ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសា​ល្ហុង​ទុំ​រាល់ថ្ងៃ​ជួយ​ដល់​ការ​រំលាយ​អាហារ ពន្យារ​ភាព​ចាស់​ទៅ​តាម​អាយុ និង​ប្រឆាំង​វត្តមាន​ខ្លាញ់

10 ឆ្នាំ មុន

បើ​ទោះ​ណា​វា​អាច​មិនមែន​ជា​ផ្លែ​ឈើ​ដែល​មានការ​និយម​ចូល​ចិត្ត ឬ​ក៏​មាន​ចំណាត់ថ្នាក់​ក្នុង ចំណោម​ផ្លែ​ឈើ​ដែល​អ្នក​ចូល​ចិត្ត​ទទួលទាន​ក្តី  ប៉ុន្តែ​ល្ហុង​គឺជា​កាដូ​ពី​ធម្មជាតិ​មួយ​ផ្តល់​ជូន​ដល់​រាង​កាយ​របស់​អ្នក​នូវ​អត្ថប្រយោជន៍​គួរ​ឱ្យ​កត់សម្គាល់ ។ ក្រៅពី​មាន​រសជាតិ​ផ្អែម​ល្មម កាលណា​ទទួលទាន​វា​ជា​ប្រចាំ​រាល់ថ្ងៃ ល្ហុង​ផ្តល់​អត្ថប្រយោជន៍​ដូច
តទៅ ៖

១-​ជួយ​ផ្នែក​រំលាយ​អាហារ​៖ ជំងឺ​ក្រពះ​ជា​បញ្ហា​សាមញ្ញ​មួយ ប៉ុន្តែ​មិនមែន​កើត​ពី​ការ​ទទួលទាន​ល្ហុង​ជា​ប្រចាំ​នោះ​ទេ ។ ល្ហុង​ត្រូវ​គេ​រក​ឃើញ​ថា សម្បូរ​ដោយ​អង់​ហ្ស៊ី​ម​បំបែក​ប្រូ​តេ​អីុ​ន ឈ្មោះ Papain ។ ក្រៅពី​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នកជំងឺ Cystic fibrosis អង់​ហ្ស៊ី​ម Papain អាច​ជួយ​សម្រួល​ដល់​ការ​ទល់លាមក​និង​រក្សា​ក្រពះ​ឱ្យ​ស្រាល ។

២-​ជួយ​ពន្យារ​ភាព​ចាស់​ទៅ​តាម​អាយុ ៖ ប្រសិនជា​ទទួលទាន​រាល់ថ្ងៃ ផ្លែ​ល្ហុង​ទុំ​អាច​រក្សា​នូវ​ថាមពល​របស់​រាង​កាយ ។ វា​ជួយ​កាត់​បន្ថយ​សញ្ញា​ចាស់​ទៅ​តាម​អាយុ​និង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​កាន់តែ​មាន​រាង​សមសួន ។

៣-​ជួយ​បង្កើន​កម្លាំង​ភេទបុរស ៖ ល្ហុង​មាន​ផ្ទុក​អង់​ហ្ស៊ី​ម​មួយ​ប្រភេទ​ទៀត​ឈ្មោះ Arginine ដែល​អាច​ជួយ​ជំរុញ​លំហូរ​ឈាម​ទៅ​កាន់​ប្រដាប់​ភេទបុរស​បាន​គ្រប់គ្រាន់ ។ ដូច្នេះ​សូមកុំ​ខកខាន​ទទួលទាន​ផ្លែ​ល្ហុង​ដ្បិត​វា​នឹង​ជួយ​ឱ្យ​អ្នក​សកម្ម​ក្នុង​ល្បែង​មួយ​នេះ ។

៤-​ផ្ទុក​ដោយ​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម ៖ ល្ហុង​ទុំ​មាន​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​យ៉ាងច្រើន ។ វត្តមាន​របស់​បេ​តា​ការ៉ូ​តែ​ន និង​វីតាមីន​សំខាន់​ដូច​ជា វីតាមីន C​និង​E ត្រូវ​គេ​ដឹង​ថា ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ការ​លូតលាស់​របស់​កោសិកា​មហារីក​គ្រប់​ប្រភេទ ។

៥-​ជួយ​ទប់ទល់​នឹង​ការ​រលាក (Inflammation) ៖ ការ​រលាក​អាច​បង្ក​ជា​បញ្ហា​របួស​ដំបៅ​ធ្ងន់ធ្ងរ​ដល់​រាង​កាយ​មនុស្ស ក៏​ប៉ុន្តែ​ការ​ដាក់​បញ្ចូល​ល្ហុង​ទុំ​ជា​ផ្នែក​មួយ​នៃ​របប​អាហារ ការ​រលាក​ទាំងនោះ​មិនមែន​ជា​បញ្ហា​ត្រូវ​ព្រួយបារម្ភ​ទៀត​ឡើយ ។  ប្រូ​តេ​អុ​ី​ន​ដ៏​សកម្ម​គឺ​អង់​ហ្ស៊ី​ម​រំលាយ​អាហារ Chymopapain និង Papain ជួយ​កាត់​បន្ថយ​ការ​រលាក​ដោយ​ភ្លើង ការ​ឈឺ​គន្លាក់​ឆ្អឹង និង​ការ​រលាក​តាម​សន្លាក់​ក្នុង​ពេល​ជំងឺ​ទាំងនេះ​កំពុង​វិ​វ​ឌ្ឍ​ទៅ​រក​ភាព​ធូរស្បើយ ។

៦-​ជា​អ្នក​សម្អាត​ស្បែក ៖ គេ​អាច​កិន​វា​យក​តែ​ទឹក​ចំណុះ​ជិត​កន្លះ​លី​ត្រលាយ​ជាមួយ​រុក្ខជាតិ​ក្លិនក្រអូប​ប្រើ​ជា​គ្រឿងសម្ល (Herbs) ហើយ​ព្យាបាល​ស្បែក​របស់​អ្នក​ឱ្យ​មើលទៅ​ស្អាត​ចម្លែក​តែ​ក្នុង​រយៈពេល​២-៣​នាទី​ប៉ុណ្ណោះ ។

៧-​ជួយ​ឱ្យ​បេះដូង​មាន​សុខភាព​ល្អ ៖ វា​ជួយ​ប្រឆាំង​នឹង​វត្តមាន​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​ទប់ស្កាត់​ការ​កកស្ទះ​សរសៃឈាម ។ ក្រៅពី​នេះ​ទៀត សារធាតុ​សរសៃ​ដ៏​សម្បូរ​បែប​របស់​ផ្លែ​ល្ហុង​ជួយ​បំបែក​សារធាតុពុល Homocysteine កាត់​បន្ថយ​បាន​ឱកាស​ដាច់​សរសៃឈាម​បេះដូង ៕