងនោះ វា​នឹង​ធ្វើ​អោយ​បរិមាណ​ថាមពល​ប្រើប្រាស់​របស់​អតិថិជន មាន​កំណើន​ពីរ ឬ បី​ដង បូក​ស្ទួន​បញ្ចូល​គ្នា ហើយ​ពិត​ណាស់ គឺ​អត្រា​ថ្លៃ​លក់​អាច​នឹង​ត្រូវ​ប្រែប្រួល​ផុត​ពី​អត្រា​ថ្លៃ​ទាប ៣៨០​រៀល ឬ ៤៨០​រៀល ឬ ៦១០​រៀល​/ គីឡូវ៉ាត់ម៉ោង រំកិល​តាម​លំដាប់លំដោយ​ឆ្ពោះទៅ​រក​អត្រា​ថ្លៃ ៧៣០​រៀល​/​គីឡូវ៉ាត់ម៉ោង ។

និង​ទី​៣. ការ​យក​មធ្យមភាគ ៣​ខែ ដើម្បី​ចេញ​វិក្កយបត្រ​ប​ណ្កោះ​អាសន្ន​នេះ ពុំ​មែន​ជា​ការ​កេង​ចំណេញ​ពី​អតិថិជន​ណា​ម្នាក់​ឡើយ ព្រោះ​អតិថិជន នៅ​បន្ត​ការ​ប្រើប្រាស់​ជា​ធម្មតា ពុំ​មានការ​កាត់​ផ្តាច់​ចរន្ត​ឡើយ ឬ​អាច​នឹង​មាន​កំណើន​ច្រើន​ជាង​មុន ព្រោះ​ត្រូវ​ស្ថិត នៅ​ក្នុងផ្ទះ ហើយ​ម្យ៉ាងទៀត ថាមពល​ប្រើប្រាស់​ក្នុង​ខែ មក​រា កុម្ភៈ និង​មីនា គឺជា​ថាមពល ដែល​ប្រើប្រាស់​ក្នុង​វេលា​អាកាសធាតុ​មិន​ទាន់​ក្តៅ ដែល​អាច​ខុស​ពី​ការ​ប្រើប្រាស់​ជាក់ស្ដែង ក្នុង​ខែមេសា ដែល​អាច​មាន​កំណើន​ច្រើន​ជាង ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង ។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​អតិថិជន​មួយ​ចំនួន​តូច នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ជិត​ទាំងស្រុង ជ្រាប​ជា​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ