ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចូលរួម​បុណ្យ​ស​.​ព​ប្តី​របស់​ស្ត្រី​ម្នាក់​មក​ពី​ពេទ្យ​នៅ​ភ្នំពេញ ១០​នាក់​​ហើយ​រក​ឃើញ​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រដ្ឋបាល​សាលាឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច បាន​ប្រជុំ​បង្កើត​អនុ​គណៈកម្មាធិការ​បន្ទាន់​មួយ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២១ ។ ដោយ​

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រដ្ឋបាល​សាលាឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច បាន​ប្រជុំ​បង្កើត​អនុ​គណៈកម្មាធិការ​បន្ទាន់​មួយ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២១ ។ ដោយ​មាន​លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច បាន​ចុះ​មក​ជួយ​ពង្រឹង និង​ធ្វើការ​អប់រំ​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល និង​តាម​ការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​មើលឃើញ​ថា ឃុំ​កំពង់ត្រាច​មួយ​នេះ កំពុង​ធ្លាក់​យ៉ាងធ្ងន់ធ្ងរ​បំផុត ដែល​មាន​ពលរដ្ឋ​ចំនួន​១០​នាក់​ត្រូវ​បាន​គ្រូពេទ្យ​យក​សំណាក​ធ្វើតេស្ត រក​ឃើញ​ថា អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដែល​អ្នកចូលរួម​បុណ្យ​ស​.​ព​មាន​ចំនួន​១០​នាក់​ហើយ ចាប់តាំងពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២១ នេះ​។

ប៉ុន្តែ​រដ្ឋបាល​ខេត្តកំពត ក៏​បាន​ចេញ​សេចក្ដីជូនដំណឹង​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២១ ជា​ផ្លូវការ​ថា ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​កំពង់ត្រាច ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះថា ករណី​រក​ឃើញ​អ្នក​ឆ្លង​ដែល​បាន​ចូលរួម​បុណ្យ​ស​.​ព​របស់​បុរស​ជា​ប្ដី​របស់​ស្ត្រី ឯម បុ​ប្ជា រស់នៅ​ភូមិ​ដើម​ចារ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច​នេះ មាន​ចំនួន​៦​នាក់​បន្ថែម​ទៀត ក្រោយ​ពី​រក​ឃើញ​ដោយ​ក្រុម​គ្រូពេទ្យ​ខេត្តកំពត សហការ​ជាមួយ​គ្រូពេទ្យ​ស្រុក​កំពង់ត្រាច និង​អាជ្ញាធរ​ស្រុក និង​ឃុំ​ផង​ដែរ​។

លោក ចេ​ង តាន់ មេឃុំ​កំពង់ត្រាច បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​អោយ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា​នេះ​ថា ករណី​អ្នកចូលរួម​បុណ្យ​ស​.​ព​បុរស​ជា​ប្ដី​របស់​ស្ត្រី ឯម បុប្ផា រស់នៅ​ក្នុងភូមិ​ដើម​ចារ កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២១​ដែល​រក​ឃើញ​កូ​វី​ដ​នោះ គឺ​ដំបូង​បុរស​ជា​ប្ដី​មាន​ជំងឺ​ដោយ​គោ​ជល់​ទេ ហើយ​ប៉ះពាល់​ដល់​ថ្លើម ដោយ​មាន​របួស​គ្រាំគ្រា​បែប​នេះ ហើយ​ស្ត្រី​ឈ្មោះ ឯម បុប្ផា ត្រូវជា​ប្រពន្ធ បា​នាំ​ប្ដី​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​លោកសង្ឃ នៅ​រាជធានី​ភ្នំពេញ​។ តែ​របួស​បុរស​ជា​ប្ដី​មិន​ធូរស្រាល ក៏​ដឹក​ប្ដី​មក​កាន់​ភូមិ​ដើម​ចារ​វិញ​ហើយ​ដឹក​បុរស​ជា​ប្ដី​នៅ​កាន់​មន្ទីរ​បង្អែក​ខេត្តកំពត កាលពី​ថ្ងៃ​ទី​២០ ខែមេសា តែ​ជា​អកុសល​នៅ​ថ្ងៃ​ទី​២៥ ខែមេសា បុរស​ជា​ប្ដី​ក៏​បាន​ស្លា​.​ប់​តែ​ម្តង​។

លោក​មេឃុំ​កំពង់ត្រាច បន្ត​ថា លុះ​ចប់​ពិធីបុណ្យ​ស​.​ព​ប្ដី ស្ត្រី​ឈ្មោះ ឯម បុប្ផា ដែល​ត្រូវជា​ប្រពន្ធ​ក៏​មាន​អាកា​រៈ​ឈឺ ក្អក ក្ដៅខ្លួន គួរ​ឱ្យ​ស​ង្យ័​យ ទើប​ក្រុម​គ្រូពេទ្យ​យក​សំណាក​ទៅ​ពិនិត្យ ក៏​ស្រាប់តែ​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​តែ​ម្តង ។ ក្រោយមក​អ្នកចូលរួម​បុណ្យ​ស​.​ព​ក៏​ត្រូវ​គ្រូពេទ្យ​ចុះ​មក​ធ្វើតេស្ត​ដល់​មូលដ្ឋាន​ចាប់តាំងពី​ថ្ងៃ​ទី​១ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២១​នេះ ក៏​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​ទៅ​លើ​អ្នកចូលរួម​បុណ្យ​ស​.​ព​មាន​ចំនួន​១០​នាក់​ហើយ ប៉ុន្តែ​ការ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ បន្ថែម​៤​នាក់​ផ្សេង​ទៀត​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​ទេ​។

លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច បាន​និយាយ​ប្រាប់​អោយ​ដឹង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ថា​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩ ទៅ​លើ​អ្នកចូលរួម​ក្នុង​ពី​ធី​បុណ្យ​ស​.​ព អាច​មាន​ចំនួន​កើន​ច្រើន​គួរ​ឱ្យ​ព្រួយបារម្ភ​។

លោក ជួន សុភា អភិបាលរង​ស្រុក​ក៏​បាន​ថ្លែងប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​កិច្ចប្រជុំ​បន្ទាន់​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា អាជ្ញាធរ​ស្រុក និង​ឃុំ ឱ្យ​មានការ​ផ្សព្វផ្សាយ​ឱ្យ​ទូលាយ​ដល់​ពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ជា​ពិសេស​អ្នក​ពាក់ព័ន្ធ​ចូលរួម​បុណ្យ​ស​.​ព​បុរស​ជា​ប្ដី​របស់​ស្ត្រី ឯម បុប្ផា ដែល​គ្រូពេទ្យ​បាន​រក​ឃើញ​ថា មាន​វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​ពេល​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច​។

លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច ក៏​បាន​ប្រាប់​អោយ​ដឹង​ថា អាជ្ញាធរ​មូលដ្ឋាន​កំពុង​បន្ត​ស្រាវជ្រាវ​អ្នកចូលរួម​បុណ្យ​ស​.​ពនៅ​ភូមិ​ចារ មក​ធ្វើតេស្ត​បន្ដ ដើម្បី​ការពារ​មិន​អោយ​រីក​រាលដាល​ទៅ​មនុស្ស​ផ្សេង​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ