បុរស​អ្នកនេសាទ​ម្នាក់ បាត់បង់​ជីវិត នៅលើ​ទូក​នេសាទ ដោយសារតែ​រន្ទះបាញ់ ពេល​មេឃ​ភ្លៀង​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អ្នកនេសាទ​ម្នាក់ បាត់បង់​ជីវិត នៅលើ​ទូក​នេសាទ ដោយសារតែ​រន្ទះបាញ់ ពេល​មេឃ​ភ្លៀង​

1 ខែ មុន
  • Preah Sihanouk

​ខេត្ត​ព្រះសីហនុ​៖ ភ្លៀង លាយ​លំ​ខ្យល់​កន្ត្រាក់ កាលពី​ម៉ោង​ប្រមាណ​ជា ១០-១១​យប់ ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២១ បុរស​ម្នាក់ ជា​អ្នកនេសាទ…

​ខេត្ត​ព្រះសីហនុ​៖ ភ្លៀង លាយ​លំ​ខ្យល់​កន្ត្រាក់ កាលពី​ម៉ោង​ប្រមាណ​ជា ១០-១១​យប់ ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២១ បុរស​ម្នាក់ ជា​អ្នកនេសាទ បាន​បាត់​បង់ជីវិត នៅលើ​ទូក​។ ករណីនេះ ត្រូវបាន​សមត្ថកិច្ច បញ្ជាក់ថា ដោយសារ​រន្ទះបាញ់​។

សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ប្រាប់ថា ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ចំណុច​ព្រែក​ត្រពាំងរ​ពៅ ក្នុងភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់​។ ជនរងគ្រោះ ឈ្មោះ ង៉ូ គុង​ថាំង ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ស្រុក ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ហេតុការណ៍ កើតឡើង ខណៈ​ជនរងគ្រោះ បាន​ទៅ​សមុទ្រ​ដង​ឈឹប​ដៃ នៅ​ចំណុច​មុខមាត់​ព្រែក​ត្រពាំងរ​ពៅ ហើយ​អាកាសធាតុ រកកល​ចង់​ភ្លៀង លាយ​លំ​ផ្គរ​រន្ទះ រហូត​បាញ់ ត្រូវ​ជនរងគ្រោះ​តែម្តង​។

នេះ​ជា​ករណី​ទី​១​ហើយ នៅក្នុង​ខេត្ត​ព្រះសីហនុ ដែលមាន​ពលរដ្ឋ​រង​គ្រោះ រហូត​អាយុជីវិត ដោយសា​បាតុភូតធម្មជាតិ រន្ទះបាញ់ ក្នុង​រយៈកាល​រដូវវស្សា ចូលមក​ដល់​នៅ​ឆ្នាំនេះ​៕​

Picture
Picture